មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/12/2021 - 10:11

ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រផ្ដើម​ពីបាត​ដៃ​ទទេ​

គ្រួ​សារ​លោក​ថាច់​ឆន នៅ​ភូមិ​គោក​ ឃុំ​ង្វៀកហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ បាន​បង្កើត​ជោគ​ជ័យ​ទម្រង់​ដាំ​ដំណាំ​រួម​ផ្សំ​នាំ​មក​សេដ្ឋ​កិច្ច​ខ្ពស់​។​ លោក​ថាច់​ឆន ក្លាយ​ជាគំ​រូ​លេច​ធ្លោ​ពូកែ​ធ្វើ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​។​

លោក​ថា​ច់​ឆន កំ​ពុង​ថែទាំ​ដំណាំ​ម្រះ។​

មុននេះ​ គ្រួ​សារ​លោក​ថាច់​ឆន គឺ​ជាគ្រួ​សារ​លំ​បាក​មួយ​ក្នុង​ភូមិ​។​ គ្រួ​សារ​លោក​ជម្នះ​បាន​នូវ​ការ​លំ​បាក​ គឺ​អា​ស្រ័យ​ការ​លើក​ទឹក​ចិត្ត​របស់​មា​មីង​ភូមិ​ផង​របង​ជាមួយ​ និង​ការ​ឧបត្ថម្ភ​របស់​សមាគម​កសិករ​ឃុំ​។​ តាម​រយៈ​នោះ​ សមាគម​បាន​ឧទ្ទេស​នាម​គ្រួ​សារ​គាត់​បុល​ទុន​ ១០ លាន​ដុង​។​ ចំ​នួន​ទឹក​ប្រាក់​នេះ​ លោក​ឆនប្រើ​ប្រាស់​សម្រាប់​ទិញ​ជី ចំ​ណី​សម្រាប់​ជ្រូក​ ទា និង​ជួល​ឈ្នួល​កែប្រែ​ដី​ស្រែ​សម្រាប់​ដាំ​ម្រះ ត្រសក់ ដំឡូង​ជ្វា ស្ពៃ​ចង្កឹះ​។​ល។​ អា​ស្រ័យ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រកស៊ី​ និង​ចេះ​ជ្រើស​ពូជ​ដំណាំ​សម​ស្រប​នឹង​រយៈ​ពេល​នីមួយ​ៗ​ដើម្បី​ដាំ​ឆ្លាស់​ស្រូវ​ ១ រដូវ​ ដំណាំ​ ៣ រដូវ​ ជួយ​គ្រួ​សារ​លោក​ឆន រកបាន​ប្រាក់​ចំ​ណូលជាង​ ៨០ លាន​ដុង​/ឆ្នាំ​។​ ប្រាក់​ចំ​ណូល​ផ្ដើម​ពីដាំ​ដំណាំ​ ផលិត​ស្រូវ​និង​ចិញ្ចឹម​សត្វ​ជួយ​គ្រួ​សារ​លោក​ឆន ឆ្លង​កាត់​ការ​លំ​បាក​ ឈាន​ឡើង​ធ្វើ​មាន​។​

លោក​គឹមសើុង​តុង (ខាង​ស្ដាំ​) ប្រ​ធាន​សមាគម​កសិករ​ឃុំ​ង្វៀក​ហ្វា មក​សួរ​សុខ​ទុក្ខ​គ្រួ​សារ​លោក​ថាច់​ឆន។​

លោក​ថាច់​ឆន ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​បាន​ចូល​រួម​អង្គ​ការ​សមាគម​ អង្គ​ការ​មហា​ជន​ ហើយ​បាន​ហ្វឹក​ហាត់​នូវ​ចំ​ណេះ​ដឹង​ផ្នែក​វិទ្យា​សាស្រ្ត​ គោល​ការណ៍​ គោល​ម៌ាគា​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​។​ ព្រម​ជា​មួយ​នោះ​ ខ្ញុំ​នៅ​ទាំង​បាន​ទៅ​ទស្សន​កិច្ច​សិក្សា​នូវ​ទម្រង់​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​ៗ​។​ ផ្ដើម​ពីនោះ​ ខ្លួន​ខ្ញុំ​កាន់​តែខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ថែម​ទៀត​ក្នុង​ពលកម្ម​ផលិត​។​ មក​ទល់​បច្ចុ​ប្បន្ន​ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ជាង​មុន​ មាន​ដី​ដាំ​ដំណាំ​រួម​ផ្សំ​ ៥ កុង​ និង​ដី​ផលិត​ស្រូវ​ ៤ កុង​”។​

លោក​គឹមសើុង​តុង ប្រ​ធាន​សមាគម​កសិករ​ឃុំ​ង្វៀក​ហ្វា ឱ្យ​ដឹង​៖ “លោក​ថាច់​ឆន ជាកសិករ​ផលិត​ពូកែ​របស់​ភូមិ​គោក​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។​ ជាមួយ​តួនាទី​ជាប្រ​ធាន​ក្រុម​ប្រ​កប​មុខ​របរ​ដាំ​ដំណាំ​រួម​ផ្សំ​នៅ​ភូមិ​ លោក​ថាច់​ឆន នៅ​ទាំង​សកម្ម​ចែក​រំលែក​បទ​ពិសោធន៍  និង​ណែនាំ​សមាជិក​ដោយ​អស់​ពីចិត្ត​ពីថ្លើម​  រួម​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​  លើក​ស្ទួយ​ជីវ​ភាព​គ្រួសារ​ “៕​

                       សឺនម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