ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/04/2022 - 10:15

បំ​ណង​ប្រាថ្នា​ និង​ក្តី​សង្ឃឹម​របស់​ជន​រួម​ជាតិ​

ភឿក​ហ្វាង​អតីត​អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​

តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បច្ចុប្បន្ន​មាន​ជន​ជាតិ​ភាគ​តិច​ប្រ​មាណ​ ១.៤ លាន​នា​ក់ ស្រូប​អត្រា​ ១០% នៃ​ជន​ជាតិ​ភាគ​តិច​ក្នុង​ទូទាំង​ប្រ​ទេស​។​ ក្នុង​នោះ​ ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជិត​ ៩០% ។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ មាន​គោ​លការណ៍​ជាច្រើន​ស្តីពី​ការ​ងារ​ជន​ជាតិ​ និង​គោលន​យោ​បាយ​ជន​ជាតិ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​បង្គួរ​ គ្រប​ដណ្តប់​លើ​គ្រប់​ភូមិ​ភាគ​ គ្រប់​វិស័យ​ជាជំ​ហាន​ៗ​ បាន​ប្រ​កៀក​ជិត​នឹង​ភាព​ជាក់​ស្តែង​នៃ​ជីវ​ភាព​។​

យោង​តាម​ទិន្ន​ន័យ​របស់​នា​យក​ដ្ឋាន​ភូមិ​ភាគ​ III និង​ស្ថាប័ន​សមត្ថ​កិច្ច​ ដំ​ណាក់​កាល​ ២០១៦-២០២០ អា​ស្រ័យ​ អនុវត្ត​ព្រម​ៗ​គ្នា​ ផ្គួប​ផ្សំ​ជាមួយ​នឹង​កម្ម​វិធី​ គម្រោង​ គោ​លនយោ​បាយ​ជន​ជាតិ​ ក្រោយ​ពី​ ៥ ឆ្នាំ​អនុវត្ត​បាន​វិនិ​យោគរាប់​សិប​ពាន់​លាន​ដុង​ តំ​បន់​តីណាម​បូ​សម្រេច​បាន​សមិទ្ធ​ផល​ជាច្រើន​។​  គ្រួ​សារ​ក្រី​ក្រនៅ​ឆ្នាំ​ ២០១៦ មាន​ចំ​នួន​ ៨០.៥៧៥ គ្រួ​សារ​ (ស្មើ​នឹង​ ២៣.៤៥% នៃ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​) មក​ដល់​ចុង​ឆ្នាំ​ ២០២០ កាត់​បន្ថយ​ចុះ​នៅ​១៩.៨១២ គ្រួ​សារ​ ស្មើ​នឹង​ ៥,៥៥%។​ មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ​ កាត់​បន្ថយ​ប្រ​មាណ​ ១៥.០០០ គ្រួ​សារ​ ជាមួយ​នឹង​អត្រា​កាត់​បន្ថយ​ជា​មធ្យម​ ពី​ ៣-៤% ក្នុង​មួយ​ឆ្នាំ​។​ ក្នុង​តំ​បន់​មាន​ ៥៩ ឃុំ​ ២៩៥ ភូមិ​ បាន​សម្រេច​ទិស​ដៅ​នៃ​កម្ម​វិធី​ ១៣៥ មាន​ឃុំ​មួយ​ចំ​នួន​បាន​ទទួល​ស្គាល់​ជាឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​ បច្ចុប្បន្ន​ នៅ​ ៥០ ឃុំ​ ១២២ ភូមិ​ ឋិត​ក្នុង​ក្រប​ខណ្ឌ​លំ​បាក​ខ្លាំង​ (បន្ត​អនុវត្ត​កម្ម​វិធី​ ១៣៥ សព្វ​ថ្ងៃ​ជាកម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ - សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​) ដំ​ណាក់​កាល​ ២០២១ – ២០២៥។​ ចំ​នួន​សិស្ស​ជន​ជាតិ​ភាគ​តិច​នៅ​គ្រប់​កម្រិត​រក្សា​បាន​ជាង​ ២៤០.០០០ នាក់ និង​និស្សិត​ប្រ​មាណ​ ៥.០០០ នាក់ ក្នុង​ឆ្នាំ​សិក្សា​ (ដោយ​ឡែក​សកល​វិទ្យា​ល័យ​កឹង​ធើ​មាន​និស្សិត​ជាង​ ៣.០០០ នាក់)។​ ទូទាំង​តំ​បន់​មាន​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​ ៣៤ សាលា​ (មាន​ ៩ សាលា​ខេត្ត​ និង​ ២៥ សាលា​ស្រុក​) ដោយ​មាន​សិស្ស​ប្រ​មាណ​ ១០.០០០ នាក់ក្នុង​ឆ្នាំ​សិក្សា​ (មធ្យម​ភាគ​កើន​ប្រ​មាណ​ពី​ ២០០ – ៣០០ នាក់ក្នុង​ឆ្នាំ​សិក្សា​)។​ គ្រួ​សារ​ក្រី​ក្រជាជន​ជាតិ​ភាគ​តិច​ និង​ជន​រួម​ជាតិ​ដែល​រស់​នៅ​តាម​ឃុំ​ ភូមិ​លំ​បាក​ខ្លាំង​ ទាំង​អស់​សុទ្ធ​តែ​បាន​ផ្តល់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​។​ អត្រា​គ្រួ​សារ​ដែល​មាន​អគ្គិ​សនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែកើន​ឡើង​ មាន​គ្រួ​សារ​ជាច្រើន​បាន​ឧបត្ថម្ភ​ សង់​លំ​នៅ​ឋាន​ ដី​បង្ក​ប​ង្កើន​ផល​ បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​...។​

