12/04/2022 - 10:21

វេទិកា​គោល​នយោ​បាយ​ជន​ជាតិ​

គោល​ជំ​ហរ​ថ្មី​ ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ !

កាល​ពី​ថ្ងៃ​ទី ១៨/១១/២០១៩ រដ្ឋ​សភា​ដាក់​ឱ្យ​ប្រើ​សេចក្ដី​សម្រេច​លេខ​ ៨៨/២០១៩/QH14 ផ្ដល់​សច្ចា​ប័នលើ​គម្រោង​រួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០៣០។​ ថ្ងៃ​ទី ១៤/១០/២០២១ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ផ្ដល់​សច្ចា​ប័ន​លើ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១-២០៣០។​ ដំ​ណាក់​កាល​ទី ១ ចាប់​ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥ លើ​សេចក្ដី​សម្រេច​លេខ​ ១៧១៩/QĐ-TTg (សេចក្ដី​សម្រេច​ ១៧១៩) ។​ ផ្ដើម​ពី​សេចក្ដី​សម្រេច​នៃ​គោ​លនយោ​បាយ​ដ៏​សំ​ខាន់​នេះ​  ភូមិ​ភាគ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​ទូទាំង​ប្រ​ទេស​បាន​និង​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុវត្ត​ជាមួយ​គោល​ជំ​ហរ​ថ្មី​ ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ដើម្បី​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ អភិវឌ្ឍ​ន៍គ្រប់​ជ្រុង​ជ្រោយ​ ឆាប់​រហ័ស​និង​ចីរ​ភាព​។​

តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ក៏​ដូច​ជា​តំ​បន់​នា​នា​ក្នុង​ទូទាំង​ប្រ​ទេ​ស​ បាន​និង​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ជាមួយ​គោ​លជំ​ហរ​ថ្មី​ ការ​បេ្តជ្ញា​ចិត្ត​ខ្ពស់​។​  រូប​ថត​៖ ជ្រុង​មួយ​នៃ​ផ្លូវ​គមនា​គមន៍​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ស្រុក​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​។​

បូកសរុប​ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ​ គោល​នយោ​បាយ​ជន​ជាតិ​ឆ្នាំ​ ២០២១ លោក​តាវ​វៀត​ថាំង នា​យក​រង​នៃ​នា​យក​ដ្ឋាន​ភូមិ​ភាគ​ III ចំ​ណុះ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ធ្វើ​ការ​សន្និដ្ឋាន​៖ ទន្ទឹម​នឹង​ការ​បូក​សរុប​នូវ​កម្ម​វិធី​ គោល​នយោ​បាយ​ជន​ជាតិ​ជា​ច្រើន​កំ​ពុង​អនុវត្ត​ស្ថាប័ន​ការ​ងារ​ជន​ជាតិ​ថ្នាក់​ខេត្ត​ ក្រុង​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ភូមិ​ភាគ​នា​នា​ ត្រៀម​លក្ខណ​សម្បត្តិ​សម្រាប់​បញ្ហា​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​។​ ក្នុង​នោះ​ ផ្ដុំ​កម្លាំង​កសាង​ ដាក់​ចេញ​សេចក្ដី​សម្រេច​បង្កើត​គណៈ​ចង្អុល​ការ​ ផែន​ការ​អនុវត្ត​ ចាត់​តាំង​ស្ថាប័ន​ប្រ​ចាំ​ការ​ គណៈ​ចង្អុល​ការ​ រាយ​ការណ៍​ត្រួត​ពិនិត្យ​ ស្រាវ​ជ្រាវ​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។​ គ្រប់​យ៉ាង​ត្រូវ​ចូល​រួម​យ៉ាង​ពេញ​ទំ​ហឹង​ជាមួយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។​ លោក​ម៉ែ​ន ផល្លី ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​ ចែក​រំលែក ចាប់​តាំង​ពី​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​នេះ​ ក្នុង​កិច្ច​ពិភាក្សា​ជាច្រើន​របស់​ប្រ​ទេស​ជាតិ​ ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ដល់​កម្ម​វិធី​ទិស​ដៅ​ជាតិ​។​ ហើយ​នា​យក​រ​ដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ ធ្លាប់​បាន​បញ្ជាក់​ថា​ មួយ​ក្នុង​ចំ​ណោម​វិធាន​ការ​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ក្នុង​ឆ្នាំ​ ២០២២ និង​ឆ្នាំ​បន្ត​បន្ទាប់​ នោះ​គឺជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ទាន់​ពេល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ៣ ក្នុង​នោះ​ មាន​កម្ម​វិធិទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១  - ២០៣០។​ ប្រ​ការ​នេះ​ បាន​និង​កំ​ពុង​ផ្ដល់​ឱកាស​យ៉ាង​ធំ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ក៏​ដូច​ជា​ទូទាំង​ប្រ​ទេស​អភិវឌ្ឍន៍​ឈាន​ឡើង​។​

ទម្រង់​ដាំ​ត្រសក់​ផ្អែម​ក្នុង​រោង​សំ​ណាញ់​នៅ​ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់
ខេត្ត​ត្រា​វិញ​។​  រូប​ថត​៖ ម៉ាល័យ​​  ​

