វេជ្ជបណ្ឌិត ទ្រឿងហ៊ូវខាញ់ អតីតប្រធានផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យកុមារ ១ បានចែករំលែកពីការធ្វើបច្ចុប្បន្នភាពការព្យាបាល ថែទាំអ្នកជំងឺ F0 និងប្រការគួរកំណត់ចំណាំក្រោយពីជាសះស្បើយជំងឺ COVID-១៩ ក្នុងអង្គសិក្ខាសាលា ដែលទើបតែរៀបចំឡើងនៅក្រុងកឹងធើ។
វេជ្ជបណ្ឌិត ទ្រឿងហ៊ូវខាញ់ ជជែកជាមួយឱសថការីនៅឱសថស្ថានទ្រុងសុើង។
រូបថត៖ H.HOA
តាមវេជ្ជបណ្ឌិត ទ្រឿងហ៊ូវខាញ់ បុគ្គលិកពេទ្យ សមាជិកក្នុងគ្រួសារ គប្បីលើកទឹកចិត្តអ្នកជំងឺ F0 ព្រោះនេះជាកត្តាសំខាន់បំផុតនូវពេលវិជ្ជមាន COVID-១៩។ តាមការស្រាវជ្រាវមួយចំនួនបានបង្ហាញឡើង អត្រាស្លាប់បណ្តាលមកពីភាពតានតឹងខ្លាំង ភាពតានតឹងបណ្តាលឱ្យមានហានិភ័យបង្កឱ្យព្យុះ cytokine។ ហេតុនេះ សំខាន់បំផុតគឺធ្វើឱ្យអ្នកជំងឺមានអារម្មណ៍នឹងនរ។
ពេលដឹងថាខ្លួនវិជ្ជមាន COVID-១៩ មនុស្សជាច្រើនព្រួយបារម្ភរហូតដល់ភ័យស្លន់ស្លោ បារម្ភពីខ្លួនឯងផង ពីមនុស្សចាស់និងក្មេងៗក្នុងផ្ទះផង ព្រមទាំងបារម្ភក្រោយពីជាសះស្បើយ COVID-១៩ ទៀត។ ក្រៅពីស្មារតី ការហូបចុកគ្រប់ជីវជាតិ ផឹកទឹក គេងបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណត្រឹមត្រូវ ស្មារតីរីករាយ និងសកម្ម គឺជាឱសថដ៏ល្អបំផុតសម្រាប់អ្នកជំងឺ។
អំពីរាងកាយ អ្នកជំងឺF0 ភាគច្រើនមានអាការៈក្តៅខ្លួន ក្អក រាករុស គេងមិនលក់ ហេវហត់៘ បំផុតគឺការហេវហត់និងដេកមិនលក់។ បុគ្កលិកពេទ្យគប្បីជួយអ្នកជំងឺ F0 រកមូលហេតុ និងដោះស្រាយបញ្ហាទាំង ២ នេះ។
អ្នកជំងឺ F0 តែងបារម្ភជំងឺ COVID-១៩ វាយលុកសួត និងត្អូញត្អែរពិបាកដកដង្ហើម។ ក៏ប៉ុន្តែ ពិបាកដង្ហើមអាចមកពីស្មារតី ឬក៏មកពីរបួសសួត។ ចង់ដឹងថា ពិបាកដង្ហើមដោយសារស្មារតី ឬរបួសសួតនោះ គឺត្រូវវាស់កម្រិតអុកស៊ីហ្សែនក្នុងឈាម។
អ្នកជំងឺជាច្រើនតែងមានរោគសញ្ញា ដូចជាបាត់រសជាតិ ឡើងកន្ទួលក្រហម និងភ្នែកក្រហម។ ប៉ុន្តែការពិតនៅពេលមានរោគសញ្ញាទាំងនេះ គឺជំងឺហៀបនឹងជាសះស្បើយ។ ចូរប្រយ័ត្ននៅពេលលេបថ្នាំ។ ចំពោះថ្នាំប្រឆាំងមេរោគ ៣ ដូសដំបូងអាចធ្វើឱ្យអ្នកជំងឺមិនស្រួលខ្លួន បន្ទាប់មកក៏សុាំបណ្ដើរៗ។
អ្នកជំងឺ F0 នៅផ្ទះ គប្បីវាស់កម្រិតអុកស៊ីហ្សែនក្នុងឈាម។ ប្រសិនមានការសង្ស័យឧបករណ៍វាស់ សូមវាស់សាកល្បងលើមនុស្សធម្មតា ដើម្បីមើលថាតើឧបករណ៍នេះដំណើរការត្រឹមត្រូវឬអត់។
ប្រសិនបើអ្នកជំងឺមានសញ្ញាបែកញើស អាចមកពីការខ្វះមីក្រូសារជាតិ(micronutrient) គប្បីបំប៉នបន្ថែមវីតាម៉ីន និងសារធាតុរ៉ែ។ វីតាម៉ីនផឹកនៅពេលយប់ពិបាកដេក។ វេជ្ជបណ្ឌិត មិនគួរចេញវេជ្ជបញ្ជាថ្នាំច្រើនពេកទេ រួមទាំងថ្នាំបំប៉នព្រោះអាចធ្វើឱ្យអ្នកជំងឺ F0 ភ័យខ្លាច។
ប្រសិនបើអ្នកជំងឺ F0 មានជំងឺប្រចាំកាយ សូមបន្តប្រើថ្នាំដើម្បីព្យាបាលជំងឺប្រចាំកាយ ដាច់ខាតមិនត្រូវបញ្ឈប់ថ្នាំដែលកំពុងព្យាបាលជំងឺនោះឡើយ។
ថ្នាំអង់ទីប៊ីយ៉ូទិក ប្រឆាំងនឹងការរលាក ប្រឆាំងនឹងការកកឈាម ប្រើតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត។ អ្នកដែលមានកត្តាហានិភ័យគួរប្រើវា។
ចំពោះបញ្ហាក្រោយពីជាសះស្បើយជំងឺ COVID -១៩ អ្នកដែលបានចាក់វ៉ាក់សាំងជួបបញ្ហាក្រោយពីជាសះស្បើយជំងឺ COVID-១៩ តិចជាង។ បញ្ហាក្រោយពីជាសះស្បើយជំងឺ COVID-១៩ ភាគច្រើនមកពីផ្លូវចិត្ត។ ចំពោះកុមារតូចៗ ប្រសិនបើក្រោយពីជាសះស្បើយជំងឺ COVID-១៩ បើគ្មានរោគសញ្ញាអ្វីទេ មិនចាំបាច់ទៅជួបគ្រូពេទ្យឡើយ។ បើកុមាររលេះមាត់ គ្រុនក្អក ក្អួត។ល។ ទើបត្រូវទៅជួបគ្រូពេទ្យ។
បន្ទាប់ពីជាសះស្បើយពីជំងឺ COVID-១៩ សំខាន់បំផុតគឺបំប៉នសុខភាព និងលំហាត់ប្រាណ។ ការរងរបួសជាច្រើនដែលបណ្តាលមកពីកង្វះមីក្រូសារជាតិចាំបាច់ត្រូវបំពេញបន្ថែម។ ប្រសិនបើសង្ស័យថាមានរបួសសួត ចូរថតកាំរស្មីអ៊ិច។ ប្រសិនបើក្អក ឈឺចុកចាប់ ហេវហត់ អស់កម្លាំងអូសបន្លាយ។ល។ គួរទៅពិនិត្យមើលក្រោយពីជាសះស្បើយជំងឺ COVID-១៩ ឬក៏កើតជំងឺអ្វីផ្សេងទៀត។
ពេលជាសះស្បើយពីជំងឺ COVID-១៩ សុខភាពធម្មតាវិញ នោះមិនចាំបាច់ទៅជួបគ្រូពេទ្យឡើយ ប៉ុន្តែគួរតែមានទម្លាប់ទៅពិនិត្យសុខភាពជាប្រចាំ ៦ ខែម្តង។
ឪពុកម្តាយខ្លះបារម្ភពេលកូនទៅសាលាត្រូវឆ្លងជំងឺ COVID-១៩។ មុនពេលទៅរៀន កុមារក៏ប្រឈមនឹងការឆ្លងមេរោគនេះដែរ ព្រោះថាក្មេងៗតែងប្រាស្រ័យទាក់ទងសាច់ញាតិ អ្នកជិតខាង ដើរលេង ទៅផ្សារទំនើប និងទេសចរណ៍។ល។ ដូច្នេះមិនប្រាកដថា ទៅសាលា នឹងឆ្លងមេរោគច្រើនជាងទេ។ ការទៅរៀន មានសារៈសំខាន់ណាស់ចំពោះកុមារ ជួយឱ្យពួកគេអភិវឌ្ឍអារម្មណ៍ សកម្មភាពជាក្រុម ប្រាស្រ័យទាក់ទងមិត្តភ័ក្តិ...។ល។ យោងតាមលោក វេជ្ជបណ្ឌិតទ្រឿងហ៊ូវខាញ់ គួរបញ្ជូនកុមារទៅសាលារៀន ព្រោះកុមារបើឆ្លងជំងឺក៏ស្រាលងាយជាសះស្បើយ ហើយកុំរំពឹងថាទៅរៀន នឹងគ្មានជំងឺ F0 នៅក្នុងសាលារៀន ឬក្នុងថ្នាក់នោះឱ្យសោះ៕
H.HOA (កំណត់ត្រា)-លេងមី