នៅខេត្តគៀងយ៉ាង នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផាមមិញជិញ ទើបអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្ដីពីជំរុញអភិវឌ្ឍន៍កសិកម្មវាលរាបទន្លេគឺវឡុង ម្ចាស់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ក្រោមបធានបទ “មហិច្ឆិតា កសិកម្មទឹកដីនាគប្រាំបួនបៃតង - ជីវចម្រុះ - ចីរភាព” អាស្រ័យដោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងគណៈកម្មាធិការប្រជាជន ១៣ ខេត្តក្រុងតំបន់វាលរាបទន្លេគឺវឡុង សហការរៀបចំឡើង។
នាយករដ្ឋមន្រ្តី ជាអធិបតីភាពក្នុងកិច្ចប្រជុំជំរុញអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព តំបន់វាលរាបទន្លេគឺវឡុង។
ក្នុងអង្គប្រជុំ នាយករដ្ឋមន្រ្តី ផាមមិញជិញ បញ្ជាក់ វាលរាបទន្លេគឺវឡុងដើរតួនាទីយ៉ាងសំខាន់ ទាំងនយោបាយ សេដ្ឋកិច្ចសង្គម សន្តិសុខការពារប្រទេស ក្នុងការដោះដូរពាណិជ្ជកម្មជាមួយនឹងបណ្ដាប្រទេសក្នុង ASEAN និងអនុតំបន់ទន្លេមេគង្គ។ វាលរាបទន្លេគឺវឡុង មានសក្ដានុពលផ្សេងៗជាច្រើន ឱកាសលេចធ្លោ ឧត្តមភាពក្នុងការប្រកួតប្រជែង។ រយៈពេលកន្លង បក្សនិងរដ្ឋ បានផ្ដោតការយកចិត្តទុកដាក់វិនិយោគដើម្បីអភិវឌ្ឍន៍តំបន់វាលរាបទន្លេគឺវឡុង មានជំហានអភិវឌ្ឍន៍ជឿនលឿន។ ថ្វីដ្បិតដូច្នោះក៏ដោយ វាលរាបទន្លេគឺវឡុងនៅតែអភិវឌ្ឍមិនទាន់សក្ដិសមនៅឡើយ។
ផ្អែកលើមូលដ្ឋាននៃការវិភាគ វាយតម្លៃ សន្និដ្ឋានអំពីបញ្ហានានាដែលជាប់ពាក់ព័ន្ធ នាយករដ្ឋមន្រ្តី ផាមមិញជិញ ចង្អុលបង្ហាញនូវខ្លឹមសារមួយចំនួន ដែលខេត្ត ក្រុងនានា គប្បីផ្ដុំកម្លាំងដើម្បីជំរុញអភិវឌ្ឍន៍ទូទាំងតំបន់វាលរាបទន្លេគឺវឡុង បានឆាប់រហ័សនិងប្រកបដោយនិរន្តរភាព; តាមទិសដៅម្ចាស់ការបន្សាំ នឹងការប្រែប្រួលអាកាសធាតុ; លើកកម្ពស់ជីវភាពសម្ភារៈស្មារតីរបស់ប្រជាជន; រក្សាស្ថិរភាពសន្តិសុខ ការពារប្រទេស; ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។ តាមប្រសាសន៍ នាយករដ្ឋមន្រ្តី សម្រាប់វាលរាបទន្លេគឺវឡុង អភិវឌ្ឍន៍កសិកម្មត្រូវតាមទិសដៅម្ចាស់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ; អភិវឌ្ឍន៍កសិកម្មត្រូវស្ថិតនៅក្នុងការទំនាក់ទំនងនិងផ្សារភ្ជាប់ជាមួយនឹងអភិវឌ្ឍន៍កសិកម្ម សេវាកម្ម។ “គំនិតច្នៃប្រតិដ្ឋត្រូវមានភាពទម្លុះទម្លាយ; ចក្ខុវិស័យត្រូវមានយុទ្ធសាស្រ្ត; ម្ចាស់ការបន្សាំ ការផ្លាស់ប្ដូរមានភាពរវាសរវៃ; តម្លៃត្រូវបានកើនឡើង; ប្រភពកម្លាំងរដ្ឋ - ឯកជន; ជីវភាពរស់នៅមានគុណភាព” នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ដូច្នេះ។ នាយករដ្ឋមន្រ្តី ផាមមិញជិញ ស្នើតំបន់វាលរាបទន្លេគឺវឡុង ពង្រីកស្មារតីខ្លួនទីពឹងខ្លួន ឈានឡើងផ្ដើមពីបាតដៃ ខួរក្បាល ជើងមេឃ ច្រកទ្វារសមុទ្ររបស់ខ្លួន”; យកប្រភពកម្លាំងខាងក្នុង ជាមូលដ្ឋានគ្រឹះ យុទ្ធសាស្រ្តយូរអង្វែង កំណត់សម្រេច (រួមមានមនុស្ស ធនធានធម្មជាតិ ប្រវេណីប្រវត្តិសាស្រ្តវប្បធម៌); ប្រភពកម្លាំងខាងក្រៅជាសំខាន់ ទម្លុះទម្លាយ ( ប្រភពទុន អភិបាលកិច្ច បច្ចេកវិទ្យាជាដើម) ។ នាយករដ្ឋមន្រ្តី សំណូមពរ ការរៀបចំផ្សព្វផ្សាយអនុវត្តភារកិច្ច គឺត្រូវទៅតាមទិសដៅអភិបាលកិច្ចទាន់សម័យ ចាប់ពីតូចដល់ធំ ពីលំបាកដល់ស្រណុក ពីសាមញ្ញដល់ស្មុគស្មាញ; ជំរុញចងសម្ព័ន្ធតំបន់ ក្នុងការអនុវត្តភារកិច្ច ដំណោះស្រាយ។
ក្នុងអង្គប្រជុំនេះដែរ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកម្មវិធីសហការ ការងាររវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ជាមួយនឹងភូមិភាគនានាក្នុងតំបន់វាលរាបទន្លេគឺវឡុង៕
ប្រភព៖ TTXVN - បកប្រែ៖ ពេជ្រសឿន