ក្រសួងសុខាភិបាល ទើបចេញសារលិខិត ផ្ញើនាយកមន្ទីរសុខាភិបាលខេត្ត ក្រុងនានាក្នុងទូទាំងប្រទេស និងគ្រប់ប្រធានអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល ស្តីពីការកែសម្រួលនិយមន័យករណីជំងឺ COVID-១៩។
រូបថតឧទាហរណ៍វីរុស SARS-CoV-2 បង្កជំងឺ COVID-១៩។ រូបថត៖ AFP/TTXVN
យោងតាមនោះ ករណីជំងឺឃ្លាំមើល (ករណីសង្ស័យ) ជាករណីមួយក្នុងចំណោមខាងក្រោម៖
-អ្នកជួបប្រាស្រ័យផ្ទាល់ (F១) និងមានរោគសញ្ញាហោចណាស់ ២ក្នុងចំណោមរោគសញ្ញាដូចតទៅ៖ គ្រុន; ក្អក; ឈឺបំពង់ក; ហៀរសំបោរ តឹងច្រមុះ; ឈឺខ្លួនប្រាណ ហេវហត់ ស្រៀវស្រាញ; បន្ថយឬបាត់រសជាតិ; បន្ថយឬបាត់ក្លិន; ឈឺក្បាល; រាករូស; ពិបាកដង្ហើម; រលាកផ្លូវដកដង្ហើម។ ជាអ្នកដែលមានកត្តារោគរាតត្បាត (មិនរាប់បញ្ចូល F១) និងមានរោគសញ្ញាហោចណាស់ ២ ក្នុងចំណោមរោគសញ្ញាដូចពោលខាងលើ។ ជាអ្នកដែលមានលទ្ធផលធ្វើតេស្តរហ័សអង់ទីហ្សែនវិជ្ជមាននឹងវីរុស SARS -CoV-2។ អ្នកដែលមានកត្តារោគរាតត្បាត (មិនរាប់បញ្ចូល F១) ជាអ្នកមានវត្តមានក្នុងយានជំនិះ ឬនៅកន្លែងណាមួយព្រឹត្តិការណ៍ កន្លែងធ្វើការ បន្ទប់រៀនរួម ។ល។ ជាមួយករណីជំងឺ ដែលបានបញ្ជាក់ (F0) កំពុងឋិតក្នុងដំណាក់កាលឆ្លងជំងឺ។ មនុស្សនៅ ឬមកពីតំបន់ជំងឺ កំពុងផ្ទុះរាលដាល។
ករណីជំងឺដែលបានបញ្ជាក់ (F0) ជាករណីមួយក្នុងចំណោមខាងក្រោម៖ ជាអ្នកដែលមានលទ្ធផលធ្វើតេស្តវិជ្ជមាននឹងវីរុសSARS-CoV-2 ដោយរកឃើញសេណូទីបនៃវីរុស (PCR)។ ជាអ្នកជួបប្រាស្រ័យផ្ទាល់ (F១) និងមានលទ្ធផលធ្វើតេស្តរហ័សអង់ទីហ្សែនវិជ្ជមានវីរុស SARS-CoV-2។ ជាអ្នកមានរោគសញ្ញាសង្ស័យមានជំងឺ COVID-១៩ (ករណីសង្ស័យ) និងមានលទ្ធផលធ្វើតេស្តរហ័សអង់ទីហ្សែនវិជ្ជមានវីរុសSARS-CoV-2 និងមានកត្តារោគរាតត្បាត (មិនរាប់បញ្ចូល F១)។ ជាអ្នកមានលទ្ធផលធ្វើតេស្តរហ័សអង់ទីហ្សែនវិជ្ជមាន ២ លើក បន្តបន្ទាប់ (ធ្វើតេស្តលើកទី ២ ក្នុងរយៈពេល ៨ ម៉ោង ចាប់ពីពេលមានលទ្ធផលធ្វើតេស្តលើកទី ១ វិជ្ជមានវីរុស SARS-CoV-2 និងមានកត្តារោគរាតត្បាត (មិនរាប់បញ្ចូល F១)។
ក្រសួងសុខាភិបាលបញ្ជាក់ ឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែនវីរុស SARS-CoV-2 មានក្នុងបញ្ជីដែលក្រសួងសុខាភិបាលផ្តល់អាជ្ញាបណ្ណ។ ការធ្វើតេស្តរហ័សអង់ទីហ្សែន អាស្រ័យបុគ្គលិកពេទ្យអនុវត្ត ឬអ្នកសង្ស័យឆ្លងជំងឺអនុវត្តក្រោមការឃ្លាំមើលពីបុគ្គលិកពេទ្យដោយរូបភាពផ្ទាល់ឬប្រយោលតាមរយៈមធ្យោបាយពីចម្ងាយ។
ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលបានបញ្ជាក់និយមន័យអ្នកជួបប្រាស្រ័យផ្ទាល់ (F១) ជាករណីមួយក្នុងចំណោមខាងក្រោម៖ អ្នកប៉ះពាល់ផ្ទាល់ (ចាប់ដៃឱបថើប ប៉ះស្បែករាងកាយ...) ជាមួយនឹង F0 ក្នុងដំណាក់កាលឆ្លងជំងឺរបស់ F0។ អ្នកពាក់ម៉ាស់បានជួបប្រាស្រ័យ ទំនាក់ទំនងក្នុងរង្វង់ ២ ម៉ែត្រ ឬនៅក្នុងបរិយាកាសចង្អៀត បិទជិតតិចបំផុត ១៥ នាទីជាមួយនឹងករណីដែលបានបញ្ជាក់ថា (F0) ឋិតក្នុងដំណាក់កាលឆ្លងជំងឺរបស់ករណី F0។ អ្នកមិនពាក់ម៉ាស់បានជួបប្រាស្រ័យ ទំនាក់ទំនងផ្ទាល់ក្នុងរង្វង់ ២ ម៉ែត្រ ឬនៅក្នុងបរិយាកាសចង្អៀត បិទជិតជាមួយករណី F0 ក្នុងដំណាក់កាលឆ្លងជំងឺរបស់ F0។ អ្នកថែទាំ ពិនិត្យ ព្យាបាលផ្ទាល់អ្នកជំងឺដែលបានបញ្ជាក់ (F0) ឋិតក្នុងដំណាក់កាលឆ្លងជំងឺរបស់ករណី F0 ដោយមិនប្រើប្រាស់ឧបរកណ៍ការពារខ្លួន (PPE) គ្រប់សព្វ។
យោងតាមក្រសួងសុខាភិបាល ដំណាក់កាលឆ្លងជំងឺរបស់ករណីដែលបានបញ្ជាក់ (F0) ត្រូវបានរាប់ថាមុននឹងចាប់ឈឺ ២ ថ្ងៃ (ចំពោះករណីជំងឺគ្មានរោគសញ្ញា គឺដំណាក់កាលឆ្លងជំងឺត្រូវបានរាប់ថា ២ ថ្ងៃ មុនថ្ងៃដែលយកសំណាកធ្វើតេស្តលទ្ធផលវិជ្ជមាន) រហូតដល់លទ្ធផលធ្វើតេស្តអវិជ្ជមាន ឬតម្លៃ CT>30៕
បកប្រែ៖ មុនី