27/12/2021 - 10:11

កើ-ដគិត​គូរ​ដល់​គ្រូ​បង្រៀន​

ផ្នែក​អប់​រំនិង​បណ្តុះ​បណ្តាល​ស្រុក​កើ-ដ ក្រុង​កឹង​ធើ ផ្តុំ​កម្លាំង​គិត​គូរ​ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​របស់​កង​ជួរ​គ្រូ​បង្រៀន​ បំ​ផុត​គឺ​គ្រូ​បង្រៀន​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។​

ពិធី​បើក​ដំណើរ​ការ​សាង​សង់​ផ្ទះ​ “ទ្រនំសុខ​គ្រូ​បង្រៀន​” ជូន​គ្រួ​សារ​អ្នក​គ្រូ​ហូធី​ធូវឹង​។​ រូប​៖ សហកា​រី​

តាម​ប្រ​សាសន៍​អ្នក​គ្រូ​ឌោធី​ថាញធ្វី នាយក​រង​សាលា​មតេ្តយ្យ​ថើយ​ដុង​២ ៖ អ្នក​គ្រូ​ហូធីធូ​វឹង​ បង្រៀន​នៅ​សាលា​នេះ​ ៦ ឆ្នាំ​ហើយ​។​ ទោះ​ជាស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ ប៉ុន្តែ​អ្នក​គ្រូ​តែង​ស៊ូ​ទ្រាំ​ជម្នះ​នូវ​ការ​លំ​បាក​ ដើម្បី​បង្ហាត់​បង្រៀន​ ថែទាំ​កុមារ​សម្រេច​ភារកិច្ច​បាន​ល្អ​ប្រ​សើរ​។​ អ្នក​គ្រូ​វឹង​ ទើប​បាន​ជ្រើស​ឧបត្ថម្ភ​សង់​ផ្ទះ​ “ទ្រនំ​សុខ​គ្រូ​បង្រៀន​”។​ អ្នក​គ្រូ​ធូវឹង​ បង្ហើប​ឱ្យ​ដឹង​៖ “គណៈ​នាយក​សាលា​ ព្រម​ទាំង​មិត្ត​រួម​អា​ជីព​បាន​ជួយ​ខ្ញុំ​យ៉ាង​ច្រើន​ទាំង​ផ្នែក​ស្មារ​តី​ ក៏​ដូច​ជា​មុខ​ជំនាញ​វិជ្ជា​ជីវៈ។​ ក្នុង​ការ​ពិនិត្យ​ជ្រើស​រើស​ឧប​ត្ថម្ភ​ សង់​ផ្ទះ​ “ទ្រនំសុខ​គ្រូ​បង្រៀន​” ថ្មី​ៗ​នេះ​ ខ្ញុំ​បាន​ជ្រើស​រើស​ឧបត្ថម្ភ​ ហេតុ​នោះ​មាន​សេច​ក្តី​ត្រេក​អរ​ក្រៃ​លែង​! ខ្ញុំ​កាន់​តែខិត​ខំ​ថែម​ទៀត​”។​

ចាប់​ពីឆ្នាំ​ ២០២០ ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តាល​ស្រុក​កើ-ដ អនុ​វត្ត​ការ​ចលនា​សាង​សង់​ផ្ទះ​ “ទ្រនំសុខ​គ្រូ​បង្រៀន​” ជូន​កម្មា​ភិបាល​ គ្រូ​បង្រៀន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ពិសេស​ គឺ​អំ​ពី​លំ​នៅ​ឋាន​ ដើម្បី​ជួយ​គ្រូ​បង្រៀន​មាន​ផ្ទះ​សម្បែង​សម​រម្យ​ស្ងប់​អា​រម្ម​ណ៍បម្រើ​ការ​ងារ​។​ ប្រ​ភព​មូល​និធិ​អនុវត្ត​ផ្តើម​ពីការ​រួម​ចំ​ណែក​ស្ម័គ្រ​ចិត្ត​របស់​កម្មា​ភិបាល​ គ្រូ​បង្រៀន​របស់​ផ្នែក​អប់​រំ។​ អ្នក​គ្រូ​ង្វៀង​ធីហ្វែ អនុ​ប្រ​ធាន​ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តាល​ស្រុក​កើ-ដ ឱ្យ​ដឹង​៖ ដើម្បី​កៀរ​គរ​បាន​មូល​និធិ​នេះ​ ការិ​យាល័យ​បាន​ផ្សព្វ​ផ្សាយ​ដល់​គណៈ​នាយក​សាលា​ សហជីព​នៃ​សាលា​នានា​ ចលនា​កម្មា​ភិបាល​ គ្រូ​បង្រៀន​រួម​វិភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​ បំ​ផុត​ គឺ​លោក​គ្រូ​ប្រ​ធាន​ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តាល​ស្រុក​ បាន​ចលនា​សប្បុរ​ស​ជន​បន្ថែម​។​ បន្ទាប់​ពីនោះ​ ផ្នែក​អប់​រំបាន​ធ្វើ​ការ​ពិនិត្យ​ និង​ជ្រើស​រើស​គ្រូ​បង្រៀន​ណា​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​។​ ផ្ទះ​មួយ​ខ្នង​ៗ​បាន​ឧបត្ថម្ភ​ ៥០ លាន​ដុង​ គ្រួ​សារ​បដិភាគ​បន្ថែម​មួយ​ចំ​ណែក​ដើម្បី​សាង​សង់​។​ ក្នុង​ខណៈ​ពិនិត្យ​ជ្រើស​រើស​ ឧបត្ថម្ភ​យើង​ខ្ញុំ​តែង​ក្រើន​រំលឹក​ដល់​គ្រប់​សាលា​រៀន​ទាំង​អស់​ គប្បី​យក​ចិត្ត​ទុក​ដាក់​ដល់​គ្រូ​បង្រៀន​នៅ​លើ​ភូមិ​សាស្រ្ត​តំ​បន់​ជន​ជាតិ​ តំ​បន់លំ​បាក​ ដូច​ជា​ថើយ​ស្វឹង​ ថើយ​ដុង​ជាដើម​។​

ទូទាំង​ផ្នែក​អប់​រំស្រុក​កើ-ដ មាន​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​ បុគ្គ​លិក​ចំ​នួន​ ១.៤៥៣ រូប​។​ កង​ជួរ​គ្រូ​បង្រៀន​កម្រិត​មតេ្តយ្យ​ បឋម​សិក្សា​ អនុ​វិទ្យា​ល័យ​សម្រេច​បទ​ដ្ឋាន​ស្រូប​អត្រា​ជា​ង​ ៧៦%; ក្នុង​នោះ​ គ្រូ​បង្រៀន​កម្រិត​អនុ​វិទ្យា​ល័យ​ ស្រូប​អត្រា​ជាង​ ៨៣%។​ អ្នក​គ្រូ​ង្វៀង​ធីហ្វែ ឱ្យ​ដឹង​៖ ជំងឺ​ COVID-១៩ បាន​ប៉ះ​ពាល់​ដល់​មនុស្ស​ជាច្រើន​ ក្នុង​នោះ​ក៏​មាន​គ្រូ​បង្រៀន​ដែរ​ ម្ល៉ោះ​ហើយ​ផ្នែក​អប់​រំបាន​ធ្វើ​សេនា​ធិការ​ជូន​សហជីព​ ផ្នែក​អប់រំ ឧបត្ថម្ភ​អំ​ណោយ​ ៣ ចំ​ណែក​ (ក្នុង​មួយ​ចំ​ណែក​ ២ លាន​ដុង​) ដល់​គ្រូ​បង្រៀន​ដែល​ជួប​ការ​លំ​បាក​ខ្លាំង​។​ នៅ​ពេល​ខាង​មុខ​ ផ្នែក​នឹង​បន្ត​កៀរ​គរ​ប្រ​ភព​សង្គមូ​បនីយកម្ម​ ដើម្បី​ឧបត្ថម្ភ​កម្មា​ភិបាល​ គ្រូ​បង្រៀន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ បង្ក​លក្ខណៈ​ដើម្បី​លោក​គ្រូ​អ្នក​គ្រូ​នឹង​នរចិត្ត​បម្រើ​ការ​ងារ​បាន​ល្អ​ប្រ​សើរ​។​ ឆ្នាំ​សិក្សា​កន្លង​ ផ្នែក​អប់​រំស្រុក​កើ-ដសម្រេច​បាន​ស្នាដៃ​ជាច្រើន​ក្នុង​ពិធី​ប្រ​ឡង​ថ្នាក់​ក្រុង​៖ មាន​គ្រូ​បង្រៀន​ ១៤/១៥ រូប​ ទទួល​បាន​កិត្តិ​នាម​គ្រូ​បង្រៀន​ពូកែ​កម្រិត​មតេ្តយ្យ​; រង្វាន់​លេខ​ ២ ទូទាំង​ក្រុម​សមាគម​ដោះ​ដូរ​ “សរ​សេរ​អក្សរ​ស្អាត​” កម្រិត​បឋម​សិក្សា​និង​រង្វាន់​លេខ​ ៣ ទូទាំង​ក្រុម​ ក្នុង​ពិធី​ប្រ​ឡង​ “ច្នៃ​ឧបករណ៍​បង្ហាត់​បង្រៀន​” កម្រិត​បឋម​សិក្សា​ជាដើម​៕​

                                        ប៊ិច​ង៉ុក​-វិមាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សាង​សង់​ផ្ទះ