10/01/2022 - 08:55

ការ​រើស​អើង​យេន​ឌ័រ​ក្នុង​ពលកម្ម​ ត្រូវ​ពិន័យ​ប្រាក់​រហូត​ដល់​ ៣០ លាន​ដុង​

(Chinhphu.vn) - រដ្ឋា​ភិបាល​ទើប​ដាក់​ឱ្យ​ប្រើ​អនុក្រឹត្យ​លេខ​ ១២៥/២០២១/NĐ-CP កំ​ណត់​ពីការ​ពិន័យ​បទ​ល្មើស​ផ្នែក​រដ្ឋ​បាល​ក្នុង​វិស័យ​សម​ភាព​យេន​ឌ័រ​។​

 

អនុ​ក្រឹត្យ​លេខ​ ១២៥/២០២១/NĐ-CP បាន​កំ​ណត់​ពីការ​ពិន័យ​ចំ​ពោះ​បទ​ល្មើស​ផ្នែក​រដ្ឋ​
បាល​ក្នុង​វិស័យ​សម​ភាព​យេន​ឌ័រ​។​ រូប​ជា​ឧទាហរណ៍​

ក្នុង​នោះ​ អនុក្រឹត្យ​បាន​កំ​ណត់​ កម្រិត​ពិន័យ​ ជាប្រាក់​ខ្ពស់​បំ​ផុត​ចំ​ពោះ​បទ​ល្មើស​ផ្នែក​រដ្ឋ​បាល​ ក្នុង​វិស័យ​សម​ភាព​យេន​ឌ័រ​ចំ​ពោះ​បុគ្គល​គឺ​ ៣០ លាន​ដុង​។​ អនុក្រឹត្យ​ដាក់​កម្រិត​ពិន័យ​ផ្សេង​ៗ​ គ្នា​ចំ​ពោះ​បទ​ល្មើស​ផ្សេង​គ្នា​ក្នុង​វិស័យ​សម​ភាព​យេន​ឌ័រ​។​

 ការ​រើស​អើង​យេន​ឌ័រ​ក្នុង​ការ​តែង​តាំង​ត្រូវ​ពិន័យ​រហូត​ដល់​ ១០ លាន​ដុង​

ជាក់​ស្ដែង​អនុក្រឹត្យ​បាន​កំ​ណត់​ការ​ពិន័យ​ចាប់​ពី ២ ទៅ​ ៣ លាន​ដុង​ចំ​ពោះ​បទ​ល្មើស​៖ ប៉ះ​ពាល់​ដល់​កិត្តិ​យស សេច​ក្តី​ថ្លៃ​ថ្នូរ​របស់​អ្នក​ឈរ​ឆ្នោត​ អ្នក​បាន​ឧទ្ទេស​នាម​ឈរ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ចូល​ស្ថាប័ន​ដឹក​នាំ​នៃ​អង្គ​ការ​នយោ​បាយ​ អង្គ​ការ​នយោ​បាយ​-សង្គម​ អង្គ​ការ​នយោ​បាយ​សង្គម​ -វិជ្ជា​ជីវៈ អង្គ​ការ​សង្គម​-វិជ្ជា​ជីវៈព្រោះ​មាន​ការ​រើស​អើង​យេន​ឌ័រ​; ប៉ះ​ពាល់​ដល់​កិត្តិ​យស សេច​ក្តី​ថ្លៃ​ថ្នូរ​ សំ​ដៅ​រារាំង​ការ​តែង​តាំង​អ្នក​ឡើង​កាន់​តំ​ណែង​ថ្នាក់​គ្រប់​គ្រង​ ដឹក​នាំ​ ឬ​មុខ​ងារ​វិជ្ជា​ជីវៈ ព្រោះ​មាន​ការ​រើស​អើង​យេន​ឌ័រ​។​

ទង្វើ​ញុះ​ញង់​ អូស​ទាញ​អ្នក​ដទៃ​បោះ​ឆ្នោត​ឱ្យ​តែ​អ្នក​ដែល​មាន​ភេទ​ណា​មួយ​ជា​ដាច់​ខាត​ ខណៈ​ពេល​ធ្វើ​ការ​បោះ​ឆ្នោត​ចូល​ស្ថាប័ន​ដឹក​នាំ​នៃ​អង្គ​ការ​នយោ​បាយ​នឹង​ត្រូវ​ពិន័យ​ពី ៣-៥ លាន​ដុង​។​

មិន​ធ្វើ​ការ​តែង​តាំង​អ្នក​ឡើង​កាន់​តំ​ណែង​គ្រប់​គ្រង​ ដឹក​នាំ​ ឬ​មុខ​តំ​ណែង​វិជ្ជា​ជីវៈ ព្រោះ​មាន​ការ​រើស​អើង​យេន​ឌ័រ​នឹង​ត្រូវ​ពិន័យ​ពី ៧-១០ លាន​ដុង​។​

កម្រិត​ពិន័យ​ជាប្រាក់​ចាប់​ពី ១០-១៥ លាន​ដុង​ អនុវត្ត​ចំ​ពោះ​បទ​ល្មើស​៖ មាន​ការ​រើស​អើង​អំ​ពី​យេន​ឌ័រ​ក្នុង​ការ​ធានា​  សុវត្ថិ​ភាព​ពលកម្ម​ និង​អនា​ម័យ​ពល​កម្ម​; រើស​អើង​យេន​ឌ័រ​ក្នុង​ការ​បែង​ចែក​ការ​ងារ​ដែល​នាំ​ឱ្យ​មាន​ការ​គម្លាត​គ្នា​អំ​ពី​ប្រាក់​ចំ​ណូល​។​ បដិសេធ​ជ្រើស​រើស​ បុគ្គ​លិក ឬ​ជ្រើស​រើស​បុគ្គ​លិក​មាន​កម្រិត​ចំ​ពោះ​ពលករ​ដែល​ជា​ភេទ​ណា​មួយ​ដាច់​ខាត​។​

ពិន័យ​ទឹក​ប្រាក់​ចាប់​ពី ២០-៣០ លាន​ដុង​ ចំ​ពោះ​ទង្វើ​ដាក់​ចេញ​និង​អនុវត្ត​សេច​ក្ដី​កំ​ណត់​ លក្ខន្តិកៈ​ដែល​មាន​ការ​រើស​អើង​យេន​ឌ័រ​។​

ការ​បែង​ចែក​រាប់​អាន​មិន​ស្មើ​ភាព​រវាង​សមាជិក​ក្នុង​គ្រួ​សារ​ ដោយ​សារ​ភេទ​នឹង​ត្រូវ​ពិន័យ​ដល់​ ៥ លាន​ដុង​

ក្នុង​វិស័យ​សម​ភាព​យេនឌ័រ​ពាក់​ព័ន្ធ​នឹង​គ្រួ​សារ​ អនុ​ក្រឹត្យ​កំ​ណត់​ការ​បែង​ចែក​រាប់​អាន មិន​ស្មើ​ភាព​រវាង​សមាជិក​ក្នុង​គ្រួ​សារ ​ដោយ​សារ​ការ​រើស​អើង​ភេទ​ ត្រូវ​ពិន័យ​ចាប់​ពី ៣-៥ លាន​ដុង​។​

ពិន័យ​ជាប្រាក់​ចាប់​ពី ៥-៧ លាន​ដុង​ចំ​ពោះ​បទ​ល្មើស​ បង្ខិត​បង្ខំ​ធ្វើ​ការ​ងារ​ផ្ទះ​ ប្រើ​ប្រាស់​វិធាន​ការ​បញ្ជៀស​គភ៌​ វះកាត់​បញ្ឈប់​កំ​ណើត​ចាត់​ទុក​ជា​ភារ​កិច្ច​ចំ​ពោះ​តែ​ភេទ​ណា​មួយ​ជា​ដាច់​ខាត​នៃ​សមាជិក​ក្នុង​គ្រួ​សារ​។​

ប្រើ​អំ​ពើ​ហឹង្សា សំ​ដៅ​រារាំង​សមាជិក​ក្នុង​គ្រួ​សារ​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ចូល​រួម​សម្រេច​ទ្រព្យ​សម្បត្តិ​ដែល​ជាកម្ម​សិទ្ធិ​រួម​របស់​គ្រួ​សារ​ ព្រោះ​មាន​ការ​រើស​អើង​ភេទ​នឹង​ត្រូវ​ពិន័យ​ចាប់​ពី ៧-១០ លាន​ដុង​។​

កម្រិត​ពិន័័យខាង​លើ​ គឺ​អនុវត្ត​ចំ​ពោះ​បុគ្គ​ល។​ កម្រិត​ពិន័យ​ចំ​ពោះ​អង្គ​ការ​ គឺ​ស្មើ​ពីរ​ដងនឹង​កម្រិត​ពិន័យ​ចំ​ពោះ​បុគ្គ​ល៕​

                               ប្រែសម្រួល​៖ ថាច់​ធី ​ 

ចែករំលែកអត្ថបទ