20/12/2021 - 08:30

ជក់​បារី​នៅ​កន្លែង​ដែល​មាន​បទ​ប្បញ្ញត្តិ​ហាម​ អាច​នឹង​ត្រូវ​ផាកពិន័យ​ដល់​ទៅ​ ៥០០.០០០ ដុង​

អនុ​ក្រឹត្យ​លេខ​ ១១៧/២០២០/NĐ-CP បាន​កំ​ណត់​ពីការ​ផាកពិន័យ​ចំ​ពោះ​ការ​បំ​ពាន​ផ្នែក​រដ្ឋ​បាល​លើ​វិស័យ​សុខា​ភិបាល​ ក្នុង​នោះ​ការ​បំ​ពាន​បទ​ប្បញ្ញត្តិ​ស្តីពី​កន្លែង​ហាម​ឃាត់​ជក់បារី នឹង​ទទួល​រង​ការ​ព្រមាន​ ឬ​ផាក​ពិន័យ​ជាប្រាក់​ពី ២០០.០០០ - ៥០០.០០០ដុង​។​ ករណី​ជក់​បារី​នៅ​លើ​យន្ត​ហោះ​ ត្រូវ​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​អំ​ពី​ការ​ផាក​ពិន័យ​លើ​ការ​បំ​ពាន​ផ្នែក​រដ្ឋ​បាល​ក្នុង​វិស័យ​អា​កាស​ចរណ៍​ស៊ី​វិល។​

រូប​ថត​ជាឧទាហរណ៍​។​

អនុក្រឹត្យ​នេះ​ក៏​បាន​កំ​ណត់​ការ​ផាក​ពិន័យ​ជា​ប្រាក់​ពី ៣-៥ លាន​ដុង​  ចំ​ពោះ​ទង្វើ​មួយ​ក្នុង​បណ្តា​ទង្វើ​មាន​ដូច​ខាង​ក្រោម​៖ មិន​មាន​អក្សរ​ ឬ​និមិត្ត​សញ្ញា​ “ហាម​ឃាត់​ជក់បារី​” នៅ​កន្លែង​ដែល​ហាម​ឃាត់​ជក់បារី​តាម​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​។​ មិន​រៀប​ចំ​អនុ​វត្ត​ ណែនាំ​ ត្រួត​ពិនិត្យ​ ដាស់​តឿន​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ តាម​បទ​ប្បញ្ញត្តិ​អំ​ពី​ការ​ហាម​ឃាត់​ជក់បារី​នៅ​កន្លែង​ដែល​ស្ថិត​នៅ​ក្រោម​សិទ្ធិ​គ្រប់​គ្រង​ ដឹក​នាំ​។​

ក្រៅ​ពីនេះ​ ពិន័យ​ជាប្រាក់​ពី ៥-១០ លាន​ដុង​ ចំ​ពោះ​ទង្វើ​មួយ​ក្នុង​បណ្តា​ទង្វើ​មាន​ដូច​ខាង​ក្រោម​ នៅ​កន្លែង​សម្រាប់​អ្នក​ជក់បារី​៖ គ្មាន​បន្ទប់​ និង​ប្រ​ព័ន្ធ​ខ្យល់​ចេញ​ចូល​ដាច់​ដោយ​ឡែក​ពីកន្លែង​មិន​ជក់បារី​។​ គ្មាន​ឧប​ករណ៍​សម្រាប់​ទុក​សំ​ណាក​បារី​ កន្ទុយ​បារី​; មិន​មាន​ស្លាក​សញ្ញា​នៅ​ទីតាំង​សម​ស្រប​ ងាយ​មើល​ឃើញ​; មិន​មាន​ឧបករណ៍​បង្ការ​ និង​ពន្លត់​អគ្គិ​ភ័យ​។​

ស្តីពី​កន្លែង​ហាម​ឃាត់​ជក់បារី​ ក្នុង​មាត្រា​ទី ១១, ១២ នៃ​ច្បាប់​ស្តីពី​ការ​បង្ការ​ និង​ប្រ​ឆាំង​គ្រោះ​ថ្នាក់​នៃ​ការ​ជក់បារី​ ឆ្នាំ​ ២០១២ បាន​កំ​ណត់​ជាក់​ស្តែង​ដូច​ខាង​ក្រោម​:

