"បទភ្លេងមោទនភាព” គឺជាកម្មវិធីសិល្បៈចម្រុះអាស្រ័យមជ្ឈមណ្ឌលវប្បធម៌ កីឡា និងស្ថានីយផ្សាយសំឡេងខណ្ឌកាយរុាំង ក្រុងកឹងធើ រៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៤៧ ឆ្នាំ ទិវារំដោះភាគខាងត្បូងឯកភាពទឹកដី (៣០/៤/១៩៧៥-៣០/៤/២០២២) ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា និង ១៣២ ឆ្នាំ ទិវាខួបកំណើតលោកប្រធានហូជីមិញ (១៩/៥/១៨៩០-១៩/៥/២០២២)។
កម្មវិធី “បទភ្លេងមោទនភាព” ត្រូវបានមជ្ឈមណ្ឌលវប្បធម៌ កីឡានិងស្ថានីយផ្សាយសំឡេងខណ្ឌកាយរុាំង រៀបចំសម្តែងបម្រើនៅតាមសង្កាត់ចំនួន ៧ លើភូមិសាស្រ្ត។ រូបថត៖ យ៉ីខូយ
កម្មវិធី “បទភ្លេងមោទនភាព” ត្រូវបានមជ្ឈមណ្ឌលវប្បធម៌ កីឡានិងស្ថានីយផ្សាយសំឡេងខណ្ឌកាយរុាំង រៀបចំសម្តែងបម្រើក្នុងសង្កាត់ចំនួន ៧ លើភូមិសាស្រ្ត។ រូបថត៖ យ៉ីខូយ
កម្មវិធីត្រូវបានសម្តែងនៅតាមសង្កាត់ចំនួន ៧ របស់ខណ្ឌកាយរុាំង នាំមកនូវបរិយាកាសពុះពោរ សោមនស្សរីករាយដល់ប្រជាជន ទស្សនិកជន ក្នុងឱកាសខែមេសា ប្រវត្តិសាស្រ្ត។
ក្នុងរាត្រីសម្តែងបម្រើទស្សនិកជននៅសង្កាត់ ធឿងថាញ់ ក្បែរផ្សារកាយចាញ់ កម្មវិធីសិល្បៈ “បទភ្លេងមោទនភាព” បានអង្រួនបេះដូងទស្សនិកជនឱ្យរំភើបរីករាយ។ បទភ្លេងប្រកបដោយភាពពុះពោរ សម្តែងបង្ហាញពីសម័យកាលដ៏លំបាក តែអង់អាចក្លាហានរបស់ប្រជាជាតិយើងក្នុងការតស៊ូរំដោះប្រទេសជាតិ លាយឡំនឹងបទភ្លេងដ៏ស្រស់ស្រាយ សប្បាយរីករាយដែលបង្ហាញពីសម្រស់ស្រស់ស្អាតនៃប្រទេសជាតិ មនុស្សវៀតណាមនិយាយរួម និងទឹកដីកឹងធើនាបច្ចុប្បន្ន។ ពិសេស ទស្សនិកជនរាប់រយនាក់បានតាមដានកម្មវិធីយ៉ាងជក់ចិត្តរហូតដល់ឈុតចុងក្រោយ។ ក្រោយពីមួយរយៈកាលយូរសកម្មភាពវប្បធម៌ សិល្បៈត្រូវផ្អាកដោយសារជំងឺ COVID-១៩ ប្រជាជនធឿងថាញ់បានទស្សនាកម្មវិធីសិល្បៈពេញមួយរាត្រី ដែលបានចំណាយពេលវេលារៀបចំឡើងយ៉ាងផ្ចិតផ្ចង់បំផុត។ បងស្រីង្វៀងធីតូយៀង បានមកទស្សនាកម្មវិធីសិល្បៈ ឱ្យដឹង៖ “នាងខ្ញុំមានមុខ តាំងពីព្រលប់និងតាមដានរាល់ឈុតសម្តែងយ៉ាងយកចិត្តទុកដាក់។ តារាចម្រៀង សិល្បករ- ការិនីសម្តែងល្អណាស់ រាល់ឈុតឆាកសម្តែងមានអត្ថន័យជ្រាលជ្រៅ ញុាំងឱ្យទស្សនិកជនមានមោទនភាពអំពីប្រពៃណីជាតិ”។