នៅ​ចាំ​បាន​ថា​ ឈាន​ចូល​ឆ្នាំ​ថ្មី​ ២០២២ ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច​ ទទួល​បាន​ដំ​ណឹង​ល្អ​។​ នោះ​គឺ នា​យក​រដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ បាន​ចុះ​ហត្ថ​លេខា​អនុញ្ញាត​ឱ្យ​ប្រើ​សេចក្ដី​សម្រេច​លេខ​ ១៧១៩។​ សេច​ក្ដី​សម្រេច​នេះ​បាន​ចែង​យ៉ាង​ច្បាស់​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​រួម​មាន គម្រោង​សមាស​ភាគ​ចំ​នួន​ ១០។​ ទិស​ដៅ​ជាក់​ស្ដែង​ដល់​ឆ្នាំ​ ២០២៥ ខិត​ខំប្រឹង​ប្រែង​ ដើម្បី​កម្រិត​ចំ​ណូល​ជា​មធ្យម​របស់​ជន​ជាតិ​ភាគ​តិច​ កើន​ឡើង​ទ្វេ​ដង​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ។​ អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ រៀង​រាល់​ឆ្នាំ​ថយ​ចុះ​ជាង​ ៣%; ខិត​ខំ​ប្រឹង​ប្រែង​មាន​ឃុំ​ ភូមិ​ ៥០% បាន​ចាក​ចេញ​ពី​ភូមិ​សាស្រ្ត​លំ​បាក​ខ្លាំង​។​ នេះ​ចាត់​ទុក​ជា​ដំ​ណឹង​ល្អ​មួយ​ ព្រោះ​ថា​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ដំ​ណាក់​កាល​នេះ​ មាន​ការ​ប្ដូរ​ផ្លាស់​បើ​ធៀប​នឹង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​មុន​នេះ​។​ នោះ​គឺ កម្ម​វិធី​វិនិ​យោគ​មាន​ចំ​ណុច​សំ​ខាន់​ៗ​និង​ចីរ​ភាព​ ផ្ដោត​ទៅ​លើ​ឃុំ​ ភូមិ​ដែល​លំ​បាក​ខ្លាំង​ ដោះ​ស្រាយ​បញ្ហា​ដែល​បន្ទាន់​ ចាំ​បាច់​បំ​ផុត​ អា​ទិភាព​ជំ​នួយ​ដល់​គ្រួ​សារ​ក្រី​ក្រ ក្រុម​ជន​ជាតិ​ភាគ​តិច​ដែល​លំ​បាក​បំផុត​។​  ការ​កសាង​ រៀប​ចំ​អនុវត្ត​កម្ម​វិធី​ ត្រូវ​ផ្ដោត​ទៅ​តាម​ទិស​ដៅ​ សម​ស្រប​ជាមួយ​លក្ខណ​សម្បត្តិ​ លក្ខណ​ពិសេស​ សក្ដានុពល ឧត្តមភាព​ អត្ត​សញ្ញា​ណ​វប្បធម៌​ ទំ​នៀម​ទម្លាប់​ដ៏​ល្អ​របស់​ជន​ជាតិ​នីមួយ​ៗ​ តំ​បន់​នីមួយ​ៗ​ ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ពង្រឹង​ការ​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​។​ មិន​ត្រឹម​តែប៉ុណ្ណោះ​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ក្នុង​ដំ​ណាក់​កាល​នេះ​ ត្រូវ​បាន​កសាង​ផ្អែក​លើ​មូល​ដ្ឋាន​ផ្គួប​បញ្ចូល​គោល​នយោ​បាយ​ដោយ​ឡែក​ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ជាច្រើន​ឆ្នាំ​មក​នេះ​។​ ចំ​ណុច​សំ​ខាន់​ គឺផ្លាស់​ប្ដូរ​បន្តិច​ម្ដង​ៗ​ចាប់​ពី​គោល​នយោ​បាយ​ដែល​មាន​លក្ខណៈ​ជំ​នួយ​ ប្ដូរ​មក​វិនិយោគ​អភិវឌ្ឍន៍ ផ្ដោត​ទៅ​លើ​ភូមិ​សាស្រ្ត​ដែល​លំ​បាក​ខ្លាំង​បំ​ផុត​។​ គម្រោង​ អនុគម្រោង​សមាស​ភាគ​នៃ​កម្ម​វិធី​សុទ្ធ​តែ​មាន​លក្ខណៈ​ចង​សម្ព័ន្ធ​ តភ្ជាប់​យ៉ាង​ហ្មត់​ចត់​ ដោយ​មាន​ទិស​ដៅ​ច្បាស់​លាស់​ក្នុង​ការ​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត បង្កើត​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ដល់​ជន​រួម​ជាតិ​ភាគ​តិច​។​