* ទីតាំង​ហាម​ឃាត់​ជក់បារី​ដាច់​ខាត​៖

- កន្លែង​ហាម​ឃាត់​ជក់​បារី​ដាច់​ខាត​នៅ​ខាង​ក្នុង​ផ្ទះ​និង​ក្នុង​ដែន​កំ​ណត់​បរិវេណ​ រួម​មា​ន៖ គ្រឹះ​ស្ថាន​សុខា​ភិបាល​;  គ្រឹះ​ស្ថាន​អប់​រំ លើក​លែង​តែគ្រឹះ​ស្ថាន​ដែល​បាន​កំ​ណត់​នៅ​ចំ​ណុច​ B កថា​ខណ្ឌ​ ២ មាត្រា​១១ ច្បាប់​ស្តី​ពី​ការ​បង្ការ​ និង​ប្រ​ឆាំង​គ្រោះ​ថ្នាក់​នៃ​ការ​ជក់បារី​; គ្រឹះ​ស្ថាន​ថែទាំ​សុខ​ភាព​ ចិញ្ចឹម​បីបាច់​ លេង​ និង​កម្សាន្ត​សម្រាប់​កុមារ​; គ្រឹះ​ស្ថាន​ឬ​តំ​បន់​មាន​ហានិ​ភ័យ​ឆាប់​ឆេះ​និង​ផ្ទុះ​ខ្ពស់​។​

 - កន្លែង​ដែល​ហាម​ឃាត់​ជក់បារី​ដាច់​ខាត​នៅ​ខាង​ក្នុង​ផ្ទះ​រួម​មាន​៖ កន្លែង​ធ្វើ​ការ​; សាលា​អនុ​មហា​វិទ្យា​ល័យ​, មហា​វិទ្យា​ល័យ​, វិទ្យា​ស្ថាន​; ទីសាធា​រណៈ​ លើក​លែង​តែករណី​ដែល​មាន​ចែង​ក្នុង​កថា​ខណ្ឌ​ ១ មាត្រា​ ១១ និង​កថា​ខណ្ឌ​ ១ មាត្រា​ ១២ នៃ​ច្បាប់​ស្តីពី​ការ​បង្ការ​ និង​ប្រ​ឆាំង​គ្រោះ​ថ្នាក់​នៃ​ការ​ជក់បារី​។​

- មធ្យោ​បាយ​ដឹក​ជញ្ជូន​សាធា​រណៈ​ ដែល​ហាម​ឃាត់​ជក់បារី​ដាច់​ខាត​ រួម​មាន៖ រថ​យ​ន្ត យន្ត​ហោះ​ និង​រថ​ភ្លើ​ង​។​

* កន្លែង​ដែល​ហាម​ឃាត់​ជក់បារី​នៅ​ខាង​ក្នុង​ផ្ទះ​   ប៉ុន្តែ​អនុញ្ញាត​ឱ្យ​មាន​កន្លែង​សម្រាប់​អ្នក​ជក់​បារី​។​

- កន្លែង​ដែល​ហាម​ឃាត់​ជក់បារី​នៅ​ខាង​ក្នុង​ផ្ទះ​ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​មាន​កន្លែង​សម្រាប់​អ្នក​ជក់​បារី​ រួម​មាន៖ តំ​បន់​ដាច់​ដោយ​ឡែក​នៃ​ព្រលាន​យន្ត​ហោះ​; ក្លឹប​កំ​សាន្ត​ ខារ៉ាអូខេ រង្គ​សាល​ សណ្ឋា​គារ​ និង​កន្លែង​ស្នាក់​នៅ​ទេស​ចរណ៍; មធ្យោ​បាយ​ដឹក​ជញ្ជូន​សាធារណៈ​គឺ​កប៉ាល់​ និង​រថ​ភ្លើ​ង​។​

- កន្លែង​សម្រាប់​អ្នក​ជក់​បារី​ ត្រូវ​ធានា​ថា​ មាន​បន្ទប់​ និង​ប្រ​ព័ន្ធ​ខ្យល់​ចេញ​ចូល​ដាច់​ដោយ​ឡែក​ពីកន្លែង​មិន​ជក់បារី​; មាន​ធុង​សម្រាប់​គោះ​បារី​ និង​ដាក់​កន្ទុយ​បារី​; មាន​ស្លាក​សញ្ញា​នៅ​ទីតាំង​សម​ស្រប​ និង​ងាយ​មើល​ឃើញ​; មាន​ឧប​ករណ៍​បង្ការ​ និង​ពន្លត់​អគ្គិ​ភ័យ​៕​

                                 ង៉ុក​ អៀង​ (សរុប​)

ចែករំលែកអត្ថបទ