02/05/2022 - 12:39

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បញ្ជូន​បក្ខ​ជន​ចុះ​ប្រ​ជុំ​ជីវ​កិច្ច​បក្ស​នៅ​មូល​ដ្ឋាន​

គណៈ​កម្មា​ធិការ​បក្ស​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ខេត្ត​សុក​ត្រាំង​ បាន​ឧទ្ទេស​នាម​និង​បញ្ជូន​កម្មា​ភិបាល​ បក្ខ​ជន​នៅ​តាម​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ ចូល​រួម​ប្រ​ជុំ​ជីវ​កិច្ច​សាខា​បក្ស​នៅ​តាម​ភូមិ​ និង​អនុសង្កាត់​ លើ​ភូមិ​សាស្រ្ត​កង​ទ័ព​ឈរ​ជើង​ ដើម្បី​បង្កើត​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ជា​មួយ​មូល​ដ្ឋាន​។

បក្ខ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ សហការ​ជា​មួយ​កម្មា​ភិបាល​ភូមិ​ ចុះ​ស្វែង​
យល់ពីគោលបំណងរបស់ប្រជាជន។

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក​ ង្វៀង​ទ្រេវ​ម៉េន លេខា​គណៈ​កម្មា​ធិការ​បក្ស​ ស្នង​ការ​នយោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ អនុវត្ត​សេចក្តី​ណែនាំ​លេខ​ ០៩-HD/BTCTU របស់​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ គណៈ​កម្មា​ធិការ​បក្ស​ បាន​ចាត់​កម្មា​ភិបាល​បក្ខ​ជន​ចំ​នួន​ ៤៥ នាក់​ ចំ​ណុះ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ចំ​នួន​ ៥ ចូល​រួម​ប្រ​ជុំ​ជីវ​កិច្ច​សាខា​បក្ស​ភូមិ​ និង​អនុ​សង្កាត់​; ចាត់​បក្ខ​ជន​ ៧៥ នាក់​ មើល​ការ​ខុស​ត្រូវ​ដល់​ប្រ​ជា​ជន​ចំ​នួន​ ៣២៤ គ្រួ​សារ​ នៅ​លើ​ភូមិ​សាស្រ្ត​កង​ទ័ព​ឈរ​ជើង​។​ ឆ្លង​តាម​រយៈ​នោះ​ បក្ខ​ជន​គ្រប់​រូប​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​គ្រប់​ជ្រុង​ជ្រោយ​អំ​ពី​ស្ថាន​ភាព​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ និង​មាន​វិធាន​ការ​ជាច្រើន​ ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ កាត់​បន្ថយ​ភាព​ក្រី​ក្រជូន​ជន​រួម​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​បាន​រដ្ឋ​អំ​ណាច​វាយ​តម្លៃ​ខ្ពស់​។​

វរសេនី​យ៍ទោង្វៀង​ភីហា កង​ចលនា​មហា​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​
ចុះ​ពិនិត្យ​មើល​ទម្រង់​ចិញ្ចឹម​គោរបស់​គ្រួ​សារ​ដែល​បាន​ជំនួយ​។​

ដោយ​បាន​ចាត់​មក​ប្រ​ជុំ​ជីវ​កិច្ច​សាខា​បក្ស​នៅ​អនុ​សង្កាត់​កាឡា​ំង​អា​បៀង​ សង្កាត់​ ២ ទីរួម​ខេត្ត​វិញ​ចូវ​ វរសេ​នីយ៍​ទោ​ង្វៀង​ភីហា កង​ចលនា​មហា​ជន​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ មាន​ការ​យល់​ច្បាស់​ពីភូមិ​សាស្រ្ត​ដែល​ខ្លួន​ទទួល​បន្ទុក​។​ អា​ស្រ័យ​ហេតុ​នោះ​ បង​ភីហា បាន​ជួយ​ទាន់​ពេល​ដល់​ប្រ​ជា​ជន​ចំ​នួន​ ៤ គ្រួ​សារ​ ជម្នះ​នូវ​ការ​លំ​បាក​ លំ​នឹង​ចិត្ត​បង្ក​បង្កើន​ផល។​ បង​ភីហា ឱ្យ​ដឹង​៖ “ការ​ប្រ​ជុំ​ជីវ​កិច្ច​រួម​គ្នា​នៅ​សាខា​បក្ស​អនុសង្កាត់​ ជួយ​ដល់​ខ្ញុំ​សហការ​បាន​ទាន់​ពេល​ និង​ដោះ​ដូរ​ព័ត៌​មាន​ភ្លាម​ៗ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​នៅ​លើ​ភូមិ​សាស្រ្ត​ ក៏​ដូច​ជា​ការ​ឃោ​សនា ចលនា​ប្រ​ជា​ជន​សកម្ម​ចូល​រួម​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី​ និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​”។​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ បាន​ចាត់​បក្ខ​ជន​ ១៧ រូប​ ចុះ​ប្រ​ជុំ​ជីវ​កិច្ច​បក្ស​នៅ​ភូមិ​ចំ​នួន​ ១៧ ចំ​ណុះ​ឃុំ​វិញ​ហាយ​ និង​ឃុំ​ឡាក​ហ្វា។​ បក្ខ​ជន​ដែល​ប្រ​ជុំ​ជីវ​កិច្ច​នៅ​តាម​អនុសង្កាត់​និង​ភូមិ​នានា តែង​រក្សា​ខ្ជាប់​សីល​ធម៌​ ផ្នត់​រស់​នៅ​ថ្លៃ​ថ្នូរ​ សកម្ម​ចូល​រួម​មតិ​យោ​បល់​ រួម​ចំ​ណែក​លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នាំ​ កម្លាំង​តស៊ូ​របស់​សាខា​បក្ស ពង្រឹង​ចំ​ណង​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​និង​ប្រ​ជា​ជន​។​ លោក​វរសេនីយ៍​ត្រី​ ង្វៀង​ហុង​អាញ ស្នង​ការ​នយោ​បាយ​រង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ ឲ្យ​ដឹង​ បក្ខ​ជន​មក​ប្រ​ជុំ​ជីវ​កិច្ច​នៅ​សាខា​បក្ស​ភូមិ​ បាន​ពង្រីក​ល្អ​នូវ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ក្តាប់​ស្ថាន​ការណ៍​លើ​វិស័យ​ជន​ជាតិ​ សាសនា​ សន្តិ​សុខ​នយោ​បាយ​ សុវត្ថិ​ភាព​សង្គម​ និង​ជីវ​ភាព​ប្រ​ជាជន​។​ ផ្តើម​ពីនោះ​ ស្នើ​ទាន់​ពេល​ដល់​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ឬ​ធ្វើ​សេនា​ធិការ​ជូន​គណៈ​បញ្ជា​ការ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ ដើម្បី​កសាង​ទម្រង់​ជួយ​ប្រ​ជា​ជន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​៕​

                                  លីធាន​-ត្រឹង​ហ្គោន

ចែករំលែកអត្ថបទ