ដើម្បី​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ មាន​ការ​ណែ​នាំ​ជា​ហូរ​ហែ តាំង​ពី​មជ្ឈិម​ដល់​មូល​ដ្ឋាន​ ហើយ​ត្រូវ​បាន​កសាង​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​។​ មាន​របៀប​ វារៈ​ធ្វើ​ការ​ជាច្រើន​ និង​ការ​ចុះ​ហត្ថ​លេខា​លើ​កម្មវិធី​សហការ​ជា​ច្រើន​ រវាង​គណៈ​កម្មា​ធិការ​ជន​ជាតិ​ជា​មួយ​នឹង​ក្រសួង​ ស្ថាប័ន​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​ ច្បាស់​លាស់​។​ ហើយ​ជាដំ​បូង​បង្អស់​ ជាមួយ​នឹង​ការ​ចាប់​ផ្ដើម​ក្នុង​គោល​ជំ​ហរ​ថ្មី​ ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​នៃ​ទូទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​ ការ​ឯក​ភាព​របស់​ប្រ​ជា​ជន​ ពិសេស​គឺជន​រួម​ជាតិ​ភាគ​តិច​ កម្ម​វិធី​ទិស​ដៅ​ជាតិ​បាន​និង​កំ​ពុង​ទន្ទឹង​រង់​ចាំ​ ឆាប់​ពង្រីក​ប្រសិទ្ធ​ភាព​ជាក់​ស្ដែង​ ដើម្បី​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​ កាន់​តែ​សម្បូរ​សប្បាយ​ សុខ​ដុម​រមនា​ និង​រុងរឿង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០ (កម្ម​វិធី​) ត្រូវ​បាន​រំពឹង​ថា​ ជាសេចក្ដី​សម្រេច​គោល​នយោ​បាយ​ អភិ​វឌ្ឍន៍​គ្រប់​ជ្រុង​ជ្រោយ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​ ដកស្រង់​ផ្ដើម​ពីភាព​ជាក់​ស្ដែង​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ គោល​នយោ​បាយ​ជន​ជាតិ​រយ​:ពេល​កន្លង​ ភូមិ​ភាគ​ជាច្រើន​បាន​សម្ដែង​នូវ​ការ​រំពឹង​ទុក​ ក៏​ដូច​ជា​ដើម្បី​សម្រេច​បាន​រាល់​សំ​ណើ​សម្រាប់​កម្ម​វិធី​ ពិសេស​គឺ​ដំណាក់​កាល​ទី១: ២០២១-២០២៥ មាន​លក្ខណៈ​អាច​ធ្វើ​ទៅ​បាន​ សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ បន្ទាប់​ពីពេល​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​អនុវត្តន៍។​

ដើម្បី​សេចក្ដី​សម្រេច​នៃ​គោលនយោ​បាយ​ អភិវឌ្ឍន៍គ្រប់​ជ្រុង​ជ្រោយ​ ឆាប់​រហ័ស​និង​ចីរ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ឆាប់​បាន​ស៊ី​ជម្រៅ​ទៅ​ក្នុង​ជីវ​ភាព

លោក​ ចៅ​អាន អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​៖

គប្បី​អនុវត្ត​កម្ម​វិធី​មាន​ចំ​ណុច​ស្នូល​សំ​ខាន់​ៗ​ ប្រ​សិទ្ធភាព​ និង​ចីរ​ភាព​

 

ដើម្បី​អនុវត្តន៍​កម្ម​វិធី​ដំ​ណាក់​កាល​ទី១: ចាប់​ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ បន្ត​លើក​កម្ពស់​ការ​យល់​ដឹង​ ជ្រួត​ជ្រាប​ស៊ី​ជម្រៅ​គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ ស្ដី​ពី​ការ​ងារ​ជន​ជាតិ​។​ កំ​ណត់​ច្បាស់​នេះ​គឺជា​ភារ​កិច្ច​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ ម្ល៉ោះ​ហើយ​ភូមិ​ភាគ​នា​នា​ គប្បី​ម្ចាស់​ការ​កសាង​កម្ម​វិធី​ ផែន​ការ​និង​រៀប​ចំ​អនុវត្ត​តាម​ការ​បែង​កម្រិត​អភិបាល​កិច្ច​។​ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ទទួល​ខុស​ត្រូវ​និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ លទ្ធ​ផល​អភិបាល​កិច្ច​នៃ​ការ​ងារ​ជន​ជាតិ​។​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ សហការ​ដំ​ណើរ​ការ​បាន​ល្អ​នូវ​ការ​អនុវត្ត​ គម្រោង​សមាស​ភាគ​នៃ​កម្ម​វិធី​ តាម​សេចក្ដី​សម្រេច​លេខ​ ១៧១៩/QĐ-TTg ចុះ​ថ្ងៃ​ទី ១៤/១០/២០២១ របស់​នា​យក​រ​ដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ ផ្ដល់​សច្ចា​ប័នលើ​កម្មវិធី​។​

