ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/05/2022 - 15:10

សុក​ត្រាំង​ រៀប​ចំ​ទិវា​គ្រូ​ពេទ្យ​វ័យ​ក្មេង​ធ្វើ​តាម​ដំបូន្មាន​អ៊ំ​

គណៈ​ប្រ​ចាំ​ការ​នៃ​សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ ទើប​សហការ​ជា​មួយ​នឹង​ក្លឹប​គ្រូ​ពេទ្យ​វ័យ​ក្មេង​ខេត្ត​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​និង​សម្ព័ន្ធ​ស្ថាប័ន​អា​ជីវ​កម្ម​ រៀប​ចំ​ទិវា​គ្រូ​ពេទ្យ​វ័យ​ក្មេង​ធ្វើ​តាម​ដំបូន្មាន​អ៊ំ​ ស្ម័គ្រ​ចិត្ត​ដើម្បី​សុខ​ភាព​សហគមន៍ ឆ្នាំ​ ២០២២ គាំ​ទ្រកម្ម​វិធី​ “លាន​កញ្ចប់​សុខុមាល​ភាព​សង្គម​”។​

គណៈ​កម្ម​ការ​រៀប​ចំ​ជូន​អំ​ណោយ​និង​ថង់ថ្នាំ​ពេទ្យ​ដល់​គ្រួ​សារ​ក្រី​ក្រ។​

ស្រប​ក្នុង​ឱកាស​នេះ​ដែរ​ គណៈ​កម្ម​ការ​រៀប​ចំ​ បាន​ជូន​សម្ពៀតចំ​នួន​ ១០០ និង​សៀវ​ភៅ​សរ​សេរ​ ២.០០០ ក្បាល​ដល់​សិស្ស​ក្រី​ក្រ ជម្នះ​លំ​បាក​រៀន​ពូកែ​; ជូន​ថង់ថ្នាំ​ពេទ្យ​ ១០០ កញ្ចប់​ និង​អំ​ណោយ​ ១០០ ចំ​ណែក​ (មួយ​ចំ​ណែក​ៗ​អង្ករ​ ១០ គីឡូ​ក្រាម​) ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​លំ​បាក​លើ​ភូមិ​សាស្ត្រ​ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង​; រៀប​ចំ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ពិគ្រោះ​ពិនិត្យ​ជំងឺ​និង​ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​គ្រួ​សារ​ដែល​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ មនុស្ស​ចាស់​និង​អ្នក​ទីទ័ល​ក្រ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​៕​

យ្វីអា​ញ-មុនី​

ចែករំលែកអត្ថបទ