12/04/2022 - 10:21

ឆន្ទៈ​មោះមុតរបស់​លោក​ថាច់​ឡើយ​

ទទួល​បាន​ការ​ឧបត្ថម្ភ​របស់​បក្ស​ រដ្ឋ​ និង​រដ្ឋ​អំ​ណាច​ អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ភូមិ​ភាគ​ និង​ដោយ​ឆន្ទៈ​ស្មារតី​ដ៏​មោះ​មុត លោក​ថាច់​ឡើយ​នៅ​ភូមិ​សង់​ច្រវា A ឃុំ​ត្រា​កូង ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ ក្លាយ​ជា​គំ​រូ​ ជម្នះ​ការ​លំ​បាក​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន​ ជាគំ​រូ​សម្រាប់​មាមីង​ជន​រួម​ជាតិ​ខ្មែរ​យក​តម្រា​ប់តាម​។​

លោក​ថាច់​ឡើយ​ កំ​ពុង​ស្រោច​ស្រព​ចម្ការ​ក្រូច​ដោយ​ប្រ​ព័ន្ធ​ស្វ័យ​ប្រ​វត្តិ​។​

លោក​ថាច់​ឡើយ​ (អា​យុ​ ៥៨ ឆ្នាំ​) នៅ​ភូមិ​សង់​ច្រវា A ឃុំ​ត្រា​កូង ឱ្យ​ដឹង​៖ “កាល​ពី​មុន​ រៀង​រាល់​ថ្ងៃ​ ខ្ញុំ​ទៅ​ធ្វើ​កម្មករ​សំ​ណង់​នៅ​តាម​ការ​ដ្ឋាន​ ឬ​នរណា​ជួល​ធ្វើ​អ្វី​ក៏​ធ្វើ​ហ្នឹង​ ដូច្នេះ​គ្រប់​តែ​ទប់​ទល់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ គ្មាន​សេស​សល់​អី​ទេ​។​ ខណៈ​ពេល​ចម្ការ​ចម្រុះ​ផ្តល់​ផល​មិន​គ្រប់​ការ​ចំ​ណាយ​។​ ឃើញ​ផ្ទះ​លោក​ថាច់​ជួន​និង​គ្រួ​សារ​ជិត​ខាង​ជា​ច្រើន​ចិញ្ចឹម​គោ​ ដាំ​ក្រូច​មាន​ប្រ​សិទ្ធ​ភាព​ ម៉្លោះ​ហើយ​ខ្ញុំ​ចង់​កែ​ប្រែ​ចម្ការ​ អភិវឌ្ឍ​ចិញ្ចឹម​សត្វ​ ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ប៉ុន្តែ​គ្មាន​ដើម​ទុន​។​ ក្នុង​នាម​ជាអនុប្រ​ធាន​ភូមិ​សង់​ច្រវា A លោក​ថាច់​ជួន​ បាន​រៀប​រាប់​ពី​គោល​បំ​ណង​របស់​ខ្ញុំ​ដល់​ថ្នាក់​លើ​ ហើយ​បាន​ជួយ​ណែ​នាំ​ធ្វើ​លិ​ខិត​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​។​ បុល​បាន​ដើម​ទុន​ ខ្ញុំ​ប្រ​ថុយ​ចិញ្ចឹម​គោ​និង​ដាំ​ក្រូច​។​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ គោ​មេ​កើត​កូន​លក់​បាន​ពី​ ១-២ ក្បាល​”។​ ផ្ដើម​ពី​ប្រ​ភព​ទុន​សន្សំ​ទុក​ លោក​ថាច់​ឡើយ​បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ លោះ​បាន​ដី​ដែល​បញ្ចាំ​ សង់​ផ្ទះ​ធំ​ទូលាយ​ និង​សេដ្ឋ​កិច្ច​លំ​នឹង​។​