ក្រៅ​ពី​នោះ​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​គប្បី​អនុវត្ត​កម្ម​វិធី​មាន​ចំ​ណុច​ស្នូល​សំ​ខាន់​ៗ​ ប្រ​សិទ្ធ​ភាព​និង​ចីរ​ភាព​ ផ្ដោត​សំ​ខាន់​ទៅ​លើ​ឃុំ​ ភូមិ​លំ​បាក​ខ្លាំង​បំ​ផុត​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​ ដោះ​ស្រាយ​បញ្ហា​ដែល​បន្ទាន់​ ចាំ​បាច់​បំ​ផុត​; អា​ទិភាព​ជំ​នួយ​ដល់​គ្រួ​សារ​ក្រី​ក្រ ក្រុម​ជន​ជាតិ​ភាគ​តិច​ក្រី​ក្របំ​ផុត​។​ ធានា​លក្ខណៈ​បើក​ចំ​ហប្រ​ជា​ធិប​តេយ្យ​ ពង្រីក​សិទ្ធិ​ធ្វើ​ម្ចាស់​ និង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ ភាព​ម្ចាស់​ការ​របស់​សហគមន៍​និង​ប្រ​ជា​ជន​; ពង្រីក​ស្មារតី​ខិត​ខំ​ប្រឹង​ប្រែង​ ឈាន​ឡើង​របស់​ជន​រួម​ជាតិ​ភាគ​តិច​។​ ប្រើ​ប្រាស់​ប្រ​ភព​ទុន​ចំ​គោលដៅ​ ប្រ​សិទ្ធ​ភាព​។​ បង្កើន​ការ​ងារ​ឃោ​សនា​ ចលនា​ ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​ លុប​បំ​បាត់​នូវ​ទម្លាប់​ឱន​ថយ​ ពង្រីក​ល្អ​ស្មារ​តី​ខិត​ខំ​ប្រឹង​ប្រែង​ ឈាន​ឡើង​របស់​ជន​រួម​ជាតិ​ភាគ​តិច​។​ ក្រៅ​ពី​នោះ​ ខេត្ត​នឹង​ផ្ដុំ​កម្លាំង​ផ្គួប​បញ្ចូល​នូវ​យន្ត​ការ​គោល​នយោ​បាយ​ សំ​ដៅ​គួប​ផ្សំ​ ផ្ដុំ​កម្លាំង​វិនិ​យោគ ធានា​ភាព​ជាក់​ស្ដែង​និង​ប្រ​សិទ្ធ​ភាព​។​ ជំ​រុញ​រចនា​សម្ព័ន្ធ​ខឿន​សេដ្ឋ​កិច្ច​ ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្លាស់​ថ្មី​ទម្រង់​កំ​ណើន​ទាញ​យក​សក្តានុពល​ ឧត្តមភាព​ ផ្លាស់​ប្ដូរ​ ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ ជំ​រុញ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ លើក​កម្ពស់​ជីវ​ភាព​សម្ភារៈនិង​ស្មារតី​ដល់​ប្រ​ជា​ជន​។​

លោក​ ត្រឹង​ហ្វាង​ញ៉ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ៖

គប្បី​ឆាប់​ដាក់​ចេញ​សេចក្ដី​ណែ​នាំ​អនុវត្ត​ចំ​ពោះ​គម្រោង​ អនុគម្រោង​សមាស​ភាគ​ចំ​ណុះ​កម្ម​វិធី​

 

ឆ្នាំ​ ២០២២ ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ជំ​ងឺ​ COVID-19 ប្រាកដ​ជា​បន្ត​បង្ក​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ចំ​ពោះ​ភូមិ​ភាគ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ជះឥទ្ធិ​ពល​គួរ​សម​ដល់​ដំ​ណើរ​ការ​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​និង​ជីវ​ភាព​ប្រ​ជា​ជន​ បំ​ផុត​គឺជន​រួម​ជាតិ​ភាគ​តិច​។​ ចំ​ពោះ​ការ​ងារ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ ខេត្ត​កាម៉ាវបាន​ផ្ដោត​លើ​ចំ​ណុច​សំ​ខាន់​ៗ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​សម្រេច​ទិស​ដៅ​នៃ​ភាគ​កម្រិត​ភារ​កិច្ច​របស់​កម្ម​វិធី​ គោលនយោ​បាយ​ជន​ជាតិ​ត្រូវ​បាន​គួបផ្សំ​ក្នុង​ “គម្រោង​រួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១-២០៣០” ។​ ជាក់​ស្ដែង​ គឺផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ចំ​ពោះ​គម្រោង​សមាស​ភាគ​ចំ​នួន​ ១០ ចំ​ណុះ​កម្ម​វិធី​; ដំ​ណាក់​កាល​ទី ១: ចាប់​ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​២០២៥។​

