បច្ចុប្បន្ន ជំងឺ COVID-១៩ មានការប្រែប្រួលយ៉ាងស្មុគស្មាញ ករណី F0 កើនរហ័ស។ ក្នុងនោះ អ្នកឆ្លងជំងឺ COVID-១៩ ព្យាបាលនៅផ្ទះប្រមាណ ៨០%។ មហាវិទ្យាល័យឱសថសាស្រ្តកឹងធើ បានចងក្រងសៀវភៅបង្កាន់ដៃ ណែនាំអ្នកជំងឺ COVID-១៩ ដែលគ្មានរោគសញ្ញា និងជំងឺកម្រិតស្រាលតាមដានសុខភាពផ្ទាល់ខ្លួនតាមរូបមន្តវេជ្ជសាស្រ្តបុរាណសម្រាប់ករណី F0 ដែលសម្រាកព្យាបាលនៅផ្ទះ។
និស្សិតមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ សាកសួរសុខភាពករណី F0
កំពុងព្យាបាលនៅផ្ទះ។ រូបថត៖ សាលាផ្តល់ជូន។
សៀវភៅណែនាំនេះអនុវត្តសម្រាប់ក្រុមករណី F0 ដែលមានហានិភ័យទាប មធ្យម និងករណីដែលបានជាសះស្បើយជំងឺវិលមកផ្ទះធ្វើចត្តាឡីស័ក តាមដានសុខភាពបន្ថែម ១៤ ថ្ងៃ។
យោងតាមនោះ នៅពេលដឹងថាខ្លួនវិជ្ជមានជំងឺ COVID-១៩ ប៉ុន្តែមិនទាន់បង្ហាញរោគសញ្ញា គប្បីអនុវត្តនូវវិធានការដូចតទៅ៖ លំហាត់ប្រាណ ឬហាត់ប្រាណបំប៉នសុខភាពក្នុងមួយថ្ងៃឱ្យបាន ១-២ ដង (លំហាត់ប្រាណកម្រិតស្រាល រយៈពេលពី ១៥-៣០ នាទី) លំហាត់បន្ធូរអារម្មណ៍ ១-២ ដង/ថ្ងៃ (អង្គុយសមាធិ ស្តាប់ចម្រៀង អានសៀវភៅ) លំហាត់ចលនាលើគ្រែ លំហាត់ដកដង្ហើមក្នុងមួយថ្ងៃ ៣ ដង។
អំពីភេសជ្ជៈ ផឹកទឹកឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ អាចបំពេញបន្ថែមនូវទឹកដូង ទឹកត្រចៀកចាំ ទឹកក្រូចនិងផ្លែឈើក្នុងបរិមាណសមល្មម។ គប្បីចំណាំថា ទឹកផ្លែឈើមិនអាចជំនួសទាំងស្រុងឱ្យទឹកដាំពុះទុកត្រជាក់បានទេ។ អាចជួយសម្អាតផ្លូវដង្ហើមដូចពោលខាងលើដោយភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈពីរប្រភេទ៖ ទឹកខ្ទឹមស ឬទឹកខ្ញី ក្រូចឆ្មារ ស្លឹកគ្រៃ ទឹកឃ្មុំ។
អំពីការទទួលទាន៖ តមអាហារបំពង អាហារចៀនដែលមានប្រេងច្រើន ហឺរពេក អាហារផ្សំគ្រឿងទេសច្រើន ម្ហូបអាំង។ ហាមផឹកគ្រឿងស្រវឹង ហាមជក់បារី។ កាត់បន្ថយផឹកកាហ្វេ។
