ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/01/2022 - 07:39

ឆ្នាំ​ ២០២២ អា​ទិភាព​ប្រ​ភព​កម្លាំង​ អនុវត្ត​កម្ម​វិធី​ស្តារ​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​

ក្នុង​កិច្ច​ប្រ​ជុំ​តាម​អន​ឡាញ​របស់​រដ្ឋា​ភិបាល​ជាមួយ​នឹង​ភូមិ​ភាគ​ ផ្សព្វ​ផ្សាយ​សេចក្តី​សន្និ​ដ្ឋាន​របស់​មជ្ឈិម​ និង​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋ​សភា​ នីតិ​កាល​ XV និង​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ឆ្នាំ​ ២០២២ ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​រដ្ឋា​ភិបាល​ ផាម​ប៊ិញ​មិញ​ ឱ្យ​ដឹង​៖ មជ្ឈិម​បក្ស​មាន​សេចក្តី​សន្និដ្ឋាន​ រដ្ឋ​សភា​និង​រដ្ឋា​ភិបាល​ បាន​ប្រ​កាស​ឱ្យ​ប្រើ​សេចក្តី​សម្រេច​ចិត្ត​; ក្នុង​នោះ​ កំ​ណត់​ទិស​ដៅ​ ភារកិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ឆ្នាំ​ ២០២២ ។​ អា​ស្រ័យ​ហេតុ​នេះ​ ក្រសួង​ ផ្នែក​ ភូមិ​ភាគ​ គប្បី​ផ្តុំ​កម្លាំង​អា​ទិភាព​ប្រ​ភព​កម្លាំង​ អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ និង​កម្ម​វិធី​ស្តារ​និង​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​។​

 អគ្គ​លេខា​បក្ស​ ង្វៀង​ភូត្រុង ប្រ​ធាន​រដ្ឋ​ ង្វៀង​ស្វឹង​ភុក ប្រ​ធាន​រដ្ឋ​សភា​ វ៉ឿងឌិញ​ហ្វែ នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ​ជាមួយ​នឹង​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ និង​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ចូល​រួម​អង្គ​សន្និ​បាត​។​ រូប​ថត​៖ VGP/ញុឹកបាក់​

“ឆ្នាំ​២០២២ ជាឆ្នាំ​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​អនុវត្ត​ទិស​ដៅ​នៃ​ផែន​ការ​៥ ឆ្នាំ​ ២០២១-២០២៥ ។​ ព្យា​ករណ៍​ ស្ថាន​ការណ៍​អន្តរជាតិ​ ឃើញ​ថា​ក្នុង​ប្រ​ទេស​ មាន​កាលានុវត្ត​ភាព​ងាយ​ស្រួល​ និង​ការ​លំ​បាក​ សាក​ល្ប​ងលាយ​ឡំ​គ្នា​។​ ជំងឺ​ COVID-១៩ អាច​បណ្តាល​ឱ្យ​ស្មុគ​ស្មាញ​ កាន់​តែគ្រោះ​ថ្នាក់​ជាង​ជា​មួយ​នឹង​ការ​លេច​ឡើង​នៃ​មេរោគ​បំ​ប្លែង​ថ្មី​។​ កំ​ណើន​សេដ្ឋកិច្ច​ពិភព​លោក​មិន​ទាន់​ស្មើ​ មិន​ទាន់​រឹង​មាំ បង្កប់​នូវ​ហានិ​ភ័យ​ច្រើន​និង​អាច​ទាប​ជាង​ឆ្នាំ​ ២០២១; អតិផរណា​កើន​ខ្ពស់​នៅ​ប្រ​ទេស​ជា​ច្រើន​” ឧប​នាយក​រដ្ឋ​មន្ត្រី​ ផាម​ប៊ិញ​មិញ​ បាន​គូស​បញ្ជាក់​ដូច្នេះ​។​

ក្នុង​ឆ្នាំ​ ២០២២ ក្រោម​ប្រ​ធាន​បទ​ “សាមគ្គី​ ក្រឹត្យ​ក្រម​ ម្ចាស់​ការ​បន្សាំសុវត្ថិ​ភាព​ ប្រ​សិទ្ធ​ភាព​ ស្តារ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​” រដ្ឋា​ភិបាល​នឹង​តាម​ដាន​ស្ថាន​ការណ៍​ ឆ្លៀត​ប្រើ​ប្រាស់​អស់​ពីលទ្ធ​ភាព​រាល់​កាលានុវត្ត​ភាព​ ដើម្បី​ជំរុញ​ដំណើរ​ការ​ស្តារ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ទូទាំង​ប្រ​ទេស​ លើ​គ្រប់​ផ្នែក​ គ្រប់​វិស័យ​ ភូមិ​ភាគ​និង​រក្សា​កម្លាំង​ចលករ​កំ​ណើន​ក្នុង​រយៈ​ពេល​វែង​ ឆ្លៀត​ប្រើ​ប្រាស់​អស់​ពីលទ្ធ​ភាព​កម្លាំង​ចលករ​កំ​ណើន​ថ្មី​ ចីរភាព​។​ ឆ្លង​តាម​រយៈ​នោះ​ ផ្តុំ​កម្លាំង​អនុវត្ត​នូវ​ភារកិច្ច​សំ​ខាន់​ចំ​នួន​ ៣ គឺ​ស្តារ​ ជំរុញ​ ផលិត​អា​ជីវ​កម្ម​; ជំរុញ​នីហរ័ណ​; ពន្លឿន​សន្ទុះ​រំសាយ​ទុន​វិនិ​យោ​គសាធា​រណៈ​ និង​កៀរ​គរ​ប្រ​ភព​កម្លាំង​សហការ​រវាង​រដ្ឋ​និង​ឯក​ជន​ ដើម្បី​អភិវឌ្ឍ​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ បំ​ផុត​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​យុទ្ធ​សាស្រ្ត​។​ ទន្ទឹម​នឹង​នោះ​ រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋ​កិច្ច​ គ្រប់​គ្រង​អតិផរណា លើក​កម្ពស់​ភាព​ម្ចាស់​ការ​ កម្លាំង​ទប់​ទល់​ ភាព​បន្សាំនៃ​ខឿន​សេដ្ឋ​កិច្ច​។​ ក្រៅ​ពីនោះ​ ជំរុញ​រចនា​សម្ព័ន្ធ​ឡើង​វិញ​នូវ​ខឿន​សេដ្ឋ​កិច្ច​ពិត​ប្រាកដ​ ប្រ​សិទ្ធ​ភាព​; អភិវឌ្ឍ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិច សេដ្ឋ​កិច្ច​ឌីជី​ថល និង​ទម្រង់​អា​ជីវ​កម្ម​ថ្មី​ផ្អែក​លើ​ការ​អនុវត្ត​បច្ចេក​វិជ្ជា​ព័ត៌​មាន​ បច្ចេក​វិជ្ជា​ឌីជី​ថល; វិនិច្ឆ័យ​នូវ​បញ្ហា​មួយ​ចំ​នួន​ដែល​នៅ​កក​ស្ទះ​ អូស​បន្លាយ​ច្រើន​ឆ្នាំ​។​