ក្នុង​លក្ខណៈ​ដែល​ថវិកា​ខេត្ត​កាម៉ាវនៅ​ជួប​ការ​លំ​បាក​ច្រើន​ ស្នើ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ បូក​សរុប​ធ្វើ​សេនា​ធិការ​ជូន​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ អនុញ្ញាត​អូស​បន្លាយ​ពេល​វេលា​ចំ​ពោះ​របប​គោល​នយោ​បាយ​ដែល​មជ្ឈិម​ដាក់​ចេញ​ជា​ធរ​មាន​ (ពិសេស​គឺគោល​នយោ​បាយ​ជំ​នួយ​ធានា​រ៉ាប់​រង​សុខា​ភិបាល​)។​ ទន្ទឹម​នឹង​នោះ​ សហការ​ជា​មួយ​ក្រសួង​ ផ្នែក​មជ្ឈិម​ដែល​បាន​ប្រ​គល់​ឱ្យ​ ទទួល​ខុស​ត្រូវ​ គ្រប់​គ្រង​មាន​ឯក​សារ​ណែ​នាំ ច្បាស់​លាស់​ចំ​ពោះ​ខ្លឹម​សារ​នៃ​របប​គោល​នយោ​បាយ​ជាធរ​មាន​ ដើម្បី​ធ្វើ​ជាមូល​ដ្ឋាន​ចង្អុល​ការ​ដល់​ភូមិ​ភាគ​នា​នា​រៀប​ចំ​អនុវត្ត​ឱ្យ​ឯក​ភាព​។​ សំ​ណូម​ពរ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ និង​ក្រសួង​ ស្ថាប័ន​មជ្ឈិម​ឆាប់​ដាក់​ចេញ​សេចក្ដី​ណែ​នាំ​អនុវត្ត​ចំ​ពោះ​គម្រោង​ អនុគម្រោង​សមាស​ភាគ​ចំ​ណុះ​កម្ម​វិធី​។​ ដំ​ណា​ក់​កាល​ទី១: ចាប់​ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥ តាម​ការ​ប្រ​គល់​ភារៈរបស់​នា​យក​រដ្ឋ​មន្រ្តី​ នៅ​ត្រង់​សេច​ក្ដី​សម្រេច​ ១៧១៩/QĐ-TTg ចុះ​ថ្ងៃ​ទី ១៤/១០/២០២១ ។​ ទន្ទឹម​នឹង​នោះ​ ឆាប់​ធ្វើ​សេនា​ធិការ​បែង​ចែក​ថវិកា​ជំ​នួយ​របស់​ថវិកា​មជ្ឈិម​ ដើម្បី​ភូមិ​ភាគ​នា​នា​គ្រប់​លក្ខណ​សម្បត្តិ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​តាម​ការ​កំ​ណត់​។​

ជីវ​ភាព​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ខាញ់​ប៊ិញ ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កាម៉ាវ មាន​ភាព​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

លោក​ យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​៖

ទាញ​យក​សក្តានុ​ភាព​និង​ឧត្តម​ភាព​របស់​ភូមិ​ភាគ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំ​បន់​ជន​ជាតិ​

 

អនុវត្ត​ផែន​ការ​នៃ​ការ​អនុវត្ត​កម្ម​វិធី​ ខេត្ត​គៀង​យ៉ាង​ ផ្តុំ​កម្លាំង​ទាញ​យក​សក្តានុភាព​និង​ឧត្តម​ភាព​របស់​ភូមិ​ភាគ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំ​បន់​ជន​ជាតិ​។​ ដើម្បី​អនុវត្ត​ទិស​ដៅ​ខាង​លើ​ ខេត្ត​នឹង​ផ្សព្វ​ផ្សាយ​គម្រោង​នា​នា​ ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​កង្វះ​ដី​សង់​ផ្ទះ​ ដី​ផលិត​កម្ម​ ទឹក​ស្អាត​ប្រើ​ប្រាស់​; រៀប​ចំ​ឡើង​គម្រោង​ប្លង់​និង​លំ​នឹង​តំ​បន់​ប្រ​ជា​ជន​តាំង​ទីលំ​នៅ​នៅ​កន្លែង​ចាំ​បាច់​; ពង្រីក​ការ​ផលិត​កសិកម្ម​ ពង្រីក​សក្តានុ​ភាព​និង​ឧត្តម​ភាព​នៃ​តំ​បន់​នីមួយ​ៗ​ ផលិត​មុខ​ទំ​និញ​ទៅ​តាម​ខ្សែ​សង្វាក់​តម្លៃ​; វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​បម្រើ​ការ​ផលិត ជីវ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​; អភិវឌ្ឍ​ការ​អប់​រំនិង​បណ្តុះ​បណ្តាល​ លើក​កម្ពស់​ប្រ​ភព​ធន​ធាន​មនុស្ស​; អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃណី​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​ជាមួយ​ការ​អភិវឌ្ឍ​ទេស​ចរណ៍ ។ល។​ ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​រ​បស់​ជន​ជាតិ​ភាគ​តិច​នៅ​គៀង​យ៉ាង​កើន​ជាង​ទ្វេ​ដង​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០; អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិច​កាត់​បន្ថយ​ពី​ ១,៥-២% ក្នុង​មួយ​ឆ្នាំ​; ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឃុំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ១០០% មាន​ផ្លូវ​គមនា​គមន៍​ រថយន្ត​អាច​បើក​បរ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ និង​ផ្លូវ​តភ្ជាប់​ឃុំ​ ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ឬ​ចាក់​បេ​តុង​; កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម​នៅ​ឃុំ​ ភូមិ​លំ​បាក​ខ្លាំង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ល។​

