នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ដឹកនាំកិច្ចប្រជុំតាមអនឡាញទូទាំងប្រទេស បូកសរុប ២០ ឆ្នាំអនុវត្តសេចក្ដីសម្រេចលេខ ១៣-NQ/TW ស្ដីពីសេដ្ឋកិច្ចសមូហភាព និងបូកសរុប ១០ ឆ្នាំការអនុវត្តច្បាប់សហករណ៍ឆ្នាំ ២០១២ ។
នាយករដ្ឋមន្ត្រី ផាមមិញជិញ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។ រូបថត៖ VGP/ញ៉ឹកបាក់
ក្រោយរយៈពេល ២០ ឆ្នាំអនុវត្តសេចក្ដីសម្រេចលេខ ១៣-NQ/TW ជាមួយនឹងដំណើរការផ្លាស់ថ្មីសេដ្ឋកិច្ចនិងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ តំបន់សេដ្ឋកិច្ចសមូហភាព បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍខុសគ្នា ក្នុងនោះ មានភាពងាយស្រួល និងការលំបាកសាកល្បងជាដើម។ លេចធ្លោជាងគេ គឺការផ្លាស់ប្តូរទម្រង់សហករណ៍មិនសូវមានប្រសិទ្ធភាព មកជាទម្រង់សហករណ៍ ម្ចាស់ការទទួលខុសត្រូវ។ តំបន់សេដ្ឋកិច្ចសមូហភាពជាមួយនឹងទ្រង់ទ្រាយអង្គការសេដ្ឋកិច្ចសហការសម្បូរបែប ក្នុងនោះ ជាស្នូលគឺសហករណ៍ជាចំណែកសេដ្ឋកិច្ច ជាសំខាន់ម្យ៉ាងក្នុងចំណោមផ្នែកសេដ្ឋកិច្ចសំខាន់ៗ ដោយជម្នះបានមួយផ្នែកស្ថានភាពទន់ខ្សោយអូសអន្លាយ ជាជំហានផ្លាស់ថ្មីការផ្សារភ្ជាប់យន្តការទីផ្សារ ជំហានដំបូង បញ្ជាក់ថា ជាកត្តាសំខាន់រួមចំណែកធានាសុខុមាលភាពសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ល។ មកទល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ទូទាំងប្រទេសមានសហករណ៍ជាង ២៧.០០០ ខ្ពស់ជាង ២,៥ ដង បើប្រៀបផ្ទឹមនឹងឆ្នាំ ២០០១ និងកើនប្រមាណ ៤១% បើប្រៀបផ្ទឹមឆ្នាំ ២០១៣; តំបន់សហករណ៍ទាក់ទាញសមាជិកជិត ៦ លាននាក់និងបង្កការងារធ្វើជូនពលករប្រមាណ ១ លាននាក់។ ប្រាក់ចំណូលនិងផលចំណេញរបស់សហករណ៍កើនលំដាប់រៀងរាល់ឆ្នាំ។ ឆ្នាំ ២០២០ ប្រាក់ចំណូលមធ្យមភាគសម្រេច ៤,៣ ពាន់លានដុង/សហករណ៍ ផលចំណេញមធ្យមភាគសម្រេច ៣១៤ លានដុង /សហករណ៍ កើនស្មើប្រមាណពី ៦១% និង ៨៨% បើប្រៀបនឹងឆ្នាំ ២០១៣ ។ ប៉ុន្មានឆ្នាំជិតៗនេះ ប្រាក់ចំណូលមធ្យមភាគរបស់ពលករធ្វើការជាប្រចាំក្នុងសហករណ៍កើនឡើង និងកាត់បន្ថយគម្លាតគ្នាពីមួយថ្ងៃទៅមួយថ្ងៃ បើប្រៀបនឹងប្រាក់ចំណូលមធ្យមភាគរបស់ពលករតំបន់អាជីវកម្មចាប់ពីកម្រិត ៤៤,៦ លានដុង/នាក់/ឆ្នាំ ស្មើនឹង ៤៤,៨% នៃកម្រិតប្រាក់ចំណូលរបស់ពលករតំបន់អាជីវកម្មឆ្នាំ ២០១៧ បានកើនឡើង ៥២,៨ លានដុង/ឆ្នាំ និងសម្រេច ៤៧,៣% ប្រហាក់ប្រហែលនឹងឆ្នាំ ២០១៩ ។
មានប្រសាសន៍សរុបសេចក្តីក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី ផាមមិញជិញ ដំបូងបានបញ្ជាក់ច្បាស់សេដ្ឋកិច្ចសមូហភាពដែលជាស្នូលគឺសហករណ៍ជាចំណែកសេដ្ឋកិច្ចសំខាន់ តែងបានបក្ស រដ្ឋ ជំរុញទឹកចិត្តនិងពង្រីក។ រយៈពេលខាងមុខ នាយករដ្ឋមន្ត្រី សំណូមពរ៖ បន្តការសិក្សាស្រាវជ្រាវកសាងយន្តការ គោលនយោបាយ សមស្របនឹងការប្រែប្រួលថ្មីនិងភាពជាក់ស្ដែងរបស់វៀតណាម។ បន្តការដោះស្រាយរាល់ចំណុចរាំងស្ទះពីបែបបទ យន្តការគោលនយោបាយ ផ្អែកលើមូលដ្ឋានឱ្យតម្លៃនៃសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម។ ជំរុញការអនុវត្តវិទ្យាសាស្ត្របច្ចេកទេស ផ្លាស់ថ្មីការច្នៃប្រតិដ្ឋ បំផុតគឺបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាឌីជីថល អភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំសេដ្ឋកិច្ចពុទ្ធិ។ កៀរគររាល់ប្រភពកម្លាំងសម្រាប់អភិវឌ្ឍ បំផុតគឺជំរុញខ្លាំងការសហការរវាងរដ្ឋ - ឯកជន។ កសាងទម្រង់គ្រប់គ្រងសេដ្ឋកិច្ចសមូហភាព សហករណ៍ជឿនលឿន គួបផ្សំជាមួយនឹងទម្រង់ប្រវេណី សមស្របជាមួយនឹងស្ថានភាពវៀតណាម មានការស្នងបន្ត លំនឹងផ្លាស់ថ្មីនិងអភិវឌ្ឍ។ បង្កការប្រកួតប្រជែងមានតម្លាភាព ផ្សារភ្ជាប់ជាមួយនឹងការបើកទូលាយទីផ្សារនិងពង្រីកស្លាកយីហោផលិតផល។ បង្កើនសាជីវកម្ម ចងសម្ព័ន្ធកសាងយីហោផលិតផលតាមសង្វាក់និងឧត្តមភាពរបស់តំបន់ ភូមិភាគនីមួយៗ គម្រោងប្លង់តំបន់វត្ថុធាតុដើម សមស្របតាមលក្ខណសម្បត្តិរាល់កន្លែងរាល់ផលិតផល ទម្រង់ទីផ្សារ។ល។ បង្កើនចំណេះដឹង សមត្ថភាពកងជួរកម្មាភិបាល និងអង្គភាពដែលចូលរួមសេដ្ឋកិច្ចសមូហភាព សហករណ៍៕
យោង៖ mattran.org.vn -ប្រែ៖ ថាច់ធី