21/03/2022 - 14:20

ពិពិធកម្ម​មុខ​របរ​បណ្តុះ​បណ្តាល​

សាលាមធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​អាង​យ៉ាង​ ស្ថិត​នៅ​ភូមិ​តូហា ឃុំ​ណូយ​តូ ស្រុក​ទ្រីតូង​ បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០០៩ ផ្អែក​លើ​មូល​ដ្ឋាន​បង្កើន​កម្រិត​ពីមជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈស្រុក​ទ្រី​តូង​ និង​ជម្រើស​សិស្ស​ចូល​រៀន​ជាផ្លូវ​ការ​វគ្គ​ដំបូង​នៅ​ខែមីនា​ ឆ្នាំ​២០១១។​ នេះ​ជាសាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈជន​ជាតិ​អន្តេ​វា​សិក​ដំបូង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​ ភារ​កិច្ច​របស់​សាលា​ គឺ​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​អាង​យ៉ាង​ ពិសេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ទ្រីតូង​និង​ទិញ​បៀង​។​

សិស្ស​អនុវត្ត​ជាក់​ស្ដែង​នៅ​នឹង​សាលា​។​

សាលា​ត្រូវ​បាន​កសាង​តាម​បែប​ស្ថាបត្យ​កម្ម​ទំ​នើប​ មាន​គ្រប់​បន្ទប់​មុខ​ងារ​ ផ្នែក​រដ្ឋ​បាល​ បន្ទប់​រៀន​ទ្រឹស្តី​ សាល​ប្រ​ជុំ​ បន្ទប់​អនុវត្ត​ និង​អន្តេ​វា​សិកដ្ឋាន​។​ល។​  ក្រៅ​ពីនេះ​ សាលា​ថែម​ទាំង​មាន​បរិវេណ​ធំ​ទូលាយ​ ស្រឡះ​ស្រឡំ បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​សិស្ស​រៀន​សូត្រ​ កម្សាន្ត​សប្បាយ​ ហាត់​ប្រាណ​ លេង​កីឡា​-អប់​រំកាយ​។​ល។​

បច្ចុ​ប្បន្ន​ សាលា​មាន​ ៣ ផ្នែក​មុខ​ជំនាញ​៖ បច្ចេក​វិទ្យា​ព័ត៌​មាន​ អគ្គិ​សនីយន្ត​កម្ម​-កសិកម្ម​ អប់​រំ ប្រ​ចាំ​ - មុខ​វិញ្ញា​សាទូទៅ​ និង​មាន​ ៣ បន្ទប់​មុខ​ងារ​៖ បន្ទប់​បណ្តុះ​បណ្តាល​ បន្ទប់​ចម្រុះ​-ហិរញ្ញ​វត្ថុ​-បរិក្ខារ​ បន្ទប់​កិច្ច​ការ​សិស្ស​ - ទំ​នាក់​ទំ​នង​អា​ជីវ​កម្ម​។​ សុទ្ធ​សឹង​តែសម្រេច​បទ​ដ្ឋាន​អំ​ពី​មុខ​ជំនាញ​និង​វិជ្ជា​ជីវៈ។​ ម្យ៉ាង​ទៀត​ សាលា​អនុវត្ត​កម្ម​វិធី​បណ្តុះ​បណ្តា​ល​ ២ ទន្ទឹម​គ្នា​ គឺ​មធ្យម​សិក្សា​វិជ្ជា​ជីវៈនិង​អប់​រំប្រ​ចាំ​។​ ចំ​ពោះ​កិច្ច​ការ​បង្រៀន​វិជ្ជា​ជីវៈ សាលា​បណ្តុះ​បណ្តាល​មុខ​របរ​កម្រិត​មធ្យម​សិក្សា​ចំ​នួន​ ១៥ មុខ​របរកម្រិត​បឋម​ចំ​នួន​ ២ និង​មុខ​របរ​សម្រាប់​ពលករ​ជន​បទ​ចំ​នួន​ ២០។​

នាយក​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​អាង​យ៉ាង​ លោក​កាវ​វ៉ាន់​ធឹត ឱ្យ​ដឹង​៖ “រាល់​កម្ម​វិធី​បណ្តុះ​បណ្តាល​ត្រូវ​បាន​កសាង​ តាម​ទិស​ដៅ​បត់បែន​ សម​ស្រប​ទៅ​នឹង​សំ​ណូម​ពរ​របស់​អា​ជីវ​កម្ម​ដែល​តម្រូវ​ការ​ពល​ករ​។​ សាលា​បាន​ធានា​សិស្ស​ទាំង​ ១០០% ក្រោយ​ពីបញ្ចប់​ការ​សិក្សា​សុទ្ធ​សឹង​មាន​ការ​ងារ​ធ្វើ​។​ ពិសេស​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ អង្គ​ភាព​បាន​អនុវត្ត​នូវ​សកម្ម​ភាព​ចង​សម្ព័ន្ធ​ជាមួយ​អា​ជីវ​កម្ម​ និង​មហា​វិទ្យា​ល័យ​ អនុមហា​វិទ្យា​ល័យ​នានា​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ផង​ដែរ​។​ អង្គ​ភាព​នីមួយ​ៗ​បាន​ចូល​រួម​ជាមួយ​សាលា​រៀន​ កសាង​កម្ម​វិធី​បណ្តុះ​បណ្តាល​ បង្ហាត់​បង្រៀន​ អនុវត្ត​ជាក់​ស្ដែង​មុខ​របរជូន​សិស្ស​។​ ក្រៅ​ពីនេះ​  នៅ​ទាំង​សហការ​ប្រើ​ប្រាស់​គ្រឿង​បរិក្ខារ​របស់​សាលា​រៀន​និង​អា​ជីវ​កម្ម​ទៀត​ផង​។​ អា​ស្រ័យ​ហេតុ​នោះ​ ប្អូន​ៗ​ក្រោយ​ពីចេញ​សាលា​គ្មាន​ការ​អល់​អែក អាច​នឹង​ធ្វើ​ម្ចាស់​លើ​គ្រឿង​បរិក្ខារ​របស់​អា​ជីវ​កម្ម​ ដោយ​មិន​ចាំ​បាច់​បណ្តុះ​បណ្តា​ល​ឡើង​វិញ​។​ សាលា​នៅ​ទាំង​សហការ​នឹង​អនុមហា​វិទ្យា​ល័យ​ មហា​វិទ្យា​ល័យ​នានា​ បណ្តុះ​បណ្តាល​បន្ត​កម្ម​វិធី​អនុមហា​វិទ្យា​ល័យ​ និង​មហា​វិទ្យា​ល័យ​ (ប្រ​ព័ន្ធ​ពី​ចម្ងាយ​ រៀន​បណ្តើរ​ ធ្វើ​ការ​បណ្តើរ​) និង​ក្រោយ​មហា​វិទ្យា​ល័យ​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​សិស្ស​កាត់​បន្ថយ​ពេល​វេលា​រៀន​សូត្រ​ តែចំ​ណេះ​ដឹង​មិន​ចាញ់​សិស្ស​ដែល​រៀន​ប្រ​ព័ន្ធ​រៀប​រយ​ឡើយ​។​ ជាពិសេស​ ចាប់​ពីឆ្នាំ​ ២០២០ សាលា​រៀន​បាន​សហការ​នឹង​អា​ជីវ​កម្ម​មួយ​ចំ​នួន​ ផ្សព្វ​ផ្សាយ​កម្ម​វិធី​បណ្តុះ​បណ្តាល​ប្រ​ភព​ធនធាន​មនុស្ស​សម្រាប់​ទៅ​ពល​កម្ម​នៅ​ក្រៅ​ប្រ​ទេស​”៕​

 យោង​៖ កាសែត​អាង​យ៉ាង​-ប្រែសម្រួល​៖ លីសៀ

 

ចែករំលែកអត្ថបទ