រយៈ​ពេល​កន្លង​ បណ្តា​គោល​នយោ​បាយ​ វិនិ​យោគ​របស់​ខេត្ត​និង​មជ្ឈិម​ បាន​ធ្វើ​ឱ្យ​មុខ​មាត់​តំ​បន់​ជន​បទ​ តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​ រស់​នៅ​កុះ​ករ​មាន​ភាព​ល្អ​ប្រ​សើរ​ លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈនិង​ស្មារតី​របស់​ប្រ​ជា​ជន​។​ គោល​នយោ​បាយ​ចំ​ណុះ​វិស័យ​វប្បធម៌​-សង្គម​ ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ អនុវត្ត​គោល​នយោ​បាយ​ វិស័យ​អប់​រំក៏​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​ សាលា​រៀន​ត្រូវ​បាន​វិនិ​យោគ​កសាង​ អត្រា​សិស្ស​ជន​ជាតិ​ភាគ​តិច​រៀន​នៅ​រាល់​កម្រិត​សិក្សា​កើន​ជាលំ​ដាប់។​ អត្ត​សញ្ញាណ​វប្បធម៌​ខ្មែរ​ត្រូវ​បាន​អភិរក្ស​និង​ពង្រីក​។​ល។​ ហេតុ​នេះ​ ពេល​កម្ម​វិធី​បាន​ផ្សព្វ​ផ្សាយ​ត្រឹម​ត្រូវ​តាម​សន្ទុះ​ល្បឿន​ ជីវ​ភាព​ជន​ជាតិ​ភាគ​តិច​នឹង​មាន​ភាព​ល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

លោក​ ឡឹម​សិទ្ធ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​៖

ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​

 

អនុត្តកម្ម​វិធី​ ខេត្ត​សុក​ត្រាំង​ បាន​កំ​ណត់​កម្ម​វិធី​នេះ​ជាភារ​កិច្ច​សំ​ខាន់​និង​ជាប្រ​ចាំ​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នា​ក់​ រណសិរ្ស​ អង្គ​ការ​មហា​ជន​និង​ប្រ​ជា​ជន​លើ​ស្មារតី​ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ ឧត្តម​ភាព​ សក្តានុ​ភាព​របស់ខេត្ត​ និង​ស្មារតី​ខ្លួន​ទីពឹង​ខ្លួន​របស់​ជន​រួម​ជាតិ​ភាគ​តិច​។​

ដើម្បី​អនុវត្ត​កម្ម​វិធី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ខេត្ត​ផ្តុំ​កម្លាំង​បង្កើន​ការ​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​; គួបផ្សំ​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​; ទាញ​យក​សក្តានុភាព​និង​ឧត្តមភាព​ ដើម្បី​វិនិ​យោគ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​និង​ចីរ​ភាព​ ក្នុង​នោះ​ អា​ទិភាព​ឱ្យ​តំ​បន់​លំ​បាក​ខ្លាំង​។​ ទន្ទឹម​នឹង​នោះ​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​និង​ពង្រីក​ទូលំ​ទូលាយ​ទុន​ឥណ​ទាន​អា​ទិភាព​ចំ​ពោះ​កម្ម​វិធី​ គម្រោង​ គ្រួ​សារ​ប្រ​ជា​ជន​ បុគ្គល អង្គ​ការ​អភិវឌ្ឍ​ផលិត កម្ម​ អា​ជីវ​កម្ម​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​ ពិសេស​ ផ្តោត​លើការ​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន​រឹង​មាំ; ពន្លឿន​ការ​ងារ​ឃោ​សនា​ដើម្បី​បង្កើត​ការ​ឯក​ភាព​សង្គម​ និង​ពង្រឹង​ផែន​មហា​សាមគ្គី​ជន​ជាតិ​ បង្ក​ទំ​នុក​ចិត្ត​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ចំ​ពោះ​បក្ស​ រដ្ឋ​។​ ខេត្ត​ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ជន​ជាតិ​ភាគ​តិច​សម្រេច​ពី​ ៧០ លាន​ដុង​ឡើង​ទៅ​; មាន​ ១០០% ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ផ្លូវ​គមនា​គមន៍​ រថ​យន្ត​បើក​បរ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​; ៩០% ភូមិ​មាន​ផ្លូវ​ចាក់​បេ​តុង​និង​៩៩% គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មាន​អគ្គិសនី​និង​ទឹក​ស្អាត​ប្រើ​ប្រាស់​; ១០០% ជន​រួម​ជាតិ​ភាគ​តិច​ មាន​សេវា​ទូរ​គមនា​គមន៍​ បង្ខិត​ជិត​ព័ត៌​មាន​និង​មធ្យោ​បាយ​ស្តាប់​ មើល​; ដោះ​ស្រាយ​ជាង​ ៩០% ស្ថាន​ភាព​កង្វះ​ដី​សង់​ផ្ទះ​ លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​។​ ជារៀង​រាល់​ឆ្នាំ​ ខិត​ខំ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ពី​ ៣-៤%; ១០០% សាលា​ជន​ជាតិ​អន្តេ​វា​សិក​សម្រេច​បទ​ដ្ឋាន​ជាតិ​; ជាង​ ៩៨% ជន​ជាតិ​ភាគ​តិច​ចូល​រួម​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​។​ល។​ អនុវត្ត​ល្អ​កម្ម​វិធី​នឹង​រួម​ចំ​ណែក​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ ពិសេស​គឺការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ឆាប់​រហ័ស​ ចីរ​ភាព​ បង្រួញ​បន្តិច​ម្តង​ៗ​គម្លាត​អំ​ពី​កម្រិត​រស់​នៅ​ ប្រាក់​ចំ​ណូល​របស់​ជន​រួម​ជាតិ​ភាគ​តិច​ បើ​ធៀប​នឹង​មធ្យម​ភាគ​រួម​ក្នុង​ទូទាំង​ប្រ​ទេស​។​

