អាទិភាពអនុវត្តកម្មវិធីទិសដៅជាតិ ស្ដីពីការកសាងជនបទថ្មីនៅតាមឃុំតំបន់លំបាក តំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ ជាចំណុចលេចធ្លោមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច – សង្គមនៅខេត្តគៀងយ៉ាង។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនជាតិភាគតិចនៅស្រុកចូវថាញ់
មានការរីកចម្រើន។ រូបថត៖ លីយ៉ាង
អ្នកស្រី ង៉ោធីមឹង លេខាគណៈកម្មាធិការបក្សឃុំវិញភូ ស្រុកយ៉ាងថាញ់ ឱ្យដឹង៖ “អនុវត្តផែនការកសាងជនបទថ្មីមកទល់សព្វថ្ងៃ ដងផ្លូវចាប់ពីមជ្ឈមណ្ឌលឃុំរហូតដល់ស្រុកត្រូវបានចាក់បេតុង មានប្រវែងសរុបចំនួន ១៦ គីឡូម៉ែត្រ សម្រេច ១០០% លក្ខឋាន; មាន ៧០% ផ្លូវលើភូមិសាស្រ្តបានកសាងរឹងមាំ; ជាង ៩៨% គ្រួសារ ប្រជាជនមានអគ្គិសនីប្រើប្រាស់; មាន ៩៥% គ្រួសារប្រជាជនមានទឹកស្អាតប្រើប្រាស់។ល។ ចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន លក្ខណសម្បត្តិជួញដូរ ប្រកបការងាររកស៊ីរបស់ប្រជាជនក៏មានភាពងាយស្រួល ម្ល៉ោះហើយអត្រាគ្រួសារក្រីក្ររបស់ឃុំនៅត្រឹម ២,៦៥% ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗសម្រេច ៦៤,២៤ លានដុង/នាក់/ឆ្នាំ”។
ប្រហាក់ប្រហែលនឹងឃុំវិញភូដែរ គឺឃុំប៊ិញអាង ស្រុកចូវថាញ់ ក៏ប្ដេជ្ញាចិត្តអនុវត្តសម្រេចរាល់លក្ខឋានជនបទថ្មី។ តាមប្រសាសន៍ លោកហ្វិញភីហាយ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំប៊ិញអាង ឃុំកំពុងជំរុញការចលនាប្រជាជនបន្តព្រួតដៃអនុវត្តសម្រេចរាល់លក្ខឋានជនបទថ្មី ដើម្បីបង្កភាពលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន។ ព្រមជាមួយនោះ ពង្រីកនូវទម្រង់មានប្រសិទ្ធភាពនានា មានដូចទម្រង់ដំឡើងអំពូលភ្លើងដើរ ដោយថាមពលព្រះអាទិត្យ ជួសជុលផ្លូវថ្នល់ សង់ឡដុតសំរាម កសាងស្ពានជនបទនៅភូមិអាងភឿកជាដើម។
ខណៈពេលនោះ ឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកហ្គក្វាវ គឺឌិញហ្វា កំពុងបង្កើនល្បឿនលើកកម្ពស់គុណភាព រាល់លក្ខឋាន ដើម្បីសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់។ តាមប្រសាសន៍លោក វ៉មិញម៉ាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា ឌិញហ្វាគឺឃុំគំរូដំបូងបង្អស់របស់ខេត្តបានមជ្ឈិមជ្រើសសម្រាប់កសាងជនបទថ្មីរបស់ខេត្តគៀងយ៉ាង។ អាស្រ័យហេតុនោះ ផ្ដើមពីឃុំលំបាកខ្លាំង ឌិញហ្វាត្រូវបានវិនិយោគកសាង ១០០% ផ្លូវសំខាន់របស់ភូមិ ដោយកៅស៊ូ បេតុង; ជាង ៧៧% ដងផ្លូវចូលតាមភូមិត្រូវបានកសាងរឹងមាំ។ ទន្ទឹមនឹងនោះ មានសំណង់សាធារណៈជាច្រើន មានដូច៖ ដំណាក់សុខាភិបាល សាលារៀន អាគារវប្បធម៌ជាដើម ត្រូវបានវិនិយោគកសាងថ្មីសម្រេចបទដ្ឋាន។ល។
ឃុំវិញភូ ស្រុកយ៉ាងថាញ់ ទើបសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន K១៥។ រូបថត៖ ង៉ោធីមឹង
តាមប្រសាសន៍លោក យ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង អាស្រ័យមានកម្មវិធីទិសដៅជាតិស្ដីពីកសាងជនបទថ្មី ទើបជីវភាពប្រជាជននៅតំបន់ជនជាតិភាគតិចបានលើកកម្ពស់ គិតមធ្យមភាគរៀងរាល់ឆ្នាំ អត្រាគ្រួសារក្រីក្រថយចុះពី ២% ដល់ ៣%; ជាសារវន្តលុបបំបាត់ផ្ទះស្លឹកបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម និងមានជាង ៨០% គ្រួសារមានផ្ទះសម្រេចបទដ្ឋាន ធានារកប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗ នៅតំបន់ជនជាតិភាគតិចជាង ៤០ លានដុង/នាក់/ឆ្នាំ (ឆ្នាំ ២០១៦ គឺ ២០ លានដុង/នាក់/ឆ្នាំ)។ បច្ចុប្បន្ន មាន ១០០% ឃុំតំបន់ ជនរួមជាតិភាគតិចមានផ្លូវគមនាគមន៍ជនបទ រថយន្តអាចបើកបរចុះដល់មជ្ឈមណ្ឌលឃុំទាំងប្រាំងវស្សា; អត្រាគ្រួសារប្រើប្រាស់ ទឹកស្របអនាម័យ ៨៨,៣%; អត្រាគ្រួសារប្រើប្រាស់អគ្គិសនីជាង ៩៨,៦% និងមាន ១០០% ឃុំនៅតំបន់ជនជាតិភាគតិចមានដំណាក់សុខាភិបាល។ គ្រួសារក្រីក្រក្នុងជនជាតិភាគតិចឆ្នាំ ២០១៦ គឺ ៨.៨៨៦ គ្រួសារ ស្រូបអត្រាជាង ១៣% ថយចុះនៅត្រឹម ៣,៤% នៅឆ្នាំ២០២០។
សមិទ្ធផលនៃជនបទថ្មី បានជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិច។ ព្រោះហេតុនោះ ចាប់តាំងពីពេលនេះរហូតដល់ឆ្នាំ ២០២៥ ខេត្តគៀងយ៉ាងនឹងខិតខំប្រឹងប្រែងជំរុញឃុំតំបន់ជនជាតិភាគតិច ១០០% ឈានដល់គោលដៅជនបទថ្មី៕
យ័ញភុក - ថាច់ធី