 និយាយ​អំ​ពី​ដំ​ណើរ​ការ​ជម្នះ​លំ​បាក​ចាក​ផុត​ពី​ភាព​ក្រី​ក្ររបស់​លោក​ថាច់​ឡើយ​ លោក​ថាច់​វៀត​ លេខា​សាខា​បក្ស​ ប្រ​ធាន​ភូមិ​សង់​ច្រវាA ឱ្យ​ដឹង​៖ “ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ឧស្សាហ៍​ព្យា​យាម​ ប៉ុន្តែ​ខ្វះ​ដើម​ទុន​អភិវឌ្ឍ​ផលិត​កម្ម​។​ ពេល​មាន​ដើម​ទុន​ ដំ​បូង​គាត់​វិនិ​យោគ​ចិញ្ចឹម​គោ​ដើម្បី​លំ​នឹង​ជីវ​ភាព​។​ ពេល​មាន​ជីវ​ភាព​លំ​នឹង​ បង​ឡើយ​សន្សំ​ទុន​ដាំ​ក្រូច​ដើម្បី​ធ្វើ​មាន​”។​ អា​ស្រ័យ​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ត្រូវ​បាន​ភូមិ​ភាគ​ស្ដារ​ជាប្រ​ចាំ​ ធានា​ប្រ​ភព​ទឹក​សម្រាប់​ ផលិត​កសិកម្ម​ ម៉្លោះ​ហើយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ គ្រួ​សារ​ខ្មែរ​ជាច្រើន​នៅ​ភូមិ​សង់​ច្រវាA បាន​កែ​ប្រែ​ចម្ការ​ចម្រុះ​ដើម្បី​ដាំ​ក្រូច​និង​ឈាន​ឡើង​គ្រាន់​បើ​។​ លោក​ថាច់​ឡើយ​ បង្ហើប​ឱ្យ​ដឹង​៖ “ខ្ញុំ​មិន​អន្ទះ​អន្ទែង​ដាំ​ភ្លាម​ទេ​ គឺបាន​ទៅ​រក​អ្នក​ចម្ការ​ដែល​ជោគ​ជ័យ​ដើម្បី​រៀន​ដាំ​ ជ្រើស​រើស​ពូជ​និង​បច្ចេក​ទេស​ធ្វើ​ឱ្យ​ចេញ​ផ្លែ​។​ មិន​ត្រឹម​តែរៀន​ផ្ទាល់​នៅ​ចម្ការ​ទេ​ នៅ​ពេល​ដែល​ឃុំ​បើក​ថ្នាក់​បង្រៀន​ពី​របៀប​ដាំ​ក្រូច​គឺ ខ្ញុំ​តែង​ចូល​រួម​ទាំង​អស់​។​ អា​ស្រ័យ​ហេតុ​នេះ​ ក្រូច​ដំ​បូង​របស់​ខ្ញុំ​សម្រេច​ជោគ​ជ័យ​ ហើយ​ផ្ដល់​ផ្លែ​លំ​នឹង​”។​ ផ្ដើម​ពី​ប្រ​ភព​ទុន​សន្សំ​បាន​ លោក​វិនិ​យោគ​លើ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​។​ លោក​ឡើយ​ ឱ្យ​ដឹង​៖ “ខ្ញុំ​វិនិ​យោគ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ ដើម្បី​ពង្រីក​ចម្ការ​ក្រូច​។​ ការ​ដាំ​បង្វិល​ជុំ​បែប​នេះ​ ផ្ដល់​ផល​ចំ​ណេញ​ព្រោះ​ខ្ញុំ​មាន​ក្រូច​លក់​ជាប្រ​ចាំ​។​ ពេល​ដើម​ក្រូច​ដាំ​មុន​ចាស់​ ក្រូច​ដាំ​បន្ទាប់​នឹង​ផ្ដល់​ផល​”។​

តាម​ប្រ​សាសន៍​លោក ​ផាងថាញ​វ៉ូវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ត្រា​កូង លោក​ ថាច់​ឡើយ​ គឺជា​កសិករ​ខ្មែរ​មួយ​រូប​នៅ​ភូមិ​ភាគ​ ឧស្សាហ៍​រក​ស៊ី​ ខិត​ខំ​ស្វែង​យល់​រៀន​សូត្រ​ និង​ចែក​រំ​លែក​បទ​ពិសោធន៍; អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជាក់​ស្ដែង​ក្នុង​ការ​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ​ ដើម្បី​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​ធ្វើ​មាន​សម​ស្រប​៕​

                                   ត្រុកម៉ៃ-ទីទុយ​

 

ចែករំលែកអត្ថបទ