លោក​ ថាច់​មុនី​ អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ​៖

មជ្ឈិម​គប្បី​បែង​ចែក​គ្រប់​ប្រ​ភព​កម្លាំង​ ដើម្បី​អនុវត្ត​គម្រោង​នា​នា​ក្នុង​កម្ម​វិធី​

 

នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២២ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ មាន​សេច​ក្តី​សម្រេច​លេខ​ ៣៦៩/QĐ-UBND ដាក់​ចេញ​ ផែន​ការ​អនុវត្ត​កម្ម​វិធី​ ដំ​ណា​ក់​កាល​ទី១: ចាប់​ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥ លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ​ ដោយ​មាន​គម្រោង​ចំ​នួន​ ៩ ។​ ជាក់​ស្តែង​៖ ដោះ​ស្រាយ​ស្ថាន​ភាព​កង្វះ​ដី​សង់​ផ្ទះ​ លំ​នៅ​ឋាន​ ដី​ផលិត​កម្ម​ ទឹក​ស្អាត​ប្រើ​ប្រាស់​។​ រៀប​ចំ​ឡើង​គម្រោង​ប្លង់​ រៀប​ចំ​ចាត់​ចែង​លំ​នឹង​ទីលំ​នៅ​ប្រ​ជា​ជន​នៅ​កន្លែង​ចាំ​បាច់​។​ អភិវឌ្ឍ​ផលិត​កសិកម្ម​ រុក្ខ​កម្ម​ ពង្រីក​សក្តានុ​ភាព​និង​ឧត្តម​ភាព​នៃ​តំ​បន់​នីមួយ​ៗ​ ដើម្បី​ផលិត​មុខ​ទំ​និញ​ទៅ​តាម​ខ្សែ​សង្វាក់​តម្លៃ​។​ វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​បម្រើ​ការ​ផលិត និង​ជីវ​ភាព​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​ អភិវឌ្ឍ​ការ​អប់​រំនិង​បណ្តុះ​បណ្តាល​ លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​។​ អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃណី​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារភ្ជាប់​ជាមួយ​ការ​អភិវឌ្ឍ​ទេស​ចរណ៍។​ ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ បង្កើន​សុខ​ភាព​រាង​កាយ​ មាឌ​កម្ពស់​ ជន​ជាតិ​ភាគ​តិច​; បង្ការ​ទប់ស្កាត់​ការ​កង្វះ​អា​ហា​រូបត្ថម្ភ​លើកុមារ។​ អនុវត្ត​សម​ភាព​យ៉េន​ឌ័រ​និង​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​ចំ​ពោះ​ស្រ្តីនិង​កុមារ​។​ ឃោ​សនា​ ផ្សព្វ​ផ្សាយ​និង​ចលនា​នៅ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​ ក្នុង​សេចក្តី​សម្រេច​នេះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ បាន​ប្រ​គល់​ការ​ងារ​ជាក់​ស្តែង​ដល់​មន្ទីរ​ គណៈ​ ផ្នែក​ក្នុង​ខេត្ត​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​គ្រប់​ស្រុក​ ត្រៀម​លក្ខណៈ​ ស្មារតី​ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ទាំង​ ៩ ដូច​ពោល​ខាង​លើ​។​

ជាក់​ស្តែង​ប៉ុន្មាន​ឆ្នាំ​កន្លង​ មជ្ឈិម​បែង​ចែក​ថវិកា​ដល់​ភូមិ​ភាគ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​នៅ​មាន​កម្រិត​ ដូច្នេះ​ ទិស​ដៅ​មួយ​ចំ​នួន​ដាក់​ចេញ​ពុំ​ទាន់​សម្រេច​។​ ខណៈ​ពេល​ដែល​កម្ម​វិធី​មាន​លក្ខណៈ​ទូទៅ​ លើ​គ្រប់​វិស័យ​សេដ្ឋ​កិច្ច​សង្គម​ វប្បធម៌​ អប់​រំនិង​បណ្តុះ​បណ្តាល​ការ​ពារ​ប្រ​ទេ​ស​ ការ​ពារ​សន្តិ​សុខ​ ជាមួយ​នឹង​គម្រោង​សមាស​ភាគ​ទាំង​ ១០ (ដោយ​ឡែក​ខេត្ត​ត្រា​វិញ​គឺ ៩ គម្រោង​) ត្រូវ​ការ​ប្រ​ភព​កម្លាំង​ច្រើន​ដើម្បី​វិនិ​យោគ​ឧបត្ថម្ភ​។​ ហេតុ​នេះ​ខេត្ត​ត្រា​វិញ​ ស្នើ​មជ្ឈិម​បែង​ចែក​គ្រប់​ប្រ​ភព​កម្លាំង​ដើម្បី​អនុវត្ត​គម្រោង​នា​នា​ក្នុង​កម្ម​វិធី​។​ រាល់​ឆ្នាំ​ គប្បី​ឆាប់​បែង​ចែក​ថវិកា​ ដើម្បី​ភូមិ​ភាគ​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ចាប់​ពី​ដើម​ឆ្នាំ​។​

