ការអភិវឌ្ឍទេសចរណ៍ជនបទផ្សារភ្ជាប់ជាមួយជនបទថ្មី ត្រូវបានចាត់ទុកថាជាវិធានការដ៏ល្អប្រសើរ នាំមកនូវផលប្រយោជន៍ពីរកំពុងបានក្រសួងផ្នែកពាក់ព័ន្ធនានាឆ្ពោះទៅរក។
ចំការឪឡឹកសាច់ក្រហមរបស់កសិករម្នាក់នៅឃុំតឿងឡុក ស្រុកតាមបិញ ខេត្តវិញឡុង បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករមកទស្សនាក្នុងឱកាសចូលឆ្នាំវៀតណាម
២០២២ កន្លង។ រូបថត៖ សហការី
តាមស្ថិតិរបស់ការិយាល័យសម្របសម្រួលជនបទថ្មីមជ្ឈិម បច្ចុប្បន្ន ទូទាំងប្រទេសមានទីតាំងទេសចរណ៍ជាង ១.៣០០ កន្លែង ថិតក្រោមការគ្រប់គ្រងរបស់មូលដ្ឋាន ក្នុងនោះមានប្រមាណ ៧០% គឺជាទីតាំងទេសចរណ៍ស្ថិតនៅតំបន់ជនបទ។ ទេសចរណ៍ជនបទមានលក្ខណៈសម្បូរបែប ដោយមានទម្រង់សំខាន់ៗ ដូច៖ ទេសចរណ៍កសិកម្ម ទេសចរណ៍ជីវបរិស្ថាន និងទេសចរណ៍សហគមន៍។ លោកង្វៀងមិញតៀង - ប្រធានការិយាល័យសម្របសម្រួលជនបទថ្មីមជ្ឈិម បានសង្កត់ធ្ងន់ ៖ “ការអភិវឌ្ឍទេសចរណ៍ជនបទគឺជាវិធានការ និងជាភារកិច្ចដ៏សំខាន់មួយនៃកម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មីដំណាក់កាល ២០២១-២០២៥។ ទិសដៅនេះសំដៅពង្រីកសក្តានុពល ឧត្តមភាពអំពីកសិកម្ម ភូមិរបរវប្បធម៌ និងបរិស្ថានជីវចម្រុះរបស់ភូមិភាគ។ រួមចំណែកដល់ការផ្លាស់ប្តូរពីផលិតកសិកម្មទៅជាសេដ្ឋកិច្ចកសិកម្ម តាមទិសដៅ “សមាហរណកម្មពហុវិស័យ” ។ ឆ្លងតាមរយៈនោះ ជាជំហានលើកកម្ពស់គុណភាព ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជននៅជនបទ។
តថភាពបានសឱ្យឃើញភូមិភាគជាច្រើននៅប្រទេសយើង មានសក្តានុពលអភិវឌ្ឍន៍ ទេសចរណ៍ជនបទ ប៉ុន្តែដោយមានការឱនថយអំពីលក្ខណៈសម្បត្តិអភិវឌ្ឍន៍រួម៖ មានការលំបាកក្នុងការខិតជិតគមនាគមន៍; ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានសម្ភារៈបច្ចេកទេស និងប្រភពធនធានមនុស្ស ហេតុនោះទេសចរណ៍ជនបទនៅឱនថយជាងបើប្រៀបនិងតំបន់ផ្សេង ៗ។ អាស្រ័យហេតុនោះ ការិយាល័យសម្របសម្រួលជនបទថ្មីមជ្ឈិម បានសហការជាមួយអគ្គនាយកដ្ឋានទេសចរណ៍ កសាងគម្រោងកម្មវិធីអភិវឌ្ឍទេសចរណ៍ជនបទក្នុងការកសាងជនបទថ្មី ដំណាក់កាលឆ្នាំ ២០២១-២០២៥។ គ្រោងការសំដៅជំរុញខ្លាំងក្លាការអភិវឌ្ឍទេសចរណ៍ជនបទផ្សារភ្ជាប់ជាមួយការពង្រីកសក្តានុពល ឧត្តមភាពកសិកម្ម ភូមិរបរវប្បធម៌ និងបរិស្ថានជីវចម្រុះនៅភូមិភាគនោះ។ ឆ្លងតាមរយៈនោះ លើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជននៅជនបទ រួមចំណែកផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទ។
គ្រោងការបានកំណត់ទិសដៅរហូតដល់ឆ្នាំ ២០២៥ ខេត្ត ក្រុងនីមួយៗខិតខំមានតិចបំផុតទីតាំងទេសចរណ៍ជនបទមួយ ហើយត្រូវបានទទួលស្គាល់ជាទីតាំងទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម វប្បធម៌ ភូមិរបរ ឬបរិស្ថានជីវជម្រុះក្នុងស្រុក; មាន ៥០% គ្រឹះស្ថានអាជីវកម្មបម្រើទេសចរណ៍ជនបទ បានទទួលស្គាល់សម្រេចស្តង់ដាផ្នែកសេវាទេសចរណ៍។ ទន្ទឹមនឹងនោះ លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ជាមួយកម្មវិធី ឃុំមួយផលិតផលមួយ (OCOP) មានតិចបំផុត ៥០% ទីតាំងទេសចរណ៍ជនបទត្រូវបានបំប្លែងជាឌីជីថលភាវូបនីយកម្ម។ មានតិចបំផុត ៨០% ផលិតផលបម្រើសហគមន៍ ទេសចរណ៍ និងទីតាំងទេសចរណ៍ជនបទ បានទទួលស្គាល់សម្រេចតាមស្តង់ដា OCOP ចាប់ពីផ្កាយ ៣ ឡើងទៅ។ មាន ៥០% ទីតាំងទេសចរណ៍ជនបទអនុវត្តពាណិជ្ជកម្មអេឡិតត្រូនិច ៕
ម៉ីថាញ-ឡិនញ៉ី