ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/04/2022 - 14:32

ការ​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​នានា​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ជា​គោល​ការណ៍​មួយ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​និង​រដ្ឋ​

នៅ​អគារ​រដ្ឋ​សភា​ ក្រុម​ប្រឹក្សា​ជន​ជាតិ​ បាន​សហ​ការ​ជាមួយ​នឹង​សម្ព័ន្ធ​បណ្តា​សមាគម​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​វៀត​ណាម​ រៀប​ចំ​បើក​សិក្ខា​សាលា​អន្តរ​កម្ម​របស់​សេចក្តី​សម្រេច​លេខ​ ៦៥៣/២០១៩/UBTVQH ស្តីពី​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ស្រុក​ ថ្នាក់​ឃុំ​ ដំណាក់​កាល​ ២០១៩-២០២១ រហូត​ដល់​ភូមិ​សាស្ត្រ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។​

ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ អ៊ីថាញ​ហា​ណេក្ដាំ​ ថ្លែង​បើក​អង្គ​សិក្ខា​សាលា​។​

ចាប់​ពីឆ្នាំ​ ២០១៩ រហូត​ដល់​ឆ្នាំ​ ២០២១ លើ​ភូមិ​សាស្ត្រ​ទូទាំង​ប្រ​ទេស​មាន​ ៨ ខេត្ត​ ត្រូវ​បាន​រៀប​ចំ​កាត់​បន្ថយ​ ចាប់​ពី ២១ ចុះ​នៅ​ ១៣ អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ស្រុក​ (កាត់​បន្ថយ ៩ ស្រុក​); ៤៥ ខេត្ត​រៀប​ចំ​កាត់​បន្ថយ​ពី ១.០៥៦ ចុះ​នៅ​ ៤៩៥ អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ (កាត់​បន្ថយ​៥៦១ឃុំ​)។​ ចំ​ពោះ​ភូមិ​សាស្ត្រ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់ភ្នំ​ មាន ៥ ខេត្ត​ ត្រូវ​បាន​អនុវត្ត​រៀប​ចំ​កាត់​បន្ថយ​ពី ១៤ ចុះ​នៅ​ត្រឹម​តែ ៨ អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ស្រុក​ និង​ ១៨ ខេត្ត​អនុវត្ត​ការ​រៀប​ចំ​កាត់​បន្ថយ​ពី ៣៩២ នៅ​ត្រឹម​តែ ១៩១ អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​។​ ទន្ទឹម​នឹង​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ក៏​មាន​ ១៨ ខេត្ត​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ក៏​បាន​រៀប​ចំ​ចាត់​តាំង​ឡើង​វិញ​ ដោយ​កាត់​បន្ថយ​ពី ៩.៥៦៥ ឃុំ​ចុះ​នៅ​ត្រឹម​តែ ៤.៦៣៩ ឃុំ​ផង​ដែរ​។​

នៅ​អង្គ​សិក្ខា​សាលា​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​បញ្ចេញ​មតិ​ធ្វើ​បទ​អន្តរា​គមន៍​អំ​ពី​កត្តា​ប៉ះ​ពាល់​ ស្ថិរ​ភាព​ ភាព​ចម្រូង​ចម្រាស​ មេរៀន​បទ​ពិសោធន៍​ និង​សំ​ណើ​ផ្សេង​ៗ​ ដោយ​ស្នើ​ឡើង​ជាក់​ស្តែង​ ជាប់​ពាក់​ព័ន្ធ​ដល់​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ស្រុក​ ថ្នាក់​ឃុំ​ ដំណាក់​កាល​ ២០១៩-២០២១ រហូត​ភូមិ​សាស្ត្រ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ និង​តំ​បន់​ភ្នំ​ ៘ ថ្លែង​ក្នុង​អង្គ​សិក្ខា​សាលា​ លោក​ផាង​ស្វឹង​យុង ប្រ​ធាន​សម្ព័ន្ធ​បណ្តា​សមាគម​វិទ្យា​សាស្ត្រ​និង​បច្ចេក​ទេស​វៀត​ណាម​ អះ​អាង​៖ ការ​រួម​បញ្ចូល​ភូមិ​សាស្ត្រ​រដ្ឋ​បាល​ថ្នាក់​ស្រុក​ ថ្នាក់​ឃុំ​ ដំណាក់​កាល​ ២០១៩-២០២១ គឺ​ជា​គោល​ការណ៍​មួយ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​ និង​រដ្ឋ​។​ ដែល​មាន​អត្ថ​ន័យ​ខាង​ផ្នែក​សេដ្ឋ​កិច្ច​ - វប្ប​ធម៌​និង​គ្រប់​ផ្នែក​ក្នុង​ជីវ​ភាព​របស់​ប្រ​ជា​ជន​។​ ពិសេស​ភូមិ​ភាគ​នីមួយ​ៗ​ បាន​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​ដ៏​ធំ​របស់​បក្ស​។​ បើ​តាម​ប្រ​សាសន៍​លោក​យុង ការ​រួម​បញ្ចូល​មាន​ផល​ប៉ះ​ពាល់​ជា​វិជ្ជ​មាន​ដល់​ការ​កាត់​បន្ថយ​ដើម​ទង​ កាត់​បន្ថយ​ក្បាល​ម៉ាស៊ីន​គ្រប់​គ្រង​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ សុពល​ភាព​នៃ​ក្បាល​ម៉ា​ស៊ីន​។​  ដូច្នេះ​ការ​ប្រើ​ប្រាស់​ទុន​វិនិ​យោគ​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ពិសេស​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ត្រូវ​បាន​ប្រើ​ប្រាស់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ទាញ​យក​បាន​នូវ​ឧត្តម​ភាព​ សក្តា​នុភាព​លើ​ភូមិ​សាស្ត្រ​៘

យោង​៖ កាសែត​ជន​ជាតិ​- ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