14/02/2022 - 09:05

ក្រុម​ប្រ​ជា​ការ​ពារ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៅ​តាម​បន្ទាត់​ព្រំ​ដែន​

ប្រ​ជា​ជន​នៅ​សង្កាត់​ព្រំ​ដែន​មីឌឹក ក្រុង​ហា​តៀង​ ខេត្ត​គៀង​យ៉ាង​ បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្រុម​ប្រ​ជា​ការ​ពារ​ចល័ត​ ឃោ​សនា បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ បាប​គ្រោះ​សង្គម​ និង​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​តាម​បន្ទាត់​ព្រំ​ដែន​។​

 ​ នគរ​បាល​សង្កាត់​មីឌឹក ក្រុង​ហាតៀង​ សហការ​ជា​មួយ​ក្រុម​ប្រ​ជា​ការ​ពារ​ឃោ​សនាដល់​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ និង​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​។​

ក្រុម​ប្រ​ជា​ការ​ពារ​ចល័ត​ ឃោ​សនាបង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ បាប​គ្រោះ​សង្គម​ និង​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​តាម​បន្ទាត់​ព្រំ​ដែន​លើ​ភូមិ​សាស្រ្ត​សង្កាត់​មីឌឹក បាន​បង្កើត​ឡើង​កាល​ពី​ដើម​ឆ្នាំ​ ២០២១។​ ក្រុម​ចាប់​ផ្តើម​សកម្ម​ភាព​ចំ​ពេល​ដែល​ស្ថាន​ភាព​ជំងឺ​ COVID -១៩ មាន​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​និយាយ​រួម​ និង​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​ហា​តៀង​និយាយ​ដោយ​ឡែក​។​ ចំ​ពោះ​មុខ​ស្ថាន​ភាព​នោះ​ ក្រុម​ប្រ​ជា​ការ​ពារ​មាន​វិធី​ឃោសនា ចលនា​ដោយ​ឡែក​ ដើម្បី​ប្រ​ជា​ជន​គោរព​តាម​វិធាន​ការ​បង្ការ​ និង​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​

លោក​ង្វៀង​ង៉ុក​សឿ ប្រ​ធាន​ក្រុម​ប្រ​ជា​ការ​ពារ​ចល័ត​ឃោ​សនា បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​បាប​គ្រោះ​សង្គម​ និង​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ តាម​បន្ទាត់​ព្រំ​ដែន​ បាន​មាន​ប្រ​សាសន៍​៖ ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ សមាជិក​ក្រុម​មាន​ការ​ប៉ិន​ប្រ​សប់​ក្នុង​ការ​វិភាគ​ ឃោ​សនា រំលឹក​មាមីង​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​ នៅ​ភូមិ​សាស្រ្ត​មណ្ឌល​ ក្រុង​សាសៀ និង​មីឡោ​ សង្កាត់​មីឌឹក ជាប់​ព្រំ​ដែន​នឹង​ប្រ​ទេស​កម្ពុជា​ ដោយ​មាន​ប្រ​ជា​ជន​ប្រ​មាណ ៨០% ជាជន​ជាតិ​ខ្មែរ​។​ ដូច្នេះ​ នៅ​ពេល​បង្កើត​ក្រុម​ប្រ​ជា​ការ​ពារ​ នគរ​បាល​សង្កាត់​មីឌឹក បាន​ជ្រើស​រើស​សមាជិក​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ យល់​ដឹង​ពីទំ​នៀម​ទម្លាប់​របស់​ប្រ​ជា​ជន​។​ សមាជិក​ក្រុម​សុទ្ធ​សឹង​ចេះ​និយាយ​ភាសា​ខ្មែរ​ មាន​សមាជិក​ខ្លះ​ចេះ​និយាយ​ទាំង​ភាសា​ខ្មែរ​ និង​ភាសាចិន​ ម្ល៉ោះ​ហើយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ឃោ​សនាចលនា​។​

អ្នក​មីង​ភូធីម៉ម នៅ​មណ្ឌល​ក្រុង​សាសៀ បាន​រៀប​រាប់​ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​មាន​អ្នក​ឆ្លង​ជំងឺ COVID-១៩ ចំ​នួន​ ៦ នាក់​។​ ពេល​នោះ​ ពូៗ​ក្រុម​ប្រ​ជា​ការ​ពារ​ បាន​ជួយ​នាំ​គ្រួ​សារ​ខ្ញុំ​ទៅ​ធ្វើ​ចត្តាឡីស័ក និង​ព្យា​បាល​។​ ពេល​គ្រួ​សារ​ព្យា​បាល​រួច​ត្រឡប់​មក​ផ្ទះ​វិញ​ ពូៗ​បាន​ដាស់​តឿន​ យើង​ឱ្យ​ធ្វើ​ចត្តាឡីស័កនៅ​ផ្ទះ​តាម​ច្បាប់​កំ​ណត់​។​ ពូៗ​ក្រុម​ប្រ​ជា​ការ​ពារ​មាន​ប្រ​ជា​ប្រិយ​ចំ​ពោះ​មាមីង​ណាស់​ ដូច្នេះ​ទោះ​ជា​ពួក​គាត់​ឃោសនា អំ​ពី​បញ្ហា​អ្វី​ក៏​ដោយ​ មាមីង​តែង​ស្តាប់​ងាយ​ចាំ​ ងាយ​យល់​ ហើយ​តែង​ធ្វើ​តាម​”។​

លោក​ស៊ី​ផន អនុ​ប្រ​ធាន​ក្រុម​ប្រ​ជា​ការ​ពារ​ចល័ត​ឃោស​នា បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ បាប​គ្រោះ​សង្គម​ និង​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​តាម​បន្ទាត់​ព្រំ​ដែន​ បាន​មាន​ប្រ​សាសន៍​៖ បច្ចុប្បន្ន​ ពេល​ប្តូរ​មក​ស្ថាន​ភាព​ថ្មី​ សមាជិក​ក្រុម​ក៏​ចូល​រួម​ជួយ​ដល់​ភូមិ​ភាគ​ធ្វើ​ការ​ឃោ​សនា ចលនា​ប្រ​ជា​ជន​ឱ្យ​ទៅ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID -១៩។​ ទន្ទឹម​នឹង​នោះ​ សកម្ម​ចូល​រួម​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​។​ ព្រម​ទាំង​ជូន​ដំណឹង​ទាន់​ពេល​ដល់​នគរ​បាល​ពេល​ឃើញ​ជន​ចម្លែក​គួរ​សង្ស័យ​នៅ​ភូមិ​ភាគ​៕​

                          ឡេស៊ាង​-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