ក្រសួងអប់រំនិងបណ្ដុះបណ្ដាល ចង្អុលការដល់មន្ទីរអប់រំនិងបណ្ដុះបណ្ដាល សហការជាមួយនឹងមន្ទីរសុខាភិបាល គណៈ ផ្នែក ពាក់ព័ន្ធ ណែនាំគ្រប់គ្រឹះស្ថានអប់រំអំពីវិធានការ ដំណើររឿងសមស្របសម្រាប់ដោះស្រាយហេតុការណ៍ជំងឺរាតត្បាតកើតឡើង ខណៈពេលចាត់តាំងបង្ហាត់បង្រៀនផ្ទាល់ក្នុងសាលា។
រូបថតជាឧទាហរណ៍។
អនុវត្តតាមកិច្ចចង្អុលការរបស់នាយករដ្ឋមន្ត្រី ផាមមិញជិញ ក្នុងកិច្ចប្រជុំប្រចាំការរបស់រដ្ឋាភិបាល ស្ដីពីការត្រៀមបម្រុងនូវលក្ខណសម្បត្តិដើម្បីបើកសាលារៀនឡើងវិញ; ផ្អែកលើការឯកភាពជាមួយនឹងក្រសួងសុខាភិបាលអំពីការវាយតម្លៃលទ្ធផលបង្ការ ប្រឆាំងជំងឺរហូតដល់ពេលសព្វថ្ងៃ (អត្រាចាក់វ៉ាក់សាំងជូនប្រជាជន សិស្ស និស្សិត; ស្មារតីយល់ដឹង ចំណេះដឹងនិងបទពិសោធន៍អំពីការបង្ការ ប្រឆាំងជំងឺក្នុងប្រជាជន; សមត្ថភាពព្យាបាលរបស់ប្រព័ន្ធសុខាភិបាល។ល។); ដើម្បីធានាសុខភាពរាងកាយ និងស្មារតីរបស់កុមារមត្តេយ្យ សិស្ស និស្សិត កម្មាភិបាល គ្រូបង្រៀននិងគុណភាពអប់រំ ក្រសួងអប់រំ និងបណ្ដុះបណ្ដាល សំណូមពរដល់គណៈកម្មាធិការប្រជាជនបណ្ដាខេត្ត ក្រុងចំណុះមជ្ឈិម យោងទៅតាមស្ថានភាពជំងឺរាតត្បាតនៅនឹងភូមិភាគ (រាប់ទាំងភូមិសាស្រ្តថ្នាក់ឃុំ សង្កាត់) ចង្អុលការកសាងផែនការ ដំណើរការជាក់ស្ដែង ដើម្បីចាត់តាំង បង្ហាត់បង្រៀនផ្ទាល់ដល់សិស្ស និស្សិតមុនថ្ងៃ ១៤ ខែកុម្ភៈ។
ក្រសួងអប់រំនិងបណ្ដុះបណ្ដាល ចង្អុលការដល់មន្ទីរអប់រំនិងបណ្ដុះបណ្ដាល សហការជាមួយនឹងមន្ទីរសុខាភិបាល គណៈផ្នែកពាក់ព័ន្ធណែនាំគ្រប់គ្រឹះស្ថានអប់រំអំពីវិធានការ ដំណើររឿងសមស្របសម្រាប់ដោះស្រាយហេតុការណ៍ជំងឺរាតត្បាតកើតឡើង ខណៈពេលចាត់តាំងបង្ហាត់បង្រៀនផ្ទាល់ក្នុងសាលា; ធ្វើការផ្សព្វផ្សាយ ហ្វឹកហ្វឺន ហ្វឹកហាត់ដល់គ្រូបង្រៀន សិស្សានុសិស្ស ឪពុកម្ដាយសិស្ស ដើម្បីបង្កនូវការឯកភាពជូនកុមារមត្តេយ្យ សិស្សានុសិស្សទៅកាន់សាលា ធានាសុវត្ថិភាព។
ចង្អុលការដល់ភូមិភាគ (ថ្នាក់ស្រុក ថ្នាក់ឃុំ) ជួយដល់សាលារៀន គ្រួសារសិស្ស ដើម្បីមានវិធានការបង្រៀននិងរៀនសមស្របជាមួយនឹងភូមិសាស្រ្ត មុខសញ្ញានីមួយៗ (សិស្សមានជំងឺប្រចាំកាយ មានស្ថានភាពគ្រួសារក្រលំបាក រស់នៅឆ្ងាយពីឪពុកម្ដាយ។ល។)។
ចង្អុលការដល់គ្រឹះស្ថានអប់រំរៀបចំសកម្មភាពពិគ្រោះយោបល់ ចិត្តសាស្រ្ត បង្កើនសកម្មភាពរាងកាយ អប់រំបំណិន ពង្រឹង និងបំពេញចំណេះដឹងបន្ថែមមុនពេលបង្រៀនចំណេះដឹងថ្មី បែងសិស្សជាក្រុមដើម្បីជំនួយមានប្រសិទ្ធភាពក្នុងប៉ុន្មានថ្ងៃបំដូងដែលវិលមកកាន់សាលា។
បន្តបង្កើនរាល់កត្ដាសកម្មនៃការបង្រៀនអនឡាញ ដើម្បីជំនួយដល់ការបង្ហាត់បង្រៀនផ្ទាល់។ បន្តផ្សព្វផ្សាយបង្ហាត់ បង្រៀននូវខ្លឹមសារកម្មវិធីសំខាន់ៗតាមការណែនាំរបស់ក្រសួង ព្រមជាមួយនោះ ឆាប់កសាងផែនការពិនិត្យនិងវាយតម្លៃបញ្ចប់ ឆ្នាំសិក្សាឱ្យបានសមស្រប។
គ្រប់ភូមិភាគប្រញឹកប្រគល់មូលដ្ឋានសម្ភារៈដែលបានខ្ចីប្រើ បណ្ដោះអាសន្នរបស់គ្រឹះស្ថានអប់រំនៅលើភូមិសាស្រ្ត ធ្វើការជួសជុលកន្លែងខូចខាតប្រសិនបើមាន ដើម្បីធានាប្រើប្រាស់បានល្អ; ព្រមជាមួយនោះ ចង្អុលការដល់គ្រប់គ្រឹះស្ថានអប់រំធ្វើអនាម័យ កម្ចាត់មេរោគមុនពេលឱ្យសិស្សមករៀន។
ជំនួយ បង្កលក្ខណសម្បត្តិងាយស្រួល ដើម្បីគ្រឹះស្ថានអប់រំមហាវិទ្យាល័យ អនុមហាវិទ្យាល័យក្រោមឱវាទ និងសាលារៀនមានទីតាំងនៅលើភូមិសាស្រ្ត ក្នុងការនាំនិស្សិតត្រឡប់មកសាលារៀនវិញ ក្រោយពីឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីវៀតណាម។
បង្កើនកិច្ចចង្អុលការត្រួតពិនិត្យការអនុវត្តរាល់សេចក្ដីកំណត់លក្ខឋានធានាសុវត្ថិភាពបង្ការ ប្រឆាំងជំងឺរាតត្បាតនៅតាមគ្រឹះស្ថានអប់រំ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំនិងបណ្ដុះបណ្ដាល៕
យោងតាម៖ chinhphu.vn-ប្រែសម្រួល៖ ថាច់ធី