ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/03/2022 - 14:19

នាយក​រដ្ឋ​មន្ត្រី​ ផាម​មញ​ជិញ៖

សាង​សង់​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បង្កើត​បរិយា​កាស​អភិវឌ្ឍថ្មី​

កន្លង​ហើយ​ថ្មី​ៗ​ នៅ​ទីស្នាក់​ការ​រដ្ឋា​ភិបាល​ នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ជា​មួយ​នឹង​ភូមិ​ភាគ​នានា​ ស្តាប់​របាយ​ការណ៍​សិក្សា​ជំហាន​ដំបូង​សមិទ្ធ​លទ្ធ​ភាព​នៃ​គម្រោង​ចរាចរណ៍​សំ​ខាន់​ៗ​ចំ​នួន​ ៥ រួម​មា​នៈ​ ផ្លូវក្រវ៉ាត់​ក្រុង​លេខ​ ៤ តំ​បន់​រដ្ឋ​ធានី​ហាណូយ​; ផ្លូវ​ក្រវ៉ាត់ក្រុង​លេខ​ ៣ ហូជី​មិញ​; ផ្លូវ​ល្បឿន​លឿន​ចូវ​ដុក - កឹង​ធើ - សុក​ត្រាំង​; ផ្លូវ​ល្បឿន​លឿន​ខាញ់​ហ្វា - បួង​ម៉ា​ថួក; ផ្លូវ​ល្បឿន​លឿន​បៀង​ហ្វា - វ៉ុង​តៅ​ ។​

 នាយ​ក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ​។​ រូប​ថត​៖ យ៉ឿងយ៉ាង​ - TTXVN

ក្នុង​កិច្ច​ប្រ​ជុំ​ បន្ទាប់​ពីបាន​ស្តាប់​របាយ​ការណ៍​សង្ខេប​ របាយ​ការណ៍​វាយ​តម្លៃ​ និង​របាយ​ការណ៍​សិក្សា​ជំហាន​ដំបូង​ សមិទ្ធ​លទ្ធ​ភាព​គ្រោង​ការ​ទាំង​នោះ​ ឧបនាយក​រដ្ឋ​មន្ត្រី​ ថ្នាក់​ដឹក​នាំ​ក្រសួង​ ស្ថាប័ន​ ខេត្ត​ ក្រុង​បាន​ពិភាក្សា​លើ​បញ្ហា​ផែន​ការ​ នីតិ​វិធី​ ការ​កៀរ​គរ​ធនធាន​។​ បណ្តា​បញ្ហា​បច្ចេក​ទេស​ សន្ទុះ​ល្បឿន​; វិនិ​យោ​គិន អ្នក​គ្រប់​គ្រង​គម្រោង​; ការ​ងារ​ឈូស​ឆាយ​ទីធ្លា; ទាញ​យក​បរិស្ថាន​អភិវឌ្ឍ​ថ្មី​ដែល​កើត​ឡើង​ដោយ​ខ្សែ​ផ្លូវ​; ការ​ងារ​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​ ។​ល។​ ក្នុង​អំ​ឡុង​ពេល​អនុវត្ត​គម្រោង​។​

ថ្លែង​ក្នុង​អង្គ​ប្រ​ជុំ​ នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​សង្កត់​ធ្ងន់​ថា​ សេចក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​បក្សលើកទី ១៣ បាន​កំ​ណត់​ថា​ ក្នុង​អា​ណត្តិ​ឆ្នាំ​ ២០២១-២០២៦ ទូទាំង​ប្រ​ទេស​ត្រូវ​សាង​សង់​សម្រេច​ផ្លូវ​ល្បឿន​លឿន​ ប្រ​មាណ​ ២.០០០ គីឡូ​ម៉ែ​ត្រ។​ បច្ចុប្បន្ន​យើង​កំ​ពុង​សាង​សង់​ខ្សែ​ផ្លូវ​មាន​ប្រ​វែង​ ៧០០ គីឡូ​ម៉ែ​ត្រ ហើយ​ថ្ងៃ​នេះ​ រដ្ឋា​ភិបាល​ និង​បណ្តា​ក្រសួង​ ស្ថាប័ន​ និង​ភូមិ​ភាគ​នានា​ កំ​ពុង​ពិភាក្សា​គ្នា​ដើម្បី​សាង​សង់​បន្ថែម​ផ្លូវ​ល្បឿន​លឿន​ ៥០០ គីឡូ​ម៉ែ​ត្រទៀត​។​ ហេតុ​នោះ​ ប្រ​សិន​បើការិ​យា​ល័យ​នយោ​បាយ​ និង​រដ្ឋ​សភា​អនុម័ត​ ក្នុង​អា​ណត្តិ​នេះ​ យើង​នឹង​មាន​ផ្លូវ​ល្បឿន​លឿន​ប្រ​មាណ​ ១.២០០ គីឡូ​ម៉ែ​ត្រ។​ ដើម្បី​សម្រេច​បាន​ទិស​ដៅ​ដែល​បាន​កំ​ណត់​ រដ្ឋា​ភិបាល​ ក្រសួង​ ស្ថាប័ន​ និង​ភូមិ​ភាគ​នានា​ត្រូវ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ពស់​។​ ការ​ខិត​ខំ​ប្រឹង​ប្រែង​ត្រូវ​ឱ្យ​អស់​ពីទំ​ហឹង​; សកម្ម​ភាព​ត្រូវ​តែប្តូរ​ផ្តាច់​; កំ​ណត់​ច្បាស់​ បញ្ហា​ស្នូល​ ចំ​ណុច​សំ​ខាន់​ទាំង​ការ​ដឹក​នាំ​ ចង្អុល​ការ​ និង​ការ​ប្រ​មូល​ផ្តុំ​នៃ​ដើម​ទុន​; ចាត់​តាំង​អនុវត្ត​ត្រូវ​ប្រ​កប​ដោយ​លក្ខណៈ​វិទ្យា​សាស្ត្រ​ សម​ហេតុ​ផល និង​មាន​ប្រ​សិទ្ធ​ភាព​។​ ទន្ទឹម​នឹង​នោះ​ ត្រូវ​សិក្សា​បទ​ពិសោធន៍​តាំង​ពីការ​លំ​បាក​ និង​ភាព​កង្វះ​ខាត​ក្នុង​ការ​អនុវត្ត​សាង​សង់​ផ្លូវ​ល្បឿន​លឿន​នាពេល​កន្លង​ ដើម្បី​ជម្នះ​ និង​អនុវត្ត​ឱ្យ​កាន់​តែប្រ​សើរ​ជាង​សម្រាប់​គម្រោង​បច្ចុប្បន្ន​ និង​ពេល​អនា​គត​។​ នាយក​រដ្ឋ​មន្ត្រី​បាន​សង្កត់​ធ្ងន់​ទៀត​ថា​ បណ្តា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ គប្បី​ដំណើរ​ការ​តាម​ទិស​ដៅ​ត្រង់​ និង​ខ្លី​បំ​ផុត​ដែល​អាច​ធ្វើ​បាន​ បើ​ផ្លូវ​ឆ្លង​កាត់​ទន្លេ​ត្រូវ​ចាប់​ស្ពាន​ បើ​ឆ្លង​កាត់​ភ្នំ​ត្រូវ​ជីក​រូង​ បើ​ឆ្លង​កាត់​វាល​ស្រែ​ត្រូវ​ចាក់​ដី​។​ មិន​ត្រូវ​ធ្វើ​អម​តាម​តំ​បន់​តាំង​លំ​នៅ​ឋាន​ ដើម្បី​ជៀស​វាង​ការ​ចំ​ណាយ​ច្រើន​សម្រាប់​ការ​ឈូស​ឆាយ​ទីធ្លា និង​ការ​បង្កើត​បរិស្ថាន​អភិវឌ្ឍថ្មី​។​

យោង​៖ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​​

ចែករំលែកអត្ថបទ