14/02/2022 - 09:05

រុក្ខ​ជាតិ​ឱសថ​ ៤ មុខ​ជួយ​បង្កើន​ប្រ​ព័ន្ធ​ភាព​សុាំ​នៃ​រាង​កាយ​

ក្រុម​អ្នក​ឯក​ទេស​ផ្នែក​សុខ​ភាព​ ឱ្យ​ដឹង​៖ ដើម្បី​បង្កើត​ប្រ​ព័ន្ធ​ភាព​សុាំរឹង​មាំ យើង​ទាំង​អស់​គ្នា​គប្បី​បំ​ប៉ន​ប្រ​ភេទ​វីតាម៉ីន​មួយ​ចំ​នួន​ជា​កំ​ហិត​ហូប​ចុក ឱ្យ​បាន​ត្រឹម​ត្រូវ​ ដេក​ស្កប់​ស្កល់​និង​ព្យា​យាម​ហាត់ប្រាណ​ជា​ដើម​។​ ក្រៅ​ពីនេះ​ ការ​ប្រើ​ប្រាស់​រុក្ខ​ជាតិ​ ឱសថ​មួយ​ចំ​នួន​ ក៏​ជាការ​រួម​ចំ​ណែក​បង្កើន​ប្រ​ព័ន្ធ​ភាព​សុាំ​មាន​ប្រ​សិទ្ធ​ភាព​សម្រាប់​រាង​កាយ​ផង​ដែរ​ តួយ៉ាង​ដូច​រុក្ខ​ជាតិ​ឱសថ​ ៤ មុខ​ខាង​ក្រោម​៖

អីុឈីនហ្សាណាស្វាយ​ គឺ​ជារុក្ខ​ជាតិ​ឱសថ​មួយ​មាន​អត្ថ​ប្រ​យោជន៍​បង្កើន​ប្រ​ព័ន្ធ​ការ​ពារ​រាងកាយ​យ៉ាង​មាន​ប្រ​សិទ្ធភាព​។​ រូប​៖ atural Living Family

+ អីុឈីន​ហ្សាណា​ស្វាយ​ (Echinacea)៖  យោង​តាម​ឯក​សារ​មួយ​ដែល​បាន​ប្រ​កាស​លើ​មូល​ដ្ឋាន​ទិន្ន​ន័យ​ Cochrane Library ការ​ប្រើ​ប្រាស់​អីុឈីន​ហ្សាណា​ស្វាយ​ ក្រោយ​ពីឃើញ​មាន​អា​ការ​ផ្ដា​សាយ (ដូច​ហៀរសំ​បោរ​ និង​តឹង​ច្រមុះ​) អាច​នឹង​ជួយ​កាត់​បន្ថយ​រយៈ​ពេល​ជំងឺ​ ធ្វើ​ទុក្ខ​និង​កម្រិត​ធ្ងន់​ធ្ងរ​នៃ​ការ​ផ្ដា​សាយ។​ ដូច​គ្នា​នោះ​ដែរ​ ការ​វាយ​តម្លៃ​មួយ​ផ្សេង​ទៀត​ដែល​ចុះ​ផ្សាយ​ក្នុង​ទស្សនា​វដ្តី​ Advances in Integrative Medicine បាន​បង្ហាញ​៖ អីុឈីន​ហ្សា​ណា​ស្វាយ​ មាន​អត្ថ​ប្រ​យោជន៍​សម្រាប់​អ្នក​ជំងឺ​ រលាក​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ​ ប្រ​សិន​បើ​គេ​ប្រើ​ប្រាស់​វាភ្លាម​នៅ​ពេល​ដែល​ទើប​មាន​អា​ការ​។​

+ មើម​ខ្ទឹម​ស អា​ស្រ័យ​ដោយ​មាន​សមាស​ភាព​ប្រ​ឆាំង​នឹង​បាក់​តេរី ប្រ​ឆាំង​នឹង​វីរុស ឬ​ប្រ​ឆាំង​នឹង​ប៉ារ៉ាស៊ីត​ខ្លាំង​ក្លា ដូច្នេះ​មើមខ្ទឹម​ស ជួយ​រាង​កាយ​ប្រ​ឆាំង​បាន​នូវ​ហានិ​ភ័យ​នៃ​ការ​ឆ្លង​មេ​រោគ​ក្នុង​ដើម​ទ្រូង​និង​ផ្លូវ​ដក​ដង្ហើម​ជាដើម​។​ ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ចុះ​ផ្សាយ​លើ​ Cochrane Library ក្រុម​អ្នក​ឯក​ទេស​បាន​ជ្រើស​ ដោយ​ចៃដន្យ​ចំ​ពោះ​អ្នក​ចូល​រួម​ឱ្យ​ហូប​ខ្ទឹម​ស ដែល​ផ្ទុក​សារ​ធាតុ​ ១៨០ mg allicin/ថ្ងៃ​ ក្នុង​រយៈ​ពេល​ ១២ សប្តាហ៍​ ឬ​សារ​ធាតុ​គ្មាន​តម្លៃ​ជា​ឱសថ​។​ លទ្ធ​ផល​សឱ្យ​ឃើញ​ថា​ ក្រុម​ដែល​ប្រើ​ប្រាស់​មើម​ខ្ទឹម​សតិច​មាន​ហានិ​ភ័យ​ផ្ដា​សាយ​ជាង​ ហើយ​ក៏​ឆាប់​ជា​សះ​ស្បើយ​ពីជំងឺ​បើ​ប្រៀប​ នឹង​ក្រុម​ដែល​ប្រើ​សារ​ធាតុ​គ្មាន​តម្លៃ​ជា​ឱសថ​។​ រីឯ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ផ្សេង​ទៀត​ សារ​ធាតុ​ allicin ក្នុង​មើម​ខ្ទឹម​សមាន​សមាស​ភាព​ប្រ​ឆាំង​នឹង​បាក់​តេរី អា​ស្រ័យ​ហេតុ​នោះ​ វាអាច​នឹង​ប្រ​ឆាំង​បាន​នូវ​រាល់​មេរោគ​ដែល​បណ្តាល​ឱ្យ​ពុល​ ចំ​ណី​អា​ហារ​ដូច​៖ salmonella និង​ E. coli។​

+ យិន​ស៊ិន​ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ យិន​ស៊ិន​មាន​អត្ថប្រ​យោជន៍​បង្កើន​សុខ​ភាព​សម្រាប់​ក្រពេញ HPA (បាន​ន័យ​ថា​ ក្រពេញខាង​ក្នុង​ ក្រពេញស្លេស្ម ក្រពេញ​តម្រង​នោម) ភ្នាក់​ងារ​ទទួល​បន្ទុក​សម្រួល​ការ​ប្រតិ​កម្ម​នៃ​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​ចំ​ពោះ​ភាព​តាន​តឹង​ស្មារតី​ ម្ល៉ោះ​ហើយ​ក៏​ជួយ​បង្កើន​ប្រ​ព័ន្ធ​ភាព​សុាំ​ដល់​រាង​កាយ​ផង​ដែរ​។​ មិន​តែប៉ុណ្ណោះ​ យិន​ស៊ិន​ថែម​ទាំង​ជួយ​រក្សា​តុល្យ​ភាព​ ប្រ​ព័ន្ធ​ការ​ពារ​រាងកាយ​ដោយ​វិធី​សម្រួល​ប្រ​ភេទ​កោសិកា​ការ​ពារ​រាង​កាយ​ផ្សេង​ៗ​គ្នា​ (រួម​មា​នកោសិកា T កោសិកា B កោ​សិកាក​ម្ចាត់​បែប​ធម្ម​ជាតិ​ និង​ម៉ាក្រូហា្វហ្ស) មាន​មុខ​ងារ​សម្គាល់​ដឹង​នូវ​ភាព​គំ​រាម​ដល់​រាងកាយ​និង​ប្រ​ឆាំង​ទប់ទល់​វិញ​។​ កំ​ណត់​ចំ​ណាំ​ យិន​ស៊ិន​មាន​ប្រតិ​កម្ម​ខ្លាំង​ណាស់​ ម្ល៉ោះ​ហើយ​ លោក​អ្នក​គប្បី​សាក​សួរ​យោ​បល់​ពីវេជ្ជ​បណ្ឌិត​ ប្រ​សិន​បើ​ចង់​ប្រើ​ប្រាស់​។​ វិធី​ប្រើ​ប្រាស់​យិន​ស៊ិន​ជា​ទូទៅ​គឺ​ឆុងតែជា​មួយ​មើម​យិន​ស៊ិន​ស្រស់​ ឬ​ក៏​ផឹក​យិន​ស៊ិន​ជាគ្រាប់​ឱសថ​។​

+ ផ្សិតលិញជី៖ សមាស​ធាតុ​ beta-glucan ក្នុង​ផ្សិត​ម្ជុល​ត្រូវ​បាន​គេយល់​ថា​មាន​សមត្ថ​ភាព​ រំញោច​រាល់​ប្រ​ភេទ​កោ​សិកា​ផ្សេង​ៗ​គ្នា​ក្នុង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​ (រួម​មាន​កោ​សិកាឯក​ណៃ យូកោ​សិកាក​ម្ចាត់​បែប​ធម្ម​ជាតិ​និង​កោ​សិកាដុះ​បន្លា) ផ្តើម​ពីនោះ​ ជួយ​វាមាន​សមត្ថ​ភាព​រក​ឃើញ​និង​ប្រ​ឆាំង​ការ​ឆ្លង​មេរោគ​បាន​ល្អ​ជាង​។​ សក្ខីភាព​មួយ​បាន​បង្ហាញ​ សារ​ធាតុ​ beta -glu can ដែល​មាន​ក្នុង​ផ្សិត​លិញ​ជី ថែម​ទាំង​មាន​គុណ​ប្រ​យោជន៍​ប្រ​ឆាំង​នឹង​ដុំ​ពក​ ទប់ស្កាត់​ការ​រីក​ចម្រើន​នៃ​កោ​សិកាម​ហា​រីក​ទៀត​ផង​។​ អាច​នឹង​ប្រើ​ប្រាស់​ផ្សិត​លិញ​ជីប្រ​ភេទ​ម្សៅ​ឬ​គ្រាប់​៕​

       ហឿងថា​វ ( យោង​៖ Insider) - លីសៀ

 

ចែករំលែកអត្ថបទ