លោក​ ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​៖

ត្រៀម​ជាស្រេច​ទិស​ដៅ​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ជន​ជាតិ​ភាគ​តិច​

 

ជន​រួម​ជាតិ​ខ្មែរ​នៅ​វិញ​ឡុង​ ភាគ​ច្រើន​គឺរស់​នៅ​តំ​បន់​ជ្រៅ​ តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​; តំ​បន់​លំ​បាក​និង​តំ​បន់​លំ​បាក​ខ្លាំង​ ប្រ​មូល​ផ្តុំ​ច្រើន​នៅ​ភូមិ​ចំ​នួន​ ៤៨ ឃុំ​ចំ​នួន​ ១០ និង​ទីប្រ​ជុំ​ជន​ចំ​នួន​ ១ ចំ​ណុះ​ស្រុក​ទាំង​ ៣ គឺស្រុក​ត្រា​អូង​ តាម​ប៊ិញ វ៉ុង​លីម​និង​ក្រុង​ប៊ិញ​មិញ​។​ បច្ចុប្បន្ន​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ខ្មែរ​ ស្រូប​អត្រា​ ១៥,៨៤% នៃ​ចំ​នួន​គ្រួ​សារ​ខ្មែរ​ក្នុង​ទូទាំង​ខេត្ត​។​ ហេតុ​នេះ​ កម្ម​វិធី​របស់​ខេត្ត​ ផ្តោត​លើ​ទិស​ដៅ​ជាក់​ស្តែង​៖ ខិត​ខំ​ធ្វើ​ឱ្យ​កម្រិត​ចំ​ណូល​មធ្យម​ភាគ​របស់​ជន​ជាតិ​ភាគ​តិច​កើន​ជាង​ទ្វេ​ដង​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០; អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិច​ជារៀង​រាល់​ឆ្នាំ​កាត់​បន្ថយ​ជាង​ ៣%; ឃុំ​មាន​ផ្លូវ​គមនា​គមន៍​រថ​យន្ត​បើក​បរ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ ១០០%; ភូមិ​មាន​ផ្លូវ​គមនា​គមន៍​រថយន្ត​បើក​បរដល់​មជ្ឈ​មណ្ឌល​ត្រូវ​បាន​ចាក់​បេ​តុង​ ៧០% ។​ សាលា​រៀន​ និង​ដំ​ណា​ក់​សុខា​ភិបាល​ ត្រូវ​បាន​កសាង​រឹង​មាំ ១០០%; គ្រួ​សារ​ប្រ​ជា​ជន​មាន​បណ្តាញ​អគ្គិ​សនី​ជាតិ​និង​ប្រ​ភព​អគ្គិ​សនី​ផ្សេង​ៗ​សម​ស្រប​ប្រើ​ប្រាស់​ ៩៩%; ជន​រួម​ជាតិ​ភាគ​តិច​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ ៩០%; អត្រា​សិស្ស​អា​យុ​ ៥ ឆ្នាំ​រៀន​កម្រិត​មតេ្តយ្យ​សម្រេច​ ១០០% សិស្ស​ឋិត​ក្នុង​អា​យុ​រៀន​កម្រិត​បឋម​សិក្សា​សម្រេច​ជាង​ ៩៧% កម្រិត​អនុវិទ្យា​ល័យ​ជាង​ ៩៥% កម្រិត​វិទ្យា​ល័យ​ជាង​ ៦០%; មនុស្ស​អា​យុ​ពី​ ១៥ ឆ្នាំ​ឡើង​ទៅ​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​សាកល​ជាង​ ៩០%; ពលករ​ ៥០% ក្នុង​កម្រិត​អា​យុ​ពលកម្ម​ បាន​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​សម​ស្រប​នឹង​តម្រូវ​ការ​លក្ខណៈ​របស់​ជន​ជាតិ​ភាគ​តិច​ ។​ល។​ ភាគ​កម្រិត​ជាក់​ស្តែង​ដល់​ឆ្នាំ​ ២០២៥ គឺកែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ ឧបត្ថម្ភ​បង្កើត​ទម្រង់​រក​ស៊ី​; រួម​ចំ​ណែក​ប​ង្កើន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ជន​ជាតិ​ភាគ​តិច​ កើន​ជាង​ទ្វេ​ដង​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០; ដោះ​ស្រាយ​តម្រូវ​ការ​ចាំ​បាច់​របស់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​អំ​ពី​ផ្ទះ​ ដី​សង់​ផ្ទះ​។​ល។​

ដើម្បី​ពន្លឿន​សន្ទុះ​កម្ម​វិធី​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​វិញ​ឡុង​ សម្រេច​បង្កើត​គណៈ​ចង្អុល​ការ​កម្ម​វិធី​។​ ជាមួយ​ការ​បេ្តជ្ញា​ចិត្ត​របស់​ភូមិ​ភាគ​ យើង​ខ្ញុំ​ជឿជាក់​ថា​ កម្ម​វិធី​នឹង​បង្កើន​គុណ​ភាព​ជីវ​ភាព​របស់ជន​រួម​ជាតិ​ក្នុង​ពេល​ខាង​មុខ​៕​

ក្រុម​អ្នក​យក​ព័ត៌​មាន​

ចែករំលែកអត្ថបទ