14/03/2022 - 14:35

ថែទាំ​សុខ​ភាព​ អនុវត្ត​សារ​ ៥K ខណៈ​ពេល​ចូល​រៀន​ផ្ទាល់​

បណ្ឌិត​- វេជ្ជ​បណ្ឌិត​វ៉ផាម​មិញ​ធឺ​។​

បណ្ឌិត​-វេជ្ជ​បណ្ឌិត​វ៉ផាម​មិញ​ធឺ​ ប្រ​ធាន​ផ្នែក​រោគ​ទូទៅ​នៃ​មន្ទីរ​ពេទ្យ​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ បាន​ធ្វើ​ការ​ដោះ​ដូរ​ជា​មួយ​នឹង​កាសែត​កឹង​ធើ អំ​ពី​បធាន​បទ​រួម​ចំ​ណែក​ជួយ​សិស្សា​នុសិស្ស​ ធានា​សុខ​ភាព​ ខណៈ​ពេល​ទៅ​កាន់​សាលា​ឡើង​វិញ​ក្នុង​បរិការណ៍​ជំងឺ​រាត​ត្បាត​។​

ដើម្បី​ជួយ​សិស្សា​នុសិស្ស​មាន​សតិ​អា​រម្មណ៍​ល្អ​ ខណៈ​ពេល​ចាប់​ផ្តើម​ចូល​រៀន​ផ្ទាល់​នៅ​សាលា​ គប្បី​មាន​កិច្ច​សហការ​រវាង​សាលា​រៀន​និង​គ្រួ​សារ​សិស្ស​ រួច​លើក​ទឹក​ចិត្ត​ប្អូន​ៗ​តាម​រយៈ​កិច្ច​ការ​សាមញ្ញ ដូច​៖ បង្កើត​ទម្លាប់​ទៅ​រៀន​ធម្ម​តា​; ត្រៀម​សិក្ខូប​ករណ៍​ សម្លៀក​បំ​ពាក់​; ទំ​នាក់​ទំ​នង​នឹង​លោក​គ្រូ​អ្នក​គ្រូ​ មិត្ត​ភ័ក្តិ​; កាត់​បន្ថយ​ពេល​លេង​ហ្គេម​; ត្រៀម​រំលឹក​មេរៀន​។​ល។​

ចំ​ពោះ​ប្អូន​ៗ​ក៏​ត្រូវ​ត្រៀម​ស្មារតី​សម្រប​នឹង​លក្ខណៈ​រៀន​សូត្រ​ក្នុង​បរិការណ៍​ជំងឺ​រាត​ត្បាត​ផង​ដែរ​។​ ដើម្បី​ធ្វើ​បាន​ដូច្នេះ​ សាលា​រៀន​និង​អា​ណាព្យា​បាល​សិស្ស​ជួយ​ណែនាំ​ប្អូន​ៗ​ស្វែង​យល់​ពីជំងឺ​រាត​ត្បាត​ វិធី​បង្ការ​ អនុវត្ត​តាម​ការ​ណែនាំ​របស់​សាលា​ ខណៈ​ពេល​មាន​ហេតុ​ការណ៍​អា​ណាព្យា​បាល​សិស្ស​ គ្រូ​បង្រៀន​ ឬ​សិស្ស​មាន​ជំងឺ​; ជួយ​ប្អូន​ៗ​មាន​បំ​ណិន​ក្នុង​ការ​បង្ការ​ជំងឺ​ និង​ការ​ពារ​ខ្លួន​ឯង​។​

អំ​ពី​បំ​ណិន​បង្ការ​ជំងឺ​ សិស្សា​នុសិស្ស​គប្បី​ការ​ពារ​ខ្លួន​ឯង​ ខណៈ​ប្រ​ជុំ​ជីវ​ភាព​នៅ​ក្នុង​និង​ក្រៅ​សាលា​។​ ប្រ​ការ​នេះ​មិន​ពិបាក​នោះ​ទេ ពីព្រោះ​យើង​បាន​អនុវត្ត​សារ​៥K រយៈ​ពេល​ ២ ឆ្នាំ​ មក​ហើយ​។​ ពិសេស​ គឺ​សិស្សា​នុសិស្ស​ធ្លាប់​នឹង​ការ​ពាក់​ម៉ាស់; រក្សា​គម្លាត​សុវត្ថិ​ភាព​ ចៀស​វាង​ជួប​ជុំ​គ្នា​ច្រើន​។​ ម្យ៉ាង​ប្អូន​ៗ​ក៏​គប្បី​ប្តូរ​ឥរិយា​បថ ដូច​ជា​ការ​ជំរាប​សួរ​លោក​គ្រូ​អ្នក​គ្រូ​ពីចម្ងាយ​ ចៀស​វាង​ការ​ប្រាស្រ័យ​ទាក់​ទង​មិត្ត​ភ័ក្តិ​ផ្ទាល់​ឬ​ក្នុង​សហគមន៍។​ សំ​ខាន់​គឺ​ស្មារតី​ភ្ញាក់​រលឹក​សម្លាប់​មេរោគ​ ដូច​លាង​ដៃ​ញឹក​ញាប់​ដោយ​អាល់​កុល​ ជែលឬ​ដោយ​សាប៊ូ; កាត់​បន្ថយ​ការ​ស្ទាប​ប៉ះ​វត្ថុ​សាធា​រណៈ​; បង្កើន​ការ​ប្រើ​ប្រាស់​របស់​របរ​ឯក​ជន​។​ល។​

ករណី​នៅ​ក្នុង​សាលា​ជួប​ប្រ​ទះ​សិស្ស​សង្ស័យ​ ឆ្លង​ជំងឺ​ COVID-១៩ គប្បី​រាយ​ការណ៍​ច្បាស់​លាស់​; អា​ណាព្យា​បាល​សិស្ស​គប្បី​ឱ្យ​ប្អូន​ៗ​ ឈប់​សម្រាក​បណ្តោះ​អា​សន្ន​នៅ​ផ្ទះ​; រួម​ទាំង​ករណី​ជំងឺ​ឆ្លង​ទូទៅ​ផ្សេង​ៗ​ទៀត​។​ ផ្តើម​ពីនោះ​ ជួយ​ឱ្យ​បន្ទប់​រៀន​ សាលា​រៀន​របស់​ប្អូន​ៗ​មាន​ភាព​លំ​នឹង​ចៀស​វាង​អា​រម្មណ៍​ភ័យ​ខ្លាច​ បណ្តាល​ឱ្យ​ប្អូន​ៗ​ឈប់​រៀន​។​

ចំ​ពោះ​សិស្សា​នុសិស្ស​ដែល​ធ្លាប់​ឆ្លង​ជំងឺ​ COVID-១៩ ក្នុង​រយៈ​ពេល​ត្រៀម​ចូល​រៀន​ផ្ទាល់​ នោះ​ប្អូន​ៗ​គប្បី​អនុវត្ត​សម្រេច​រយៈ​ពេល​ធ្វើ​ចត្តា​ឡីស័ក​តាម​សេចក្តី​កំ​ណត់​ ក៏​ដូច​ជា​របប​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​របស់​សាលា​។​ ខណៈ​ពេល​វិល​មក​កាន់​សាលា​ឡើង​វិញ​ ប្អូន​ៗ​ក៏​អាច​ប្រ​ជុំ​ជីវ​ភាព​ធម្ម​តា​ដូច​មិត្ត​ភ័ក្តិ​ដទៃ​ទៀត​ដែរ​។​ នោះ​គឺ​ចំ​ពោះ​ប្អូន​ៗ​សិស្សា​នុសិស្ស​ ដែល​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​រួច​ហើយ​ គ្មាន​អា​ការៈ​សុខ​ភាព​ខុស​ប្លែក​ពីធម្ម​តា​ក្រោយ​ពីជាជំងឺ​ ហើយ​គ្មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ធ្ងន់​ធ្ងរ​ក្រោយ​ពី​ជា​សះ​ស្បើយ​ជំងឺ​ COVID-១៩។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ មាន​ករណី​មួយ​ចំ​នួន​សិស្ស​ឆ្លង​ជំងឺ​ធ្ងន់​ មាន​ជំងឺ​ប្រ​ចាំ​កាយ​ គប្បី​ទៅ​កាន់​មូល​ដ្ឋាន​សុខា​ភិបាល​ឯក​ទេស​កុមារ​ ដើម្បី​វេជ្ជ​បណ្ឌិត​ពិនិត្យ​ សុខ​ភាព​ផ្តល់​ពិគ្រោះ​ធ្វើ​ការ​ណែនាំ​ពីជំងឺ​ដល់​ប្អូន​ៗ​។​

រយៈ​ពេល​ដែល​សិស្ស​ជា​ជំងឺ​ទៅ​កាន់​សាលា​ឡើង​វិញ​ ដូច្នេះ​ ការ​ថែទាំ​ និង​បំ​ប៉ន​សុខ​ភាព​ក្នុង​ដំណាក់​កាល​នេះ​ គឺ​សំ​ខាន់​ណាស់​ ប៉ុន្តែ​មិន​ពិបាក​អនុ​វត្ត​នោះ​ទេ។​ ពោល​គឺ​អា​ណា​ព្យា​បាល​សិស្ស​យក​ចិត្ត​ទុក​ដាក់​ថែទាំ​និង​បន្ត​របប​បង្ការ​ជំងឺ​ ដើម្បី​ប្អូន​ៗ​មាន​ប្រ​ព័ន្ធ​ភាព​សុាំ​បាន​ល្អ​។​ ចំ​ពោះ​វិធាន​ការ​បង្ការ​ជំងឺ​ ប្អូន​ៗ​សិស្សា​នុសិស្ស​ទាំង​នេះ​គប្បី​អនុវត្ត​សារ​ ៥K ក្នុង​បន្ទប់​រៀន​ មិន​ត្រូវ​អនុវត្ត​វិធាន​ការ​ផ្សេង​ពីនេះ​ ដើម្បី​ចៀស​វាង​គំ​និត​រើស​អើង​ដល់​ប្អូន​ៗ​ ឬ​ក៏​ប្អូន​ៗ​ផ្តាច់​ខ្លួន​ពីមិត្ត​ភ័ក្តិ​។​

របប​ហូប​ចុកឱ្យ​បាន​ត្រឹម​ត្រូវ​ ឈប់​សម្រាក​តាម​សម្រួល​ ហាត់​ប្រាណ​ទៀង​ទាត់​ ក៏​អាច​ជួយ​ប្អូន​ៗ​សិស្សា​នុសិស្ស​មាន​សុខ​ភាព​លំ​នឹង​ ដើម្បី​សម្រេច​ការ​រៀន​សូត្រ​ និង​ចៀស​វាង​ការ​ឆ្លង​ជំងឺ​៕​

ប៊ិ​តង៉ុក​ (រៀប​រៀង​)-ប្រែសម្រួល​៖ លីសៀ

 

ចែករំលែកអត្ថបទ