02/05/2022 - 12:39

ទម្រង់​ល្អ​គប្បី​ពង្រីក​

ជាមួយ​គោល​ដៅ​ជួយ​សិស្ស​មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​បាប​គ្រោះ​សង្គម​ រង​ការ​រំលោភ​បំ​ពាន​ យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ អនុវិទ្យា​ល័យ​ង៉ោក្វឹក​ទ្រី នៅ​ទីប្រ​ជុំ​ជន​ណាង​ម៉ាវ ស្រុក​វីធ្វី (ហូវ​យ៉ាង​) បាន​សហ​ការ​ជា​មួយ​នឹង​ផ្នែក​សមត្ថ​កិច្ច​ កសាង​ទម្រង់​  “ ៣បង្ការ​ ៣សកម្ម​” ជំហាន​ដំបូង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​។​

គ្រូ​បង្រៀន​ប្រ​ចាំ​ថ្នាក់​ ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​អនុវត្ត​ទម្រង់​ដល់​សិស្ស​។​ 

ទម្រង់​បាន​បង្កើត​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០២១។​ ក្នុង​នោះ​ “៣បង្ការ​” រួម​មាន៖ បង្ការ​ទប់​ស្កាត់​សិស្ស​សាលា​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ បង្ការ​ការ​រំលោភ​បំ​ពាន​ និង​បង្ការ​ការ​ចូល​អីុន​ធឺ​ណិត​ក្រៅ​ផ្លូវ​ការ​។​ ៣សកម្ម​ រួម​មាន ៖ សកម្ម​គ្រប់​គ្រង​ សកម្ម​អប់​រំ និង​សកម្ម​លត់​ដំ​កាយ​សម្ប​ទា​ បំ​ណិន​ជីវិត​ដល់​សិស្ស​សាលា​។​

ចំ​ពោះ​” ៣ បង្ការ​” សាលា​តែង​ផ្សព្វ​ផ្សាយ​ដល់​សិស្ស​នូវ​បទ​ប្បញ្ញត្តិ​ច្បាប់​ ដូច​ជា​៖ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​អំ​ពើ​ហិង្សា​ក្នុង​សាលា​រៀន​។​ ម្យ៉ាង​ទៀត​ ផ្សព្វ​ផ្សា​យ ក្រើន​រំឭក​សិស្ស​មិន​សេព​គប់​នឹង​ជន​អា​ក្រក់​ ដើម្បី​ចៀស​វាង​ការ​អូស​ទាញ​ លួងលោម​ប្រ​ព្រឹត្ត​បាប​គ្រោះ​សង្គម​ ក៏​ដូច​ជា​ឧបា​យក​ល​របស់​ឧក្រិដ្ឋ​ជន​រំលោភ​បំ​ពាន​លើ​កុមារ​ និង​វិធាន​ការ​បង្ការ​ទប់ស្កាត់​; មិន​លេង​ហ្គេម​ ឬ​ចូល​រួម​ធ្វើ​អត្ថា​ធិប្បាយ​លើ​បណ្តាញ​សង្គម​ Zalo, Facebook ។​ល។​ បំ​ផុត​គឺ​ខ្លឹម​សារ​ដែល​មិន​ល្អ​។​ ចំ​ពោះ​ខ្លឹម​សារ​ ” ៣ សកម្ម​” សាលា​តែង​សហការ​ជា​មួយ​នឹង​អា​ណាព្យា​បាល​សិស្ស​ ផ្នែក​សមត្ថ​កិច្ច​ ភូមិ​ភាគ​គ្រប់​គ្រង​ការ​រៀន​សូត្រ​ ការ​គោ​រព​ច្បាប់​របស់​សិស្ស​ពីផ្ទះ​ទៅ​សាលា​ និង​ពី​សាលា​មក​ផ្ទះ​; អប់​រំ ណែនាំ​បំ​ណិន​ជីវិត ដូច​ជា​៖ របៀប​ទំ​នាក់​ទំ​នង​ជាមួយ​មិត្ត​ភ័ក្តិ​ មនុស្ស​ចាស់​; ការ​ទប់​អា​រម្មណ៍ បង្ការ​ទប់​ស្កាត់​ការ​ធ្លាក់​ទឹក​ចិត្ត​; ពង្រីក​ទេព​កោ​សល្យ​សិល្បៈ​ កីឡា​អប់​រំកាយ​ជា​ដើម​។​

សាលា​បាន​ផ្សព្វ​ផ្សាយ​ឱ្យ​សិស្ស​គ្រប់​រូប​ ចុះ​ឈ្មោះ​អនុវត្ត​ខ្លឹម​សារ​ “ ៣ បង្ការ​ ៣ សកម្ម​” យ៉ាង​ហ្មត់​ចត់​។​ រៀង​រាល់​សប្តាហ៍​ គ្រូ​ប្រ​ចាំ​ថ្នាក់​បាន​ផ្សព្វ​ផ្សាយ​ដល់​សិស្ស​អំ​ពី​ខ្លឹម​សារ​នេះ​ក្នុង​ពេល​ប្រ​ជុំ​ថ្នាក់​រៀន​។​ សាលា​ក៏​ផ្គួប​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ ឆ្លង​តាម​រយៈ​ការ​ប្រ​ជុំ​សម្ព័ន្ធ​យុវ​ជន​ ក្រុម​និង​បង្ក​ទីលាន​កម្សាន្ត​ដល់​ប្អូន​ៗ​ ដូច​៖ រៀប​ចំ​សកម្ម​ក្រៅ​សាលា​ ពិធី​ប្រ​ឡង​។​ល។​ រៀង​រាល់​ខែ សាលា​នៅ​ទាំង​សហការ​ជា​មួយ​នឹង​គណៈ​ ផ្នែក​ ភូមិ​ភាគ​ ប្រ​ជុំ​ពិនិត្យ​ជម្រើស​ វាយ​តម្លៃ​ការ​អនុវត្ត​របស់​ប្អូន​ៗ​ ដើម្បី​មាន​វិធាន​ការ​កែ តម្រូវ​ប្រ​សិន​បើ​លទ្ធ​ផល​មិន​ទាន់​បាន​ល្អ​; សហការ​ជា​មួយ​នឹង​នគរ​បាល​ទីប្រ​ជុំ​ជន​ណាង​ម៉ាវ ចុះ​បញ្ជី​រាយ​នាម​សិស្ស​មាន​ចរិត​ចម្លែក​ ដើម្បី​អប់​រំផ្សព្វ​ផ្សាយ​ផ្ទាល់​និង​ពិនិត្យ​តាម​ដាន​ការ​អនុវត្ត​របស់​ប្អូន​ៗ​នៅ​ភូមិ​ភាគ​។​

“ពិនិត្យ​ជារួម​ ចាប់​ពីការ​ផ្សព្វ​ផ្សាយ អនុ​វត្ត​ទម្រង់​ “ ៣ បង្ការ​ ៣សកម្ម​” មក​ទល់​ពេល​នេះ​ យើង​ខ្ញុំ​មិន​ទាន់​ប្រ​ទះ​ឃើញ​និង​ទទួល​បាន​ការ​ប្រ​តិកម្ម​ពីសិស្ស​សាលា​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ បាប​គ្រោះ​សង្គម​ រង​ការ​រំលោភ​បំ​ពាន​ណា​មួយ​ឡើយ​” លោក​គ្រូ​ហ្វិញ​ថាញ់​វ៉ នាយក​អនុ​វិទ្យា​ល័យ​ង៉ោ​ក្វឹក​ទ្រី បាន​ឱ្យ​ដឹង​ដូច្នេះ​។​

ប្អូន​ហ្វិញ​ឡេ​យ៉ា​ហឹង​ សិស្ស​ថ្នាក់​ទី ៨A១ អនុ​វិទ្យា​ល័យ​ង៉ោក្វឹក​ទ្រី ឱ្យ​ដឹង​៖ “ពួក​ប្អូន​ស្ថិត​ក្នុង​វ័យ​វឌ្ឍ​នាការ​ មាន​ពេល​ខ្លះ​មិន​ទាន់​កៀក​ជិត​ យល់​ច្បាស់​នូវ​សេចក្តី​កំ​ណត់​របស់​ច្បាប់​។​ ប៉ុន្តែ​ឆ្លង​តាម​រយៈ​ទម្រង់​នេះ​ បាន​ជួយ​ឱ្យ​ពួក​ប្អូន​បាន​ដឹង​នូវ​ទង្វើ​ណា​គួរ​ធ្វើ​ និង​ទង្វើ​ណាមិន​គួរ​ធ្វើ​”។​ ប្អូន​វ៉ញ៉ឹក​ខាញ់​ប៊ិញ សិស្ស​ថ្នាក់​ទី ៨A១ អនុ​វិទ្យា​ល័យ​ង៉ោ​ក្វឹក​ទ្រី បង្ហើប​ឱ្យ​ដឹង​៖ “ទម្រង់​បាន​ជួយ​បំ​ប៉ន​ឱ្យ​សិស្ស​ស្រី​ៗ​ដូច​ពួក​ប្អូន​មាន​ចំ​ណេះ​ដឹង​ការ​ពារ​ខ្លួន​ ចៀស​វាង​រង​ការ​រំលោភ​បំ​ពាន​។​ ក្រៅ​ពី​នោះ​ ជួយ​ឱ្យ​ពួក​ប្អូន​នឹង​នរចិត្ត​ រៀន​សូត្រ​ អនុវត្ត​ល្អ​នូវ​សេចក្តី​កំ​ណត់​របស់​ច្បាប់​ និង​លក្ខន្តិកៈ​របស់​សាលា​”។​

អនុសេនីយ៍​ឯក​ វ៉ថាញ់​ធី កម្មា​ភិបាល​នគរ​បាល​ទីប្រ​ជុំ​ជន​ណាង​ម៉ាវ ឱ្យ​ដឹង​៖ “ផ្តើម​ពីប្រ​សិទ្ធ​ភាព​ដំបូង​របស់​ទម្រង់​នេះ​ យើង​ខ្ញុំ​នឹង​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​ដឹក​នាំ​នគរ​បាល​ទីប្រ​ជុំ​ជន​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ដើម្បី​ពង្រឹង​ លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​មួយ​ចំ​នួន​របស់​ទម្រង់​។​ ជាក់​ស្តែង​ដូច​ជា​ឃោ​សនា ផ្សព្វ​ផ្សាយ​បន្ថែម​នូវ​ទិស​ស្លោក​មួយ​ចំ​នួន​ក្នុង​ការ​អនុ​វត្ត​ទម្រង់​នៅ​សាលា​រៀន​ ញុាំង​ឱ្យ​សកម្ម​ភាព​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​កាន់​តែខ្ពស់​ជាង​ទៀត​”៕​

             យោង​៖ កាសែត​ហូវយ៉ាង​-វិមាន​

 

ចែករំលែកអត្ថបទ