ខ្ពុរមាត់ដោយទឹកអំបិលសរីរវិទ្យាយ៉ាងហោចណាស់ ៤ ដងក្នុងមួយថ្ងៃ លាងសម្អាតច្រមុះដោយទឹកអំបិលសរីរវិទ្យាក្នុងមួយថ្ងៃ ២ ដង។ កេងឱ្យបានគ្រប់គ្រាន់ ចូលកេងឱ្យបានមុនម៉ោង ២៣។
ជូតសម្អាតផ្ទះសម្បែងនិងវត្ថុធ្លាប់ប៉ះពាល់ បើកទ្វារស្រឡះស្រឡំដើម្បីទទួលកម្តៅព្រះអាទិត្យ ពាក់ម៉ាស់ជាប្រចាំសម្បីតែពេលទៅបន្ទប់អនាម័យក៏ដោយ ត្រូវលាងដៃឱ្យបានញឹកញាប់។ រក្សាគម្លាត ២ ម៉ែត្រពីមនុស្សជុំវិញខ្លួនជានិច្ច។
ត្រៀមបម្រុងថ្នាំពេទ្យមួយចំនួន៖ ថ្នាំបញ្ចុះកម្តៅ, រាករូស, ថ្នាំឬស្ករគ្រាប់ព្យាបាលជំងឺឈឺបំពង់ក ថ្នាំ oresol, វីតាមីន។ល។ ថ្នាំឆ្ពុង។
ជៀសវាងអនុវត្តវិធីព្យាបាលជំងឺដែលផ្សព្វផ្សាយតាមប្រព័ន្ធអីុនធឺណែត នៅពេលមិនទាន់បានបញ្ជាក់ច្បាស់លាស់ ដូច៖ លេបជន្លេដី ប្រេងខ្យល់។ល។ គប្បីទូរស័ព្ទជួបវេជ្ជបណ្ឌិតពិគ្រោះយោបល់ពេលចង់លេបថ្នាំសម្លាប់មេរោគ ប្រឆាំងការរលាក ប្រឆាំងការបង្កកឈាម។
ពេលមានសញ្ញាដូច៖ ពិបាកដកដង្ហើម អស់កម្លាំងល្ហិតល្ហៃ ចុកទ្រូង ត្រជាក់ចុងដៃ ចុងជើង សូមទាក់ទងនឹងបុគ្គលិកពេទ្យនៅមូលដ្ឋាន ដើម្បីទទួលបានការអន្តរាគមន៍ទាន់ពេល។
មនុស្សមួយចំនួនពេលទើបឆ្លងជំងឺ COVID -១៩ នឹងមានរោគសញ្ញាដូចជាគ្រុនផ្តាសាយ ក្តៅខ្លួនក្រោម ៣៩ អង្សាC ក្អក ឈឺបំពង់ក ហៀសំបោរឬតឹងច្រមុះ អស់កម្លាំងល្ហិតល្ហៃ ឈឺសន្លាក់ឆ្អឹង។ល។ ក្រៅពីវិធានការដូចពោលខាងលើ គួរអនុវត្តបន្ថែមនូវវិធានការដូចតទៅ៖
ឆ្ពុងសព្វដងខ្លួនដោយថ្នាំដែលមានលក់ស្រាប់នៅឱសថស្ថានឬយោងតាមលក្ខណៈដែលមានស្រាប់ គឺអាចឆ្ពុងដោយវិធីផ្សំរុក្ខជាតិ ឱសថមួយមុខឬផ្សំច្រើនមុខ ដូចតទៅ៖ ស្លឹកគ្រៃ មើមខ្ញីស្រស់ ស្លឹកចាព្លូ ស្លឹកម្រះព្រៅ ។ល។ កំណត់ចំណាំឆ្ពុងឱ្យតែចេញញើសគឺបាន។ មិនគួរទុកឱ្យចេញញើសច្រើន ជូតខ្លួនភ្លាមបន្ទាប់ពីឆ្ពុងរួច មិនទុកឱ្យញើសជ្រាបវិញ កុំឱ្យប៉ះខ្យល់ក្រោយពីឆ្ពុង។ មិនគួរងូតទឹក ក្រោយពីឆ្ពុង គ្រាន់តែយកកន្សែងជ្រលក់ទឹកក្តៅឧណ្ហៗ ពូតស្ងួតដើម្បីជូត។ ក្រោយពីឆ្ពុងគប្បីទទួលទានបបរនិងផឹកទឹកក្តៅឧណ្ហៗ។ មួយថ្ងៃឆ្ពុងម្តង បើសិនអស់ស្រេវស្រាញគប្បីឈប់ឆ្ពុង។
ឆ្ពុងច្រមុះមាត់ អាចឆ្ពុងពី ២-៣ ដង/ថ្ងៃ អាចឆ្ពុងជាច្រើនថ្ងៃបន្តបន្ទាប់ ប៉ុន្តែមិនលើស ពី ៥ ថ្ងៃ។ កំណត់ចំណាំ កុំទុកចំហាយក្តៅប៉ះចំមុខ ច្រើនពេកបណ្តាលឱ្យរលាកផ្ទៃមុខ។ ឆ្ពុងហួសកម្រិតបណ្តាលឱ្យហើមភ្នាសច្រមុះមាត់។
ពេលអវិជ្ជមានជំងឺ COVID-១៩ ប៉ុន្តែនៅតែមានរោគសញ្ញាមួយចំនួននៃជំងឺ គប្បីតាមដានសុខភាពផ្ទាល់ខ្លួននៅផ្ទះបន្ថែម១៤ថ្ងៃ និងបន្តអនុវត្តនូវវិធានការដូចបានផ្តល់អនុសាសន៍ខាងលើ។
អ្នកជំងឺមិនពិបាកដកដង្ហើមឬពិបាកដកដង្ហើមស្រាល លំហាត់ដកដង្ហើមនិងលំហាត់ចលនានៅនឹងគ្រែ។
ចំពោះរោគសញ្ញាតឹងច្រមុះ បាត់ក្លិន ធម្មតារោគសញ្ញានឹងបាត់ទៅវិញបន្ទាប់ពីជំងឺជាសះស្បើយ ឬក៏អាចព្យាបាលរោគសញ្ញាដោយការរួមផ្សំវិធី ៤ យ៉ាង៖ លាងច្រមុះដោយទឹកអំបិលសរីរវិទ្យាឬថ្នាំបាញ់លាងច្រមុះក្នុងមួយថ្ងៃលាងពី ២-៣ ដង ចុចជីពចរសងខាងបណ្តោយតាមក្តោងច្រមុះ ក្រៅពីនោះ អាចប្រើបន្ទះបិទបញ្ចុះកម្តៅមានផ្ទុកសមាសធាតុ Methyl Salicylate ដើម្បីបិទលើជីពចរដូចពោលខាងលើ ឆ្ពុងច្រមុះមាត់ ធ្វើលំហាត់ស្រូបក្លិន(បើសិនគ្រាន់តែបាត់ក្លិន ប៉ុន្តែមិនមែនមកពីតឹងច្រមុះទេ រៀងរាល់ថ្ងៃគប្បីលំហាត់ហិតក្លិនក្រូចឆ្មារ ក្រូចថ្លុង ប្រេងខ្យល់។ល។ គ្រឿងទេសដែលមានរសជាតិហឺរឆួលដើម្បីរំញោចឃានបសាទ។
បាត់រសជាតិ ធម្មតារោគសញ្ញានឹងបាត់ទៅវិញបន្ទាប់ពីជំងឺជាសះស្បើយ ឬក៏អាចព្យាបាលរោគសញ្ញាដោយការរួមផ្សំវិធី ២ យ៉ាង ផឹកតែបណ្តូលឈូក លំហាត់ភ្លក់រសជាតិពី ១-២ ដង ក្នុងមួយថ្ងៃ មានអំបិល ស្ករ ក្រូចឆ្មារ ម្ទេស ម្រេះ។ល។ ដើម្បីរំញោចជីវ្ហាបសាទ៕
ដងលី(សរុប)-មុនី