ជាមួយគ្នានោះដែរ រៀងរាល់រាត្រីសម្តែងនៅតាមសង្កាត់ឯទៀតក៏ទាក់ទាញទស្សនិកជនកុះករផងដែរ បង្កបរិយាកាសសិល្បៈសប្បាយរីករាយ ខណៈកៀកជិតថ្ងៃប្រវត្តិសាស្រ្ត ៣០ មេសា។ ដូច្នេះ កម្មវិធី “បទភ្លេងមោទនភាព” រួមមាន ២ កម្មវិធីគឺ៖ “អនុស្សាវរីយ៍” និង “បទភ្លេងមោទនភាព”។ ប្រសិនបើកម្មវិធីដំបូង សិល្បករ-ការិនីសម្តែងនូវឈុតដែលស្ងើចសរសើរពីប្រពៃណីប្រវត្តិសាស្រ្តដ៏អង់អាចក្លាហានរបស់ជនជាតិ អំពីកងទ័ពអ៊ំហូ។ល។ ដល់កម្មវិធីទី ២ បាននាំមកនូវឈុតសម្ដែងសិល្បៈប្រកបដោយលក្ខណៈចម្រុះពណ៌ និងមានអត្ថន័យជ្រាលជ្រៅ។
លោកឌាំងង៉ុកញឹង នាយកមជ្ឈមណ្ឌលវប្បធម៌ កីឡានិងស្ថានីយផ្សាយសំឡេងខណ្ឌកាយរុាំង ឱ្យដឹង៖ កម្មវិធីឆ្នាំនេះ ត្រូវបានវិនិយោគដោយមានចំនួនសិល្បករ-ការិនីចូលរួមកុះករ គុណភាពឈុតសម្តែងត្រូវបានលើកកម្ពស់ ពិសេសគឺមានទម្រង់សិល្បៈសម្បូរបែប ដើម្បីទាក់ទាញទស្សនិកជន។ កម្មវិធីសិល្បៈចម្រុះ មានគ្រប់ទម្រង់សិល្បៈដូច៖ ចម្រៀង របាំ ចម្រៀង-ហកឹងធើ សម្តែងទោលឧបករណ៍ភ្លេង។ល។ ម្ល៉ោះហើយនាំមកបរិយាកាសស្រស់ស្រាយ។
“ទិវាជ័យជម្នះភ្លូកទឹកភ្លូកដី។ យើងចង់ហោះហើរ គយគន់ទន្លេភ្នំដ៏មហស្ចារ្យ។ យើងចង់ស្រែកបន្លឺឡើង ចម្រៀងម៉ឺនឆ្នាំវៀតណាម។ មាតុភូមិវីរភាព!” កម្មវិធីត្រូវបានបញ្ចប់ ប៉ុន្តែ សូរសៀងបទចម្រៀង “ទឹកដីពេញដោយក្តីសប្បាយរីករាយ” របស់អ្នកនិពន្ធហ្វាងហា ហាក់បីដូចដក់ជាប់ក្នុងអារម្មណ៍ទស្សនិកជនជានិច្ច។ ចំពោះ “បទភ្លេងមោទនភាព” កាន់តែពូនជ្រំបន្ថែមដល់យើងគ្រប់រូបនូវទឹកចិត្តស្នេហាមាតុភូមិ ប្រទេសជាតិ ហើយរស់នៅទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងជនរួមជាតិ៕
ឌាំងហ្វិញ-លីសៀ