ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/04/2022 - 14:52

រដ្ឋា​ភិបាល​ប្រ​កាស​ឱ្យ​ប្រើ​សេចក្តី​សម្រេច​ អំ​ពី​កម្ម​វិធីបង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩

ឧបនាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ វ៉ូវ​ឌឹក​ដាម ទើប​ចុះ​ហត្ថ​លេខា​ប្រ​កាស​ឱ្យ​ប្រើ​សេចក្តី​សម្រេច​លេខ​ ៣៨/NQ-CP ប្រ​កាស​ឱ្យ​ប្រើ​កម្ម​វិធី​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

 យក​សំ​ណាកធ្វើ​តេស្ត​ SARS-CoV-២។​  រូប​៖ ថា​ញ់ឡុង​

ទិស​ដៅ​រួម​របស់​កម្ម​វិធី​គឺ​៖ ធានា​គ្រប់​គ្រង​ជំងឺ​រាត​ត្បាត​មាន​ប្រ​សិទ្ធ​ភាព​ គ្រប់​គ្រង​ល្បឿន​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍ ធានា​សុខ​ភាព​ អា​យុ​ជីវិតរបស់​ប្រ​ជា​ជន​ឱ្យ​នៅ​កម្រិត​ខ្ពស់​បំ​ផុត​ កាត់​បន្ថយ​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត​ករណី​ធ្ងន់​ បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​ COVID-១៩; ស្តារ​និង​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​។​

អំ​ពី​ទិស​ដៅ​ជាក់​ស្តែង​៖ ធានា​សម្រេច​អត្រា​គ្រប​ដណ្តប់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ រហូត​ដល់​អស់​ត្រៃមាស​ទីI ឆ្នាំ​ ២០២២ សម្រេច​ជា​ស្ថាពរ​ការ​ចាក់​វ៉ាក់​សាំង​ដូសទី ២ ជូន​ប្រ​ជា​ជន​ដែល​មាន​អា​យុ​ពី ១២ ឆ្នាំ​រហូត​ដល់​អា​យុ​ក្រោយ​ ១៨ ឆ្នាំ​ និង​ចាក់​វ៉ាក់​សាំង​ដូសទី ៣ ជូន​អ្នក​មាន​អា​យុ​ពី ១៨ ឆ្នាំ​ឡើង​ទៅ​ ខណៈ​ពេល​មាន​កាល​បរិច្ឆេទ​ចាក់​ វៀរ​លែង​តែ​មុខ​សញ្ញា​ទទួល​ការ​ណែនាំ​មុន​នឹង​ចាក់​; ធានា​មាន​វ៉ាក់​សាំង​គ្រប់​គ្រាន់​ និង​សម្រេច​ការ​ចាក់​វ៉ាក់​សាំង​ដល់​កុមារ​មាន​អា​យុ​ពី ៥ ឆ្នាំ​រហូត​ដល់​អា​យុ​ក្រោម​ ១២ ឆ្នាំ​ មុន​ខែក​ញ្ញា​ ឆ្នាំ​ ២០២២ នេះ​។​

អំ​ពី​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ COVID-១៩ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​មាន​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩; ប្រ​ជា​ជន​គ្រប់​រូប​គោរព​នូវ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ឱ្យ​បាន​សម​ស្រប​។​ ស្ថាប័ន​ អង្គ​ការ​ អា​ជីវ​កម្ម​ទាំង​អស់​អនុវត្ត​ការ​វាយ​តម្លៃ​ហានិ​ភ័យ​នៃ​ជំងឺ​រាត​ត្បាត​និង​ធ្វើ​បច្ចុប្បន្ន​ភាព​ រាយ​ការណ៍​លទ្ធ​ផល​វាយ​តម្លៃ​។​ ទន្ទឹម​នឹង​នោះ​ មាន​យុទ្ធ​សាស្រ្ត​ឃ្លាំ​មើល​ ប្រ​ទះ​ឃើញ​នូវ​ករណី​ឆ្លង​ SARS-CoV-២ ដោយ​រវៀស​រវៃ សម​ស្រប​ជាមួយ​នឹង​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​ក្នុង​ដំណាក់​កាល​នីមួយ​ៗ​; កាត់​បន្ថយ​អត្រា​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​ COVID- ១៩ ជាង​ ១ លាន​នាក់​ឱ្យ​ចុះ​នៅ​កម្រិត​ទាប​ជាង​មធ្យម​ភាគ​របស់​អា​ស៊ី​។​

ទិស​ដៅ​កម្ម​វិធី​ក៏​ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​ប្រ​ព័ន្ធ​សុខា​ភិបាល​ ពិសេស​គឺ​សុខា​ភិបាល​បង្ការ​ និង​សុខា​ភិបាល​មូល​ដ្ឋាន​; បង្កើន​ការ​វិនិ​យោគ​បំ​ពាក់​បរិក្ខារ​ពេទ្យ​មូល​ដ្ឋាន​ មាន​របប​គោល​នយោ​បាយ​អនុគ្រោះ​សម​ស្រប​ជា​មួយ​នឹង​អ្នក​បំ​ពេញ​ការ​ងារ​សុខា​ភិបាល​បង្ការ​ សុខា​ភិបាល​មូល​ដ្ឋាន​; បង្កើន​គុណ​ភាព​ សង្គ្រោះ​បន្ទាន់​ និង​ប្រ​ពោធ​កម្ម​ សកម្ម​នៅ​តាម​គ្រឹះ​ស្ថាន​ពិនិត្យ​ព្យា​បាល​ជំងឺ​គ្រប់​កម្រិត​។​ មុខ​សញ្ញា​ដែល​ងាយ​រង​ផល​ប៉ះ​ពាល់​ទាំង​អស់​ដូច​ជា​ មនុស្ស​ចាស់​ អ្នក​មាន​ជំងឺ​ប្រ​ចាំ​កាយ​ ជន​ពិ​ការ​ ស្រ្តីមាន​ផ្ទៃ​ពោះ​ មនុស្ស​គ្មាន​ទីពឹង​ កុមារ​កំ​ព្រា​ ជន​រួម​ជាតិ​ភាគ​តិច​ ក្រុម​ពលកម្ម​ចំ​ណាក​ស្រុក​នៅ​តាម​ទីក្រុង​។​ល។​ សុទ្ធ​សឹង​ត្រូវ​បាន​ធានា​កៀក​ជិត​នឹង​សេវា​កម្ម​សុខា​ភិបាល​។​

កម្ម​វិធី​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ត្រូវ​បាន​អនុវត្ត​ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​ គឺ​ឆ្នាំ​ ២០២២-២០២៣។​ ក្នុង​ករណី​ជំងឺ​រាត​ត្បាត​ បញ្ចប់​មុន​ឬ​អូស​បន្លាយ​ដល់​ឆ្នាំ​ ២០២៤ ក្រសួង​សុខា​ភិបាល​ធ្វើ​របាយ​ការណ៍​លើក​ជូន​រដ្ឋា​ភិបាល​ ពិនិត្យ​ផ្ទៀង​ផ្ទាត់​ការ​បន្ត​អនុវត្ត​កម្ម​វិធី​នេះ​ ឬ​កែប្រែ​បំ​ពេញ​បន្ថែម​ឱ្យ​បាន​ទាន់​ពេល​ សម​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​៕​

                                               យោង​៖ TTXVN-វិមាន​

ចែករំលែកអត្ថបទ