សម្រេច​បាន​សមិទ្ធ​ផល​ដូច​ខាង​លើ​ បាន​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​គោល​ការណ៍​ គោលនយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​ ការ​ចូល​រួម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៃ​ប្រ​ព័ន្ធ​ន​យោ​បាយ​ទាំង​មូល​នៅ​គ្រប់​កម្រិត​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ និង​ការ​ខិត​ខំ​ឈាន​ឡើង​របស់​ប្រ​ជា​ជន​។​ ថ្វី​ដ្បិត​តែដូច្នោះ​ លទ្ធ​ផល​ដែល​សម្រេច​បាន​នៅ​តែមិន​ស្ថិរ​ភាព​ មិន​ស័កិ្ត​សម​នឹង​សក្តានុភាព​ ឧត្តមភាព​នៃ​តំ​បន់​យន្ត​ការ​និង​គោល​នយោ​បាយ​មួយ​ចំ​នួន​គ្មាន​នៅ​សម​ស្រប​ មិន​ទាន់​បាន​កែ​តម្រូវ​។​ ស្ថាន​ភាព​ជាក់​ស្តែង​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​តែប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​ និង​ខ្វះ​ខាត​ជាច្រើន​។​ ដោយ​ចំ​ណុច​ចាប់​ផ្តើម​ទាប​ ការ​បែង​ចែក​មាន​និង​ក្រខ្ពស់​ លទ្ធ​ផល​កាត់​បន្ថយ​ភាព​ក្រី​ក្រមិន​ទាន់​បាន​ស្ថិរ​ភាព​ គុណ​ភាព​ធន​ធាន​មនុស្ស​ ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ប្រ​ភព​ធន​ធាន​ សម្រាប់​អនុវត្ត​គោ​លនយោ​បាយ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​និន្នា​ការ​អភិវឌ្ឍ​ន៍នៅ​ឡើយ​ លើស​ពី​នោះ​ នៅ​មាន​ចំ​ណុច​នៅ​ទាប​បើ​ប្រៀប​នឹង​តុល្យ​ភាព​រួម។​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ អា​ស្រ័យ​រង​ផល​បះ​ពាល់​នៃ​ការ​ប្រែប្រួល​អា​កាស​ធាតុ​ គ្រោះ​ធម្ម​ជាតិ​ ដី​ចាប់​ជាតិ​ប្រៃ​ ជំ​ងឺ​រាត​ត្បាត​ បំ​ផុត​គឺជំ​ងឺ​ COVID-១៩ បាន​ជះឥទ្ធិពល​យ៉ាង​ធ្ងន់​ធ្ងរ​ (យោ​ងតាម​ស្ថិតិ​មិន​ទាន់​គ្រប់​គ្រាន់​តំ​បន់​តីណាមបូ​ មាន​ប្រ​មាណ​ ៧.០០០ ករ​ណី​ជាជន​ជាតិ​ភាគ​តិច​ឆ្លង​ជំ​ងឺ​ SARS-Co-២ ក្នុង​នោះ​មាន​ជិត​ ១០០ ករ​ណី បាន​ស្លាប់​) ។​  យោង​តាម​ការ​ស្ទង់​មតិ​ឆ្នា​ំ​ ២០១៩ នៅ​មាន​យុវ​ជន​ជាង​ ១១០.០០០ នាក់ ឋិត​ក្នុង​វ័យ​ពលកម្ម​បាន​ចាក​ចេញ​ពី​ភូមិ​ភាគ​ទៅ​ធ្វើ​ការ​នៅ​ភូមិ​ភាគ​អាគ្នេយ៍ និង​ទីក្រុង​ហូជី​មិញ​ ហើយ​ភាគ​ច្រើន​ជាការ​ងារ​មិន​ស្ថិត​ស្ថេរ​។​ អា​នុភាព​អា​ក្រក់​នៅ​តែឆ្លៀក  ឱកាស​ក្នុង​ការ​លំ​បាក​ លើ​បញ្ហា​ជន​ជាតិ​ សាសនា​ ដើម្បី​មួល​បង្កាច់​គោ​លការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​រដ្ឋ​យើង​។​

ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។​  រូប​ថត​៖ ថាញ់​ឡុង​

ដើម្បី​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​ទស្សនៈ​ គោល​ការណ៍​របស់​បក្ស​និង​រដ្ឋ​ អំ​ពី​ការ​ងារ​ជន​ជាតិ​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ក្នុង​ទូទាំង​ប្រ​ទេ​ស​និយាយ​រួម​ តីណាម​បូ​និយាយ​ដោយ​ឡែក​ ត្រូវ​បន្ត​ពិនិត្យ​ កែ​តម្រូវ​ បំ​ពេញ​បន្ថែម​ដើម្បី​បង្ហើយ​យន្ត​ការ​គោល​នយោ​បាយ​ បន្ត​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោលនយោ​បាយ​ដែល​បាន​និង​កំ​ពុង​អនុវត្ត​។​  ក្នុង​លក្ខណ​សម្បត្តិ​ដែល​មិន​ទាន់​មាន​ច្បាប់​ស្តីពី​ការ​ងារ​ជន​ជាតិ​ ស្នើ​ឱ្យ​ធ្វើ​វិសោ​ធន​កម្ម​អនុក្រឹត្យ​លេខ​ ០៥/២០១១/NĐ-CP ចុះ​ថ្ងៃ​ទី ១៤ ខែ​មក​រា ឆ្នាំ​ ២០១១ របស់​រដ្ឋា​ភិបាល​ ស្តីអំ​ពី​ការ​ងារ​ជន​ជាតិ​។​ បច្ចុប្បន្ន​ អនុក្រឹត្យ​នេះ​ជាឯក​សារ​ច្បាប់​ខ្ពស់​បំ​ផុត​របស់​រដ្ឋា​ភិបាល​ស្តីអំ​ពី​ការ​ងារ​ជន​ជាតិ​ ប៉ុន្តែ​មាន​ខ្លឹម​សារ​ជាច្រើន​របស់​អនុក្រឹត្យ​មិន​ទាន់​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ពី​ភាព​ពិត​នៃ​ការ​ផ្លាស់​ប្តូរ​ គ្មាន​នៅ​សម​ស្រប​នឹង​ចំ​ណុច​ថ្មី​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ និង​ច្បាប់​ថ្មី​មួយ​ចំ​នួន​ដែល​ធ្វើ​វិសោ​ធន​កម្ម​។​ ចំ​ពោះ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ គួរ​តែយល់​ឱ្យ​ត្រឹម​ត្រូវ​អំ​ពី​ទំ​នាក់​ទំ​នង​ជន​ជាតិ​ជាមួយ​សាសនា​ ប្រ​ពៃណី​រវាង​ជន​ជាតិ​ចាម​និង​ជន​ជាតិ​ខ្មែរ​ ដើម្បី​ស្នើ​ឱ្យ​មាន​គោល​ការណ៍​ ដំ​ណោះ​ស្រាយ​ និង​រៀប​ចំ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​ជន​ជាតិ​។​

ឆ្នាំ​ ២០២២ គឺជា​ឆ្នាំ​ដំ​បូង​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ I (២០២១-២០២៥) តាម​សេច​ក្តី​សម្រេច​លេខ​ ១៧១៩/QĐ-TTg របស់​នា​យក​រដ្ឋមន្ត្រី​។​ តាម​នោះ​ ទិស​ដៅ​ដល់​ឆ្នាំ​ ២០២៥ គឺ៖ ខិត​ខំ​សម្រេច​ប្រាក់​ចំ​ណូល​ជា​មធ្យម​របស់​ជន​ជាតិ​ភាគ​តិច​ កើន​ឡើង​លើស​ពី​ ២ ដង​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០។​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​ថយ​ចុះ​ជាង​ ៣% ជា​រៀង​រាល់​ ឆ្នាំ​។​ មាន​ ៩៩% គ្រួ​សារ​មាន​អគ្គិ​សនី​ជាតិ​ប្រើ​ប្រាស់​ និង​ប្រ​ភព​អគ្គិ​សនី​សមស្រប​ឯទៀត​; មាន​ ៩០% ជន​ជាតិ​ភាគ​តិច​បាន​ប្រើ​ប្រាស់​ទឹក​ស្រប​អនា​ម័យ។​ មាន​ ៩៨% ជន​ជាតិ​ភាគ​តិច​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ បាន​ខិត​ជិត​សេវា​ថែទាំ​សុខ​ភាព​ទំ​នើប​។​ ជាង​ ៨០% ស្ត្រី​មាន​គ័ភ៌បាន​ទទួល​ការ​ពិនិត្យ​គ័ភ៌​តាម​កាល​កំ​ណត់​ សម្រាលកូន​នៅ​មណ្ឌល​សុខ​ភាព​ ឬ​មាន​ការ​ជំ​នួយ​ពី​បុគ្គ​លិក​ពេទ្យ​។​ កាត់​បន្ថយ​អត្រា​កុមារ​ខ្វះ​អា​ហា​រូបត្ថម្ភ​ប្រ​ភេទ​ស្រាល​ទម្ងន់​ បន្ថយ​ចុះ​នៅ​ក្រោម​ ១៥%;  មាន​ ៥០% ពលករ​ឋិត​ក្នុង​អា​យុ​ពលកម្ម​បាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​សម​ស្រប​នឹង​តម្រូវ​ការ​លក្ខណ​សម្បត្តិ​របស់​ជន​ជាតិ​ភាគ​តិច​; ជាង​ ៩៨% សិស្ស​មត្តេយ្យអា​យុ​ ៥ ឆ្នាំ​បាន​ទៅ​សាលា សិស្ស​ឋិត​ក្នុង​អា​យុ​រៀន​បឋម​សិក្សា​ជាង​ ៨៧% សិស្ស​អនុវិទ្យា​ល័យ​មាន​ជាង​ ៩៥% និង​សិស្ស​វិទ្យា​ល័យ​ជាង​ ៦០%។​ មនុស្ស​អា​យុ​ចាប់​ពី​ ១៥ ឆ្នាំ​ឡើង​ទៅ​អាច​អាន និង​សរ​សេរ​ភាសា​សកលស្ទាត់​ជាង​ ៩០% ។​ល។​

អនុវត្ត​ទិស​ដៅ​ខាង​លើ​ ហើយ​ក៏​ជា​លក្ខ​ខណ្ឌ​ខិត​ខំ​នៅ​ក្នុង​សេចក្តី​សម្រេច​លេខ​ ១០/NQ-CP ចុះ​ថ្ងៃ​ទី ២៨ ខែ​មក​រា ឆ្នាំ​ ២០២២ របស់​រដ្ឋា​ភិបាល​ ស្តីអំ​ពី​យុទ្ធ​សាស្ត្រ​ការ​ងារ​ជន​ជាតិ​ ដំ​ណា​ក់​កាល​ ២០២១-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥។​ ហេតុ​នោះ​ អាច​ចាត់​ទុក​ថា​ការ​ខិត​ខំ​បាន​សម្រេច​ក៏​ជា​បំ​ណង​ប្រាថ្នា​និង​ការ​រំពឹង​ទុក​របស់​ជន​ជាតិ​ភាគ​តិច​ ហើយ​ក៏​ជា​ភារ​កិច្ច​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ក្នុង​វិស័យ​ការ​ងារ​ជន​ជាតិ​។​ ទាំង​អស់​នោះ​ គឺដើម្បី​ការ​ឯក​ភាព​អំ​ពី​ទស្សនៈ​របស់​បក្ស​ទៅ​លើ​បញ្ហា​ជន​ជាតិ​ មាន​លក្ខណៈ​ជា​យុទ្ធ​សាស្ត្រ​សំ​ខាន់​ក្នុង​បុព្វ​ហេតុ​បដិវត្តន៍​វៀត​ណា​ម។​ គឺជា​កិច្ច​ចង្អុល​ការ​រៀប​ចំ​អនុវត្ត​ជោគ​ជ័យ​ជាង​ទៀត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ភាគ​តិច​ ក្នុង​ដំ​ណាក់​កាល​ថ្មី​៕​

​  លោក​ សើុង​ភឿក​ហ្វាង​ អតីត​អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​។​

ចែករំលែកអត្ថបទ