លោកដាវមេន អនុប្រធានភូមិ ប្រធានក្រុមស្វ័យគ្រប់គ្រងការពារសន្តិសុខសណ្ដាប់ធ្នាប់ ភូមិថើយទ្រឿង I ឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ។ ច្រើនឆ្នាំជិតៗនេះ លោកបានប្រជាជនជឿទុកចិត្តតែងតាំងជាអ្នកមានប្រជាប្រិយនៅភូមិភាគ។
លោកដាវមេន ។
ឆ្នាំ ១៩៩៨ លោកដាវមេន ផ្ដើមចូលរួមការងារនៅភូមិភាគ។ ចាប់តាំងពីពេលនោះមក លោកមេន តែងសកម្មចូលរួមក្រុមស្វ័យគ្រប់គ្រង ក្រុមសម្រុះសម្រួល ។ល។ នៅភូមិថើយទ្រឿងI ។ ឆ្នាំ ២០២១ ខណៈពេលជំងឺរាតត្បាត COVID-១៩ ផ្ទុះឡើង លោកមេន ជាសមាជិកសកម្មរបស់ក្រុម COVID សហគមន៍ ក្នុងការផ្សព្វផ្សាយ ក្រើនរំលឹកប្រជាជន ពិសេស គឺជនរួមជាតិខ្មែរឱ្យអនុវត្តម៉ឺងម៉ាត់តាមសេចក្ដីកំណត់វិធានការបង្ការប្រឆាំងជំងឺរាតត្បាត។ ជាពិសេសគឺអនុវត្តល្អសារ 5K របស់ក្រសួងសុខាភិបាល។ លោកថែមទាំងចលនាប្រជាជនអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។
លោកដាវមេន ចែករំលែក៖ “ខ្ញុំដោះស្រាយបានករណីវិវាទដីធ្លី និងអំពើហិង្សាគ្រួសារជាច្រើន។ ក្រៅពីនោះខ្ញុំនៅទាំងចលនាបង N ទៅព្យាបាលជំងឺសរសៃប្រសាទ និងណែនាំដាស់តឿនបង T ទៅផ្ដាច់គ្រឿងញៀន”។ ហេតុផល គឺបង N មានជំងឺសរសៃប្រសាទកម្រិតស្រាល។ កន្លងពីរបីថ្ងៃគឺជំងឺរើឡើងម្ដង។ ពេលជំងឺរើឡើងម្តងៗ គាត់បោកបាច់របស់របរក្នុងផ្ទះ មិនព្រមឱ្យឪពុកម្តាយនិងប្រពន្ធកូនចូលផ្ទះ។ ដោយសារស្ថានភាពគ្រួសារក្រលំបាក ហេតុនេះបងគ្មានលក្ខណៈទៅព្យាបាលជំងឺ។ ស្របឱកាសដែលបង N មានអារម្មណ៍នឹងនរ លោកដាវមេន ក៏បានទៅបញ្ចុះបញ្ចូល ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវមាមីង រដ្ឋអំណាច ជំនួយដើម្បីបង N មានលក្ខណសម្បត្តិទៅព្យាបាលជំងឺ។ ចំណែកបង T វិញ ដោយសារព្រួយចិត្តរឿងគ្រួសារ ជឿមិត្តអាក្រក់ញុះញង់ប្រើគ្រឿងញៀន។ ក្តាប់បានហេតុការណ៍នោះ លោកដាវមេន ក៏បានទៅដាស់តឿន ពន្យល់ឱ្យបង T យល់អំពីផលវិបត្តិនៃការប្រើប្រាស់គ្រឿងញៀន។ បង T ក៏បានស្ដាប់តាមការណែនាំរបស់លោក ក៏បានទៅផ្ដាច់គ្រឿងញៀន។ បច្ចុប្បន្ន បង T ខិតខំធ្វើការងាររកស៊ី ជីវភាពបានលំនឹងជាង។
លោកដាវមេន ចលនាប្រជាជនធានាការបង្ការប្រឆាំងជំងឺរាតត្បាត COVID-១៩ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។
ដោយសារគ្រួសារមានដីបង្កបង្កើនផលតិចតួច ម៉្លោះហើយទើបបង ង្វៀងវ៉ាន់អូ និងបងលីវថាវ មិនព្រមឱ្យភូមិភាគកសាងស្ពានឆ្លងលើដីរបស់គ្រួសារ ។ ឃើញដូច្នោះ លោកដាវមេន បានទៅណែនាំពន្យល់ពីផលប្រយោជន៍នៃការកសាងស្ពាន នឹងជួយឱ្យការធ្វើដំណើរទៅមកបានងាយស្រួលជាង។ ហេតុនេះ ទើបគ្រួសារទាំងពីរយល់ព្រម បច្ចុប្បន្នស្ពានក៏បានកសាងសម្រេចរួចរាល់ ។ បងលីវធីអាញ់ង្វៀត នៅភូមិថើយទ្រឿង I ឱ្យដឹង៖ “ពេលមាមីងជួបការលំបាកអ្វី ពូមេនតែងខ្នះខ្នែងជួយឧបត្ថម្ភជានិច្ច។ ម៉្លោះហើយ មាមីងនៅទីនេះអ្នកណា ក៏ស្រឡាញ់រាប់អានពូ ហើយតែងតែគាំទ្រនិងអនុវត្តតាមអ្វីដែលពូចលនា”។
លោកដោស្វឹងភុក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថើយស្វឹង វាយតម្លៃ៖ “លោកមេន ជាអ្នកខ្នះខ្នែងអស់ពីចិត្តជាមួយនឹងការងារ ។ ពិសេស លោកតែងឈានមុខក្នុងការកសាងភ្លើងបំភ្លឺផ្លូវ ដាក់កាមេរ៉ាសន្តិសុខ កសាងបង្គោលទង់ និងដាំដើមឈើ ។ល។ ដើម្បីជំរុញការការពារសន្តិសុខសណ្ដាប់ធ្នាប់និងរក្សាបរិស្ថានស្អាតស្អំ។ អាស្រ័យហេតុនោះ បីឆ្នាំមកនេះ ភូមិថើយទ្រឿង I តែងសម្រេចលក្ខឋាន “ ៣ គ្មាន” ជាបន្តបន្ទាប់គឺ គ្មានឧក្រិដ្ឋកម្ម គ្មានគ្រឿងញៀន គ្មានពេស្យាចារ។ ច្រើនឆ្នាំកន្លង លោកមេន បានប្រជាជនជ្រើសរើសជាអ្នកមានប្រជាប្រិយនៅភូមិភាគ”៕
មិញង្វៀក