មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/12/2021 - 08:37

ទឹក​ចិត្ត​របស់​អ្នក​គ្រូ​ លីវ​ធីឡាញ់​

អ្នក​គ្រូ​លីវ​ធីឡាញ់​ តែង​បាន​មាមីង​ខ្មែរ​និង​រដ្ឋ​អំ​ណាច​ឃុំ​តឹង​ហ៊ឹង​ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ គោរព​រាប់​អាន ពីព្រោះ​អ្នក​គ្រូ​តែង​អស់​ពីចិត្ត​ជួយ​មាមីង​ក្រី​ក្រ។​

អ្នក​គ្រូ​ លីវ​ធីឡាញ់​។​

អ្នក​គ្រូ​ឡាញ់​ ជាគ្រូ​បង្រៀន​រួច​ហើយ​ ធ្វើ​ជា​នាយិកា​ និង​អនុ​ប្រធាន​ការិ​យាល័យ​អប់​រំស្រុក​ឡុង​ភូ មុន​ពេល​ចូល​និវត្តន៍​ កាល​ពី​ឆ្នាំ​ ២០១០។​ លុះ​ចូល​និវត្តន៍​ អ្នក​គ្រូ​មាន​ពេល​វេលា​ច្រើន​ដើម្បី​ជួយ​អ្នក​ក្រ មនុស្ស​ចាស់​គ្មាន​ទីពឹង​ មាន​ជីវ​ភាព​ក្រលំ​បាក​ និង​សិស្ស​ក្រី​ក្រនៅ​តំ​បន់​ជន​បទ​។​ អ្នក​គ្រូ​ឡាញ់​ ឱ្យ​ដឹង​៖ “ឃើញ​មាមីង​ក្រី​ក្រ មនុស្ស​ចាស់​ គ្មាន​ទីពឹង​រស់​នៅ​ក្រលំ​បាក​ និង​សិស្ស​ក្រី​ក្រ​ទៅ​រៀន​មិន​មាន​ឯក​សណ្ឋាន​ល្អ​នឹង​គេ ខ្ញុំ​នឹក​អា​ណិត​ណាស់​ ម្ល៉ោះ​ហើយ​ក៏​ចលនា​សាច់​ញាតិ​និង​មិត្ត​ភក្តិ​រួម​គ្នា​ជួយ​ឧបត្ថម្ភ​។​ ឃើញ​ពួក​គាត់​ត្រេក​អរ​ គឺ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​បន្ថែម​ ដើម្បី​ធ្វើ​ការ​ងារ​សប្បុរស​ធម៌​”។​ ផ្តើម​ពីកម្លាំង​ចលករ​នោះ​ ទើប​ច្រើន​ឆ្នាំ​មក​នេះ​ អ្នក​គ្រូ​បាន​ជួយ​មាមីង​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​ តំ​បន់​ជន​បទ​រាប់​រយ​គ្រួ​សារ​។​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ អ្នក​គ្រូ​ផ្តល់​អង្ករ​ពី ៣-៥ តោន​ ជូន​គ្រួ​សារ​ក្រី​ក្រ និង​មនុស្ស​ចាស់​គ្មាន​ទីពឹង​។​ ជូន​សម្លៀក​បំ​ពាក់​ ១២០ កំ​ប្លេ​ដល់​សិស្ស​ក្រី​ក្រនៅ​ឃុំ​តឹង​ហ៊ឹង​; ជូន​សំ​ពត់​ដេរ​សម្លៀក​បំ​ពាក់​ដល់​មនុស្ស​ចាស់​; ឧបត្ថម្ភ​សំ​ពត់​ស ក្តារ​មឈូស​ អង្ករ​និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ​ទៀត​ដល់​គ្រួ​សារ​ក្រី​ក្រពេល​មាន​មនុស្ស​ស្លាប់​នៅ​ភូមិ​ភាគ​។​

ព្រះ​តេជព្រះ​គុណ​ ថាច់​ធឿន ព្រះ​ចៅ​អធិ​ការ​វត្ត​បឹង​ក្រចាប់​ថ្មី​ មាន​ថេរដី​កា​៖  “ អ្នក​គ្រូ​ឡាញ់​ តែង​ជួយ​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​ជានិច្ច​។​ ពិសេស​អ្នក​គ្រូ​ថែម​ទាំង​សកម្ម​រួម​វិភាគ​ទាន​កសាង​សំ​ណង់​ក្នុង​វត្ត​ទៀត​ផង​។​ រៀង​រាល់​ខែ អ្នក​គ្រូ​តែង​ទៅ​វត្ត​រៀប​ចំ​ចង្ហាន់​ប្រ​គេន​ព្រះ​សង្ឃ​។​ ពេល​វត្ត​រៀប​ចំ​បុណ្យ​ទាន​ គាត់​មក​ធ្វើ​សប្បុរស​ធម៌​ មាន​ចម្អិន​បាយ​ម្ហូប​ ជូន​ទឹក​នំ ផ្លែ​ឈើ​ ។​ល។​ ដើម្បី​ជួយ​វត្ត​ទទួល​ភ្ញៀវ​ជាដើម​។​ អា​ត្មា​ភាព​ តែង​ស្ងើច​សរ​សើរ​ពីទឹក​ចិត្ត​ដែល​ធ្វើ​សប្បុរស​ធម៌​របស់​អ្នក​គ្រូ​ឡាញ់​”។​

អ្នក​គ្រូ​លីវ​ធី​ឡាញ់​ (ឈរ​ទី ២ ខាង​ឆ្វេង​) រួម​