មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/03/2022 - 14:08

“នារី​ដឹក​នាំ​” ពោរ​ពេញដោយ​ឆន្ទៈ​ស្វា​ហាប់

ត្រឹង​ធីភឿងយុង លេខា​សម្ព័ន្ធ​យុវជន​ឃុំ​អាង​និញ។​

ការ​ខ្នះ​ខ្នែង​ ការ​ទទួល​ខុស​ត្រូវ​ គំ​និត​ច្នៃ​ប្រតិដ្ឋ​ ស្ម័គ្រ​ចិត្ត​លះ​បង់​គឺ​ជាការ​ឱ្យ​តម្លៃ​របស់​សមាជិក​សម្ព័ន្ធ​យុវ​ជាច្រើន​ពីបង​ស្រី​ ត្រឹង​ធីភឿង​យុង លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​។​ ដោយ​ឆន្ទៈ​មោះ​មុត​របស់​យុវ​វ័យ​ បង​ស្រី​យុង​តែង​ជាគំ​រូ​ឈាន​មុខ​ក្នុង​ការ​ចលនា​ជានិច្ច​។​ ផ្តើម​ពីនោះ​ បង​ស្រី​បាន​ដឹក​នាំ​ចលនា​សម្ព័ន្ធ​យុវជន​កាន់​តែរីក​ចម្រើន​ខ្លាំង​ក្លា និង​ស៊ី​ជម្រៅ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

 

កាល​ពីឆ្នាំ​ ២០១៦ បញ្ចប់​ការ​សិក្សា​វិទ្យា​ល័យ​ បង​ស្រី​យុង បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​សកម្ម​ភាព​ចលនា​នៅ​សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​កិញ​មើយ ក្នុង​គោល​បំ​ណង​ គឺ​រួម​ចំ​ណែក​កម្លាំង​យុវ​វ័យ​ដើម្បី​បម្រើ​ភូមិ​ស្រុក​។​ ក្រោយ​រយៈ​ពេល​បម្រើ​ការ​បាន​ ១ ឆ្នាំ​ បង​ស្រី​យុង បាន​សមាជិក​សម្ព័ន្ធ​យុវ​ជន​ទំ​នុក​ចិត្ត​ បោះ​ឆ្នោត​ធ្វើ​ជា​លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​កិញ​មើយ។​ បង​ស្រី​យុង ឱ្យ​ដឹង​៖ “ពេល​ទើប​ចូល​រួម​សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​ ការ​ចលនា​ណាក៏​ខ្ញុំ​ចូល​រួម​ទាំង​អស់​ ដូច​៖ ដាំ​ផ្កា​ ជូន​អំ​ណោយ​ កាប់​ឆ្ការ​ផ្លូវ​ ប្រ​មូល​សំ​រាម​ សិល្បៈ​។​ល។​  ខ្ញុំ​ឃើញ​សកម្ម​ភាព​ទាំង​នោះ​សុទ្ធ​តែ​មាន​អត្ថន័យ​ជាក់​ស្តែង​ មាន​ប្រ​យោជន៍​ដល់​ភូមិ​ស្រុក​ ម្ល៉ោះ​ហើយ​ខ្ញុំ​ពេញចិត្ត​ណាស់​”។​ ឆ្លង​តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​កាល​ពី​ឆ្នាំ​ ២០១៨ បង​ស្រី​យុង បន្ត​បាន​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ និង​សមាជិក​សម្ព័ន្ធ​យុវ​ជន​មាន​ទំ​នុក​ចិត្ត​ បោះ​ឆ្នោត​កាន់​តំ​ណែង​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​អាង​និញ​មក​ទល់​សព្វ​ថ្ងៃ​។​

ជាមួយ​នឹង​ឆន្ទៈ​មោះ​មុត​ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ស្វា​ហាប់ បង​ស្រី​យុង តែង​ចុះ​ទៅ​ភូមិ​សាស្រ្ត​ជារឿយ​ៗ​ ដើម្បី​ក្តាប់​ពីគោល​បំ​ណង​ប្រាថ្នា​របស់​សមាជិក​សម្ព័ន្ធ​យុវ​ជន​ សំ​ដៅ​កសាង​ផែន​ការ​បំ​ផុស​ចលនា​ឱ្យ​បាន​សម​ស្រប​។​ ពិសេស​ បង​ស្រី​បាន​ប្ដេជ្ញា​បំ​ផុស​ចលនា​យុវ​វ័យ​ទូទាំង​ឃុំ​ ផ្តុំ​កម្លាំង​ចូល​រួម​កសាង​ជន​បទ​ថ្មី​ ដោយ​មាន​សកម្ម​ភាព​ជាក់​ស្តែង​ជាច្រើន​ ដូច​៖ ដាំ​ផ្កា​ ដំឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​ ប្រ​មូល​សំ​រាម​ឬ​សង់​បង្គោល​ទង់​។​ល។​ រួម​ចំ​ណែក​កសាង​ផ្លូវ​ជន​បទ​ ភ្លឺ​ បៃតង​ ស្អាត​បាត​។​  ទន្ទឹម​នឹង​នោះ​ បង​ស្រី​យុងថែម​ទាំង​សហការ​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​ បង្រៀន​វិជ្ជា​ជីវៈ​រៀប​ចំ​ផ្តល់​ពិគ្រោះ​ តម្រង់​ទិស​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​យុវជន​ជាង​ ២០០ នាក់​នៅ​តាម​ក្រុម​ហ៊ុន​ និង​សហគ្រាស​លើ​ភូមិ​សាស្រ្ត​ខេត្ត​  ពិសេស​គឺ​យុវជន​ខ្មែរ​។​ ក្រៅ​ពីនេះ​ បង​ស្រី​យុង ក៏​បាន​កំ​ណត់​ទិស​ដៅ​សម្រាប់​យុវជន​ជ្រើស​យក​ទម្រង់​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ឱ្យ​បាន​សម​ស្រប​ ឧបត្ថម្ភ​សម្រាប់​យុវ​ជន​បុល​ទុន​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​; បង្កើត​ក្លឹប​យុវជន​ជួយ​គ្នា​អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​ និង​ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​។​ល។​ ផ្តើម​ពីនោះ​ ប្រ​ទះ​ឃើញ​ទម្រង់​ជាច្រើន​មាន​ប្រ​សិ​ទ្ធភាព​ដូច​៖ ទម្រង់​ដាំ​ដំណាំ​រួម​ផ្សំ​ ចិញ្ចឹម​កង្កែប គោ មាន់​។​ល។​ រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​។​

  ត្រឹង​ធីភឿងយុង ចូល​រួម​ប្រ​ចាំ​ការ​នៅ​ទីតាំង​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID - ១៩។​

បង​ថាច់​ស៊ុង​ លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​ ភូមិ​អាង​និញ “បង​ស្រី​យុង ជាមនុស្ស​អស់​ពីចិត្ត​ តែង​យល់​ច្បាស់​ពីជីវ​ភាព​គ្រួ​សារ​របស់​យុវជន​ រាល់​សកម្ម​ភាព​សម្ព័ន្ធ​យុវជន​តែង​មាន​អត្ថ​ន័យ​ អប់​រំជាក់​ស្តែង​ចំ​ពោះ​យុវ​ជន​។​ ក្នុង​ទំ​នាក់​ទំ​នង​ បង​ស្រី​យុង តែង​រួស​រាយ​រាក់​ទាក់​ លើក​ទឹក​ចិត្ត​យុវ​ជន​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ ចូល​រួម​ចលនា​ដើម្បី​ពង្រីក​តួនាទី​របស់​យុវជន​ក្នុង​ការ​កសាង​ភូមិ​ស្រុក​។​ ចំ​ពោះ​យុវ​ជន​ខ្មែរ​ដែល​មាន​តម្រូវ​ការ​បង្កើត​អា​ជីព​ ខ្វះ​ដើម​ទុន​ បង​ស្រី​យុង ក៏​បាន​ឧទ្ទេស​នាម​ឱ្យ​បុល​ទុន​ពីធនាគារ​គោល​នយោ​បាយ​សង្គម​កិច្ច​ ។​ ដោយ​បាន​បង​ស្រី​យុង ជួយ​ខ្ញុំ​បុល​បាន​ ៥០ លាន​ដុង​ បោះ​ទុន​លើ​តូរ្យ​តន្រ្តី​សម្រាប់​បម្រើ​ក្នុង​ពិធី​មង្គល​ការ​ ពិធី​បុណ្យ​ ម្ល៉ោះ​ហើយ​រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព​ធូរ​ធារ”។​

លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ ត្រឹង​ធីភឿង​យុង បាន​កសាង​សកម្ម​ភាព​ចលនា​ជាច្រើន​ដែល​មាន​ប្រ​យោជន៍​សម្រាប់​សមាជិក​សម្ព័ន្ធ​យុវ​ជន​ និង​មាន​អត្ថន័យ​ជាក់​ស្តែង​ក្នុង​ការ​កសាង​ឃុំ​អាង​និញ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​ បង​ស្រី​យុង ចែក​រំលែក​៖ “រាល់​សកម្ម​ភាព​ចលនា​សម្ព័ន្ធ​យុវ​ជន​ដែល​មាន​ប្រ​យោជន៍​ច្រើន​ដល់​សង្គម​ ម្ល៉ោះ​ហើយ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែមាន​ឆន្ទៈ​មោះ​មុត​ខ្លាំង​ឡើង​។​ ពិសេស​ កិច្ច​ការ​សម្ព័ន្ធ​យុវ​ជន​បាន​លត់​ដំ​ខ្ញុំ​ឱ្យ​មាន​ចរិត​ស្លូត​បូត រួស​រាយ​ក្នុង​ការ​ទំ​នាក់​ទំ​នង​ និង​មាន​ឱកាស​ជួយ​មិត្ត​ភ័ក្តិ​សមាជិក​សម្ព័ន្ធ​យុវជន​ខ្មែរ​ ដើម្បី​កំ​ណត់​ទិស​ដៅ​វិជ្ជា​ជីវៈ អភិវឌ្ឍ​សេដ្ឋ​កិច្ច​។​  ទន្ទឹម​នឹង​នោះ​ ខ្ញុំ​នៅ​ទាំង​មាន​ឱកាស​ ដើម្បី​ផ្សព្វ​ផ្សាយ​អប់​រំដល់​យុវ​ជន​ឱ្យ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ទៀត​ផង​។​ ពិសេស​ ចលនា​យុវ​ជន​ខ្នះ​ខ្នែង​ ស្ម័គ្រ​ចូល​រួម​ចលនា​សម្ព័ន្ធ​យុវជន​មូល​ដ្ឋាន​ និង​ធ្វើ​ដំណើរ​ឡើង​ទៅ​បំ​ពេញ​កាតព្វ​កិច្ច​យោធា​ការ​ពារ​មាតុ​ភូមិ​”។​

ឆ្នាំ​ ២០២១ បង​ស្រី​យុង ទទួល​បាន​បណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​។​ នេះ​គឺ​ជាកម្លាំង​ចលករ​ដើម្បី​លេខា​សម្ព័ន្ធ​យុវជន​ ជន​ជាតិ​ខ្មែរ​ ត្រឹង​ធីភឿង​យុង បន្ត​ការ​រៀន​សូត្រ​ លត់ដំ​បំ​ណិន​ច្នៃ​ប្រ​តិដ្ឋ​ រួម​ចំ​ណែក​កសាង​គំ​រូ​យុវ​ជន​ក្នុង​សម័យ​ថ្មី​៕​

                                  យ្វីអាញ-លីសៀ

ចែករំលែកអត្ថបទ