មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/02/2022 - 10:04

“ចិត្ត​ខ្ញុំ​តែង​ឆ្ពោះ​ទៅ​រក​ជន​រួម​ជាតិ​ខ្មែរ​!”

“កន្លែង​ដែល​ខ្ញុំ​រស់​នៅ​ មាន​ជន​រួម​ជាតិ​ខ្មែរ​ច្រើន​។​ ជីវ​ភាព​មាមីង​ភាគ​ច្រើន​ គឺ​នៅ​មាន​ការ​លំ​បាក​។​ ខ្ញុំ​ធ្វើ​ការ​ងារ​សប្បុរស​ធម៌​ - ខ្ញុំ​គិត​ថា​បាន​ផ្តល់​ “នុយ​” ដល់​មាមីង​ ដើម្បី​ផ្តល់​ជា​កម្លាំង​ចិត្ត​ឈាន​ឡើង​ក្នុង​ជីវ​ភាព​” - បង​ហ្វិញ​ក្វឹក​ហុង​ តែង​និយាយ​ដូច្នេះ​ ពេល​បក​ស្រាយ​ពីមូល​ហេតុ​ដែល​គាត់​ចូល​ចិត្ត​ធ្វើ​សប្បុរស​ធម៌​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​

ក្វឹ​កហុង​ ក្នុង​ដំណើរ​ទៅ​ធ្វើ​សប្បុរស​ធម៌​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​ (រូប​ថត​ តួអង្គ​ជាអ្នក​ផ្តល់​)

បង​ហ្វិញ​ក្វឹក​ហុង​ កើត​និង​ធំ​ដឹង​ក្តី​នៅ​ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​។​ កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ស្រូប​អត្រា​ជា​ង​ ៣៤% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ស្រុក​។​ ព្រោះ​ហេតុ​នេះ​ ការ​រស់​នៅ​របស់​បង​តែង​ផ្សារ​ភ្ជាប់​នឹង​សុខ​ទុក្ខ​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ បង​ចែក​រំលែក​៖ “ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ភាគ​ច្រើន​ជួប​ការ​លំ​បាក​។​ មាន​គ្រួ​សារ​ជាច្រើន​ធ្លាក់​ក្នុង​ស្ថាន​ភាព​ទីទ័ល​ក្រ ពេល​មាន​សមាជិក​ក្នុង​គ្រួ​សារ​មាន​អ្នក​ឈឺ​ថ្កាត់​ ឬ​ក៏​មាន​ហេតុ​ការណ៍​អ្វី​ម្យ៉ាង​”។​ ដោយ​ឃើញ​ច្បាស់​នូវ​ស្ថាន​ភាព​ជីវ​ភាព​ទាំង​នេះ​ បង​តែង​រិះ​គិត​ “ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​ពួក​គាត់​!”។​

ការ​ធ្វើ​សប្បុរស​ធម៌​ហាក់​ដូច​ជា​មាន​និស្ស័យ​ នឹង​គ្នា​។​ បង​ហុង​ រៀប​រាប់​៖ “ខ្ញុំ​មាន​មិត្ត​ម្នាក់​នៅ​ឡុង​ស្វៀង​។​ មាន​ម្ដង​នោះ​ ខ្ញុំ​អាន​ព័ត៌​មាន​បាន​ជួប​ប្រ​ទះ​ស្ថាន​ភាព​មួយ​គួរ​ឱ្យ​អា​ណិត​នៅ​ទ្រីតូង​ គាត់​រៃអង្គាស​ប្រាក់​បាន​មួយ​ចំ​នួន​ ព្រោះ​មិន​ដឹង​ “ត្រូវ​ដោះ​ស្រាយ​ដោយ​វិធី​ណា” ទើប​ពឹង​ខ្ញុំ​ជួយ​សួរ​រក​និង​ជូន​ប្រាក់​ដល់​ស្ថាន​ភាព​គួរ​ឱ្យ​អា​ណិត​នេះ​។​ល។​” ដូច្នេះ​បង​បាន​ក្លាយ​ជាស្ពាន​តភ្ជាប់​រវាង​សប្បុរស​ជន​ អង្គ​ការ​សប្បុរ​ស​ធម៌​និង​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​ទ្រីតូង​ ពិសេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ពេល​វេលា​ណា​នោះ​ខ្ញុំ​មិន​ចាំ​ច្បាស់​។​

ការ​ងារ​នេះ​ម្នាក់​ឯង​មិន​អាច​ធ្វើ​បាន​ បង​ចលនា​មិត្ត​ភក្តិ​សហការ​ជា​មួយ​សមាគម​អង្គ​ការ​មហា​ជន​ វត្ត​អា​រាម​។​ល។​ ក្នុង​ស្រុក​ដើម្បី​សាង​សង់​ ជួស​ជុល​ផ្ទះ​; អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណាយ​ដល់​គ្រួ​សារ​ក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទីពឹង​ កុមារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។​ល។​ កម្ម​វិធី​សប្បុរស​ធម៌​ជាច្រើន​នៅ​ស្រុក​ទ្រីតូង​ ក្នុង​នោះ​មាន​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​បង​ក្វឹក​ហុង​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​។​ តួយ៉ាង​ដូច​៖ ទម្រង់​ “កំ​ប៉ុង​អង្ករ​ វាល់ពេញ”, “ដំណក់ទឹក​ដោះ​គោ​មក​កាន់​ភូមិ​ ស្រុក​”, “ស្ទួយ​ដំណើរ​សិស្ស​ទៅ​សាលា​” ។​ល។​ ពិសេស​នៅ​ពេល​ជំងឺ​ COVID-១៩ មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ បង​ក្វឹក​ហុង​ បាន​ចូល​រួម​ចលនា​ឧបត្ថម្ភ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​; ប៉ម​យាម​ត្រួត​ពិនិត្យ​ឈរ​ជើង​លើ​ភូមិ​សាស្រ្ត​ស្រុក​; ឧបត្ថម្ភ​ប្រ​ជា​ជន​នៅ​ឃុំ​ ទីប្រ​ជុំ​ជន​កំ​ពុង​ធ្វើ​ចត្តាឡីស័កនៅ​នឹង​ផ្ទះ​ មណ្ឌល​បិទ​ខ្ទប់​។​ មិន​ត្រឹម​តែដូច្នោះ​ បង​នៅ​ទាំង​រៀប​ចំ​ជើង​រថ​យន្ត​មនោ​សញ្ចេត​នា​ ឧបត្ថម្ភ​ប្រ​ជា​ជន​អាង​យ៉ាង​កំ​ពុង​រស់​នៅ​ រៀន​សូត្រ​ និង​ធ្វើ​ការ​នៅ​ខេត្ត​ប៊ិញ​យឿង តៀង​យ៉ាង​ ដុង​ណាយ​ ក្រុង​ហូជី​មិញ​; ឧបត្ថម្ភ​ស្រុក​ចូវ​ភូ ទិញ​បៀង​ ចូវ​ថាញ់ និង​ក្រុង​ឡុង​ស្វៀង​; ប្រ​ជា​ជន​មក​ពី​ក្រុង​ហូជី​មិញ​និង​ខេត្ត​នានា​ត្រឡប់​មក​ស្រុក​កំ​ណើត​។​ ឧបត្ថម្ភ​ស្បៀង​អា​ហារ បន្លែ​ បង្ការ​ សម្ភារៈ​ពេទ្យ​ និង​របស់​របរ​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេង​ៗ​ជាច្រើន​ទៀត​ គិត​ជាទឹក​ប្រាក់​សរុប​ជាង​ ៣ ពាន់​លាន​ដុង​។​

លោក​ស្រី​ត្រឹង​ធីថាញត្វៀង​ ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ស្រុក​ទ្រីតូង​ ឱ្យ​ដឹង​៖ “រយៈ​ពេល​កន្លង​ សមាគម​សហព័ន្ធ​នារី​ស្រុក​គឺ​ជាអង្គ​ភាព​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​នានា​តែង​សហការ​រឿយ​ៗ​ជា​មួយ​បង​ហ្វិញ​ក្វឹក​ហុង​ ក្នុង​ការ​ងារ​សុខុមា​លភាព​សង្គម​ សប្បុរ​ស​ធម៌​។​ បង​ក្វឹក​ហុង​ មិន​ធុញ​ទ្រាន់​លំ​បាក​ ក្រៅ​ពីម៉ោង​ធ្វើ​ការ​ បង​តែង​ផ្តោត​ទៅ​លើ​ការ​ងារ​សប្បុរស​ធម៌​ គិត​គូរ​ឱ្យ​អ្នក​ក្រ មនុស្ស​ចាស់​គ្មាន​ទីពឹង​ កុមារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ពិសេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​”។​

ឆ្នាំ​នេះ​ បង​ក្វឹក​ហុង​ មាន​អា​យុ​ ៣៩ ឆ្នាំ​។​ ប៉ុន្តែ​គាត់​នៅ​តែនិយាយ​ថា​អា​យុ​នេះ​ “នៅ​ក្មេង​ អាច​រៀប​ការ​បង្កើត​គ្រួ​សារ​” បាន​។​ បង​នៅ​តែចង់​រួម​ចំ​ណែក​ទាំង​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដល់​ជន​រួម​ជាតិ​ខ្មែរ​។​ ព្រោះ​ដូច​គាត់​បាន​និយាយ​ថា​ “បើ​មិន​អាច​ឱ្យ​ “ដង​សន្ទួច” យ៉ាង​ហោច​ណាស់​ ក៏​ឱ្យ​ “នុយ​” ពួក​គេ​ដើម្បី​ផ្តល់​ជា​កម្លាំង​ចិត្ត​ឈាន​ឡើង​ក្នុង​ជីវ​ភាព​”៕​

ថាញ​ឡុង​-មុនី​

 

ចែករំលែកអត្ថបទ