សមាគមសហពន្ធនារីសង្កាត់ត្រឿងឡាក ខ័ណ្ឌអូរម៉ូង ក្រុងកឹងធើ កសាងជោគជ័យទម្រង់ “ឧបត្ថម្ភស្រ្តីជនជាតិភាគតិចអភិវឌ្ឍន៍សេដ្ឋកិច្ច”។ ផ្ដើមពីនោះ បានជួយដល់បងប្អូននារីខ្មែរជាច្រើន លើកស្ទួយកម្រិតជីវភាព។
ហាងលក់គ្រឿងទេសរបស់បងស្រីហ្វៀងនិងម្ដាយក្មេក (រូបថតមុនផ្ទុះជំងឺ COVID-១៩)។
ហាងលក់ម្ហូបអាហារ ជាលក្ខណៈគ្រួសារ
តាមប្រសាសន៍បងស្រី ដាំងធីថឹមថាប ប្រធានសមាគមសហពន្ធនារីសង្កាត់ត្រឿងឡាក នៅពេលចូលរួមទម្រង់ ពួកគាត់បានឧបត្ថម្ភបុលទុន សម្រាប់វិនិយោគក្នុងការលក់ដូរ ផលិតកម្ម ចិញ្ចឹមសត្វជាដើម។ ដំបូង សមាជិកមិនបាន ១០ នាក់ផង តែបច្ចុប្បន្ន ទម្រង់នេះមានសមាជិកឡើងដល់ ៩២ នាក់ តាមការគ្រោងទុកនឹងពង្រីកបន្តទៀត។ បងស្រីលីវធីហ្វៀង ស្នាក់នៅមណ្ឌលប៊ិញឡើយ រៀបរាប់៖ “ខ្ញុំនឹងម្ដាយក្មេក បានទទួលការឧបត្ថម្ភពីសមាគម បើកហាងលក់ដូរជាលក្ខណៈគ្រួសារ ទើបមិនបាច់ទៅធ្វើការឈ្នួលដូចមុនទៀត។ សព្វថ្ងៃ ហាងមានភ្ញៀវគួរសម ម្ល៉ោះហើយប្រាក់ចំណូលក៏កើនឡើង។ ដំណាក់កាលជំងឺរាតត្បាតនេះ បងប្អូនខ្ញុំក្នុងគ្រួសារក៏ធ្វើតែគុជសម្រាប់លក់ និងយកម៉ាស់មកលក់ទៀតផង។ ហាងខ្ញុំធ្វើដូចលើបណ្ដាញ់អីុនធឺណិតដែរ អ្នកណាត្រូវការទិញអ្វី តែមកមិនបានខ្ញុំក៏យកទៅឱ្យដល់ផ្ទះ ព្រោះថាឥឡូវនេះទូទាំងសង្កាត់មានផ្លូវបេតុងគ្រប់ច្រកល្ហក។
មួយរបស់សមាជិកដែលចូលរួមទម្រង់”ឧបត្ថម្ភស្រ្តីជនជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច”នៅសង្កាត់ត្រឿងឡាក។
តាមស្ថិតិរបស់សមាគមសហព័ន្ធនារីសង្កាត់ត្រឿងឡាក ប្រាក់ចំណូលរបស់សមាជិកដែលចូលរួមទម្រង់ “ឧបត្ថម្ភស្រ្តីជនជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច” ទទួលបានពី ៤-៦ លានដុងក្នុងមួយខែ។ ផ្ដើមពីប្រភពចំណូលនេះ សមាគមចលនាបងប្អូននារី អនុវត្តប្រិតសំចៃតាមរយៈទម្រង់ ”ចិញ្ចឹមជ្រូកដី”។ ឆ្នាំ ២០១៩ មានបងប្អូននារីចូលរួម ៣៤ នាក់ សរុបចំនួនប្រាក់ប្រិតសំចៃគឺ ៩៧,៦ លានដុង។ ឆ្នាំ ២០២០ មានបងប្អូននារីចូលរួម ៤០ នាក់ សរុបចំនួនប្រាក់ប្រិតសំចៃចុង ឆ្នាំគឺ ១១៧ លានដុង។ បងប្អូននារីបានឯកភាព ដកប្រាក់ប្រិតសំចៃ ១០% ធ្វើជាមូលនិធិសម្រាប់គិតគូរដល់កូនចៅបងប្អូនសមាជិកាដែលជីវភាពជួបការលំបាក។ បងស្រីថឹមថាប ឱ្យដឹង ដោយក្ដីរីករាយ៖ “អាស្រ័យទម្រង់ “ ឧបត្ថម្ភស្រ្តីជនជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច” គិតជាមធ្យមរៀងរាល់ឆ្នាំ តែងមានបងប្អូននារីជនជាតិភាគតិច ពី ៨-១១ នាក់បានចាកផុតពីភាពក្រីក្រ។ ជីវភាពសេដ្ឋកិច្ចបានឈានឡើងជាសន្សឹមៗ បងប្អូននារីក៏មានឱកាសគិតគូរឱ្យកូនចៅរៀនសូត្របានត្រឹមត្រូវ “។
បងស្រីវ៉ធីធ្វីដង ប្រធានសមាគមសហព័ន្ធនារីខណ្ឌអូម៉ូង វាយតម្លៃ៖ “ទម្រង់ “ឧបត្ថម្ភស្រ្តីជនជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច” គឺជាទម្រង់មួយមានប្រសិទ្ធភាពរបស់បងប្អូននារីភូមិភាគ។ ផ្ដើមពីភាពជោគជ័យនេះ យើងខ្ញុំគ្រោងនឹងពង្រីកទម្រង់នេះទៅសង្កាត់ដទៃទៀត ដើម្បីជួយបងប្អូននារីបង្កើនប្រាក់ចំណូល កាត់បន្ថយគ្រួសារក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សមាជិក”៕
ហាថាញ-ពេជ្រសឿន