ឆ្នាំ​ ២០២១ ប្រ​ទេស​យើង​ត្រូវ​ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​សាក​ល្បង​ជាច្រើន​ ដែល​មិន​ធ្លាប់​មាន​តាំង​ពីមុន​មក​ អា​ស្រ័យ​រង​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​ដ៏​កាច​សាហាវ​ COVID-១៩។​ ស្ថិត​ក្នុង​បរិការណ៍​នោះ​ រដ្ឋា​ភិបាល​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នានា​ និង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និយាយ​រួម​ បាន​រួម​ជាមួយ​ទូទាំង​បក្ស​ ទូទាំង​ប្រ​ជា​ជន​ ទូទាំង​កង​ទ័ព​យើង​ ខិត​ខំ​តស៊ូ​សម្រេច​បាន​កម្រិត​ខ្ពស់​បំ​ផុត​នូវ​ទិស​ដៅ​ ភារកិច្ច​ដែល​បាន​ដាក់​ចេញ​ និង​សម្រេច​បាន​នូវ​លទ្ធ​ផល​សំ​ខាន់​ៗ​ ជាច្រើន​ គ្រប់​ជ្រុង​ជ្រោយ​លើ​គ្រប់​វិស័យ​។​ ប្រ​ទេស​យើង​បាន​តទល់​ ទប់ស្កាត់​ គ្រប់​គ្រង​ជំងឺ​រាត​ត្បាត​ សន្សឹម​ៗ​បង្វែរ​មក​ស្ថាន​ភាព​បន្សាំសុវត្ថិ​ភាព​ រវាស​រវៃ គ្រប់​គ្រង​ជំងឺ​ COVID-១៩ មាន​ប្រ​សិទ្ធ​ភាព​។​ល។​ ទោះ​ជាមាន​ការ​លំ​បាក​ក៏​ដោយ​ ប្រ​ទេស​យើង​នៅ​តែ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​លើ​វិស័យ​វប្ប​ធម៌​សង្គម​។​ មាន​យន្ត​ការ​គោល​នយោ​បាយ​ជា​ច្រើន​ សំ​ដៅ​ជួយ​ដល់​ប្រ​ជា​ជន​ អា​ជីវ​កម្ម​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​រាត​ត្បាត​ បាន​ផ្សព្វ​ផ្សា​យព្រម​ៗ​ គ្នា​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ធានា​សុខុមាល​ភាព​សង្គម​ និង​ជីវ​ភាព​ប្រ​ជា​ជន​។​ សន្តិ​សុខ​នយោ​បាយ​ និង​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​បាន​រក្សា​លំ​នឹង​ជានិច្ច​។​

អនុវត្ត​សេចក្តី​សន្និដ្ឋាន​របស់​សន្និ​បាត​មជ្ឈិម​ ៣ និង​៤ រដ្ឋា​ភិបាល​បាន​ប្រ​ញឹក​ដាក់​ជូន​ការិ​យាល័យ​នយោ​បាយ​ប្រ​កាស​ឱ្យ​ប្រើ​សេចក្តី​សន្និ​ដ្ឋាន​ ស្តីពី​កម្ម​វិធី​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID- ១៩ និង​កម្ម​វិធី​ស្តារ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ដាក់​ជូន​រដ្ឋ​សភា​នៅ​សម័យ​ប្រ​ជុំ​វិសាមញ្ញ​ដើម​ឆ្នាំ​ ២០២២ ស្តី​ពី​គោល​នយោ​បាយ​ឆ្នាំ​សារ​ពើ​ពន្ធ​ រូបិយ​វត្ថុ​ ដើម្បី​ឧបត្ថម្ភ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​។​ នេះ​គឺ​ជាគោល​ការណ៍​ ការ​កំ​ណត់​នយោ​បាយ​ ដ៏​សំ​ខាន់​សម្រាប់​ស្តារ​និង​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ក្នុង​ឆ្នាំ​ថ្មី​៕​

      យោង​៖ កាសែត​ជន​ជាតិ​និង​តំ​បន់​ភ្នំ​-វិមាន​

ចែករំលែកអត្ថបទ