09/05/2022 - 14:25

គប្បី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​បាតុ​ភូត​ក្លែង​បន្លំ​ជា​បណ្ដាញ​ថែទាំ​អតិថិ​ជន​ផ្នែក​អគ្គិ​សនី

ខណៈ​ពេល​ហៅ​ទូរ​ស័ព្ទ​ចូល​លេខ​ក្លែង​បន្លំ​ទាំង​នេះ​ អតិថិ​ជន​នឹង​ត្រូវ​កាត់​ថ្លៃ​សេវា​យ៉ាង​ខ្ពស់​ (ចាប់​ពី ៥.០០០-៨.០០០ ដុង​/នាទី​) ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ព័ត៌​មាន​ ឬ​ដោះ​ស្រាយ​ទាន់​ពេល​ រាល់​សំ​ណូម​ពរ​អំ​ពី​អគ្គិ​សនី​សោះ​ឡើយ​។​

ប្រ​ជា​ជន​គប្បី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​លេខ​ទូរ​ស័ព្ទ​ក្លែង​បន្លំ​ជា​បណ្ដាញ​ថែទាំ​អតិថិ​ជន​។​

អគ្គក្រុម​ហ៊ុន​ថា​មពល​អគ្គិ​សនីភាគ​ខាង​ត្បូង​ (EVNSPC) ទើប​ជូន​ដំ​ណឹង គួរ​ប្រុង​ប្រ​យ័ត្ន​សព្វ​ថ្ងៃ​ លើ​បណ្ដាញ​សង្គម​មាន​គេហទំ​ព័រ​មួយ​ចំ​នួន​ គេឃើញ​មាន​លេខ​ទូរ​ស័ព្ទ​ក្លែង​បន្លំ​ជា​បណ្ដាញ​ថែទាំ​អតិថិ​ជន​ផ្នែក​អគ្គិ​សនី។​
រយៈ​ពេល​កន្លង​ ឃើញ​មាន​លេខ​ទូរ​ស័ព្ទ​ ១៩០០៦៥៩២, ១៩០០០១៨៤, ១៩០០២៩៩២០២ និង​គេហទំ​ព័រ​  www.cham​soc​khach​hang/dien-luc-long-an/ ដើម្បី​ក្លែង​បន្លំ​ជា​បណ្ដាញ​ថាម​ពល​អគ្គិ​សនី​ឡុង​អាង​ សំ​ដៅ​កេង​ចំ​ណេញ​ថ្លៃ​សេវា​របស់​អតិថិ​ជន​ដែល​ប្រើ​ប្រាស់​អគ្គិ​សនី​ខេត្ត​ឡុង​អាង​។​ ខណៈ​ពេល​ហៅ​ទូរ​ស័ព្ទ​ចូល​លេខ​ក្លែង​បន្លំ​ទាំង​នេះ​ អតិថិ​ជន​នឹង​ត្រូវ​កាត់​ថ្លៃ​សេវា​យ៉ាង​ខ្ពស់​ (ចាប់​ពី ៥.០០០-៨.០០០ ដុង​/នាទី​) ប៉ុន្តែ​មិន​បាន​ឆ្លើយ​តប​ព័ត៌​មាន​ ឬ​ដោះ​ស្រាយ​ទាន់​ពេល​រាល់​សំ​ណូម​ពរ​អំ​ពី​អគ្គិ​សនីសោះ​ឡើយ​។​ ប្រ​ជា​ជន​ពេល​ទំ​នាក់​ទំ​នង​ទៅ​កាន់​លេខ​ទូរ​ស័ព្ទ​ ១៩០០២៩៩២០២ នឹង​បាន​ស្តាប់​ ការ​ឧទ្ទេស​នាម​ពី​បណ្ដាញ​ផ្គត់​ផ្គង់​ព័ត៌​មាន​ចម្រុះ​ អម​ដោយ​បទ​ចម្រៀង​ផង​។​ ទោះ​បី​មិន​បាន​ភ្ជាប់​ទៅ​នឹង​អ្នក​ទទួល​ទូរ​ស័ព្ទ​ក៏​ដោយ​ ប៉ុន្តែ​ត្រូវ​កាត់​ថ្លៃ​សេវា​ ៥.០០០ ដុង​/នាទី​ដដែល​។​ បន្ទាប់​មក​ ទំ​នាក់​ទំ​នង​បន្ត​ទៅ​កាន់​លេខ​ ១៩០០០៦៥៩២ ទទួល​បាន​ការ​ឧទ្ទេស​នាម​ពី​បណ្ដាញ​ឆ្លើយ​តប​ព័ត៌​មាន​ ក្រោយ​ពីភ្ជាប់​ទៅ​នឹង​អ្នក​ស្តាប់​ គឺ​សំ​ឡេង​ស្រី្ត​ណែ​នាំ​ទំ​នាក់​ទំ​នង​ទៅ​លេខ​ទូរ​ស័ព្ទ​ជាផ្លូវ​ការ​របស់​ផ្នែក​អគ្គិ​សនី គឺ​លេខ​ ១៩០០១០០៦ ពេល​ត្រូវ​ការ​ព័ត៌​មាន​ផ្គត់​ផ្គង់​អគ្គិ​សនី​នៅ​បណ្ដាញ​ថាម​ពល​អគ្គិ​សនីឌឹក​ហ្វា (ឡុង​អាង​) ពិនិត្យ​មើល​ថ្លៃ​សេវា​គឺ​ត្រូវ​កាត់​ ១៦.០០០ដុង​/១នាទី​ ២០ វិនាទី​។​

ក្រៅ​ពីនេះ​ គេហទំ​ព័រ​នេះ​ថែម​ទាំង​ឧទ្ទេស​នាម​ ណែនាំ​តំ​ណ​ភ្ជាប់​ជាមួយ​បណ្ដាញ​ថាម​ពល​អគ្គិ​សនីខេត្ត​ផ្សេង​ៗ​ជាច្រើន​ទៀត​ ដូច​៖ ខេត្ត​ហូវយ៉ាង​ ដុង​ថាប ហាយ​យឿង៘ ជា​មួយ​ខ្លឹម​សារ​ឧទ្ទេស​នាម​ ណែនាំ​សេវា​ផ្នែក​អគ្គិ​សនី​ដូច​គ្នា​ ចុង​បញ្ចប់​ខ្លឹម​សារ​ឧទ្ទេស​នាម​ គឺ​លេខ​ទូរ​ស័ព្ទ​ក្លែង​បន្លំ​ ១៩០០២៩៩២០២។​ គួរ​ចំ​ណាំ​ ក្នុង​ខ្លឹម​សារ​ឧទ្ទេស​នាម​របស់​បណ្ដាញ​ ក្លែង​បន្លំ​តែង​យក​ព័ត៌​មាន​ អា​សយដ្ឋាន​របស់​ក្រុម​ហ៊ុន​ថាម​ពល​អគ្គិ​សនី​នានា​ និង​សាខា​ថាម​ពល​អគ្គិ​សនី​ក្រោម​ឱវាទ​ សំ​ដៅ​ក្លែង​បន្លំ​ កេង​ចំ​ណេញ​ ខណៈ​អតិថិ​ជន​ដែល​មាន​បំ​ណង​ចង់​ទំ​នាក់​ទំ​នង​ផ្នែក​អគ្គិ​សនី។​

EVNSPC ផ្តល់​អនុ​សាសន៍​ អតិថិ​ជន​ប្រើ​ប្រាស់​អគ្គី​សនី​ទាំង​ ២១ ខេត្ត​ ក្រុង​នៅ​ភាគ​ខាង​ត្បូង​ (ចាប់​ពីខេត្ត​និញធ្វឹង​រហូត​ដល់​ខេត្ត​កាម៉ាវ) ខណៈ​មាន​សំ​ណូម​ពរ​អំ​ពី​អគ្គិសនី​ដែល​ត្រូវ​ការ​ឆ្លើយ​តប​ ឬ​ជំនួយ​ការ​ គប្បី​ហៅ​ចូល​លេខ​ទូរ​ស័ព្ទ​ ២ ខ្សែ​នៃ​បណ្ដាញ​មជ្ឈ​មណ្ឌល​ថែ​ទាំ​អតិថិ​ជន​ថាម​ពល​អគ្គិ​សនី​ភាគ​ខាង​ត្បូង​ ១៩០០១០០៦-១៩០០៩០០០; ឬ​ចូល​ទៅ​គេហទំ​ព័រ​ https:// cskh.evnspc.vn/, ប្រើ​ប្រាស់​ App/Zalo CSKH EVNSPC ដើម្បី​ទទួល​បាន​ការ​ណែនាំ​ទាន់​ពេល​ ចៀស​វាង​ជន​អា​ក្រក់​កេង​ចំ​ណេញ​៕​

យោង​៖ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​/Vietnam+ ប្រែសម្រួល​៖ លីសៀ

     ​  

ចែករំលែកអត្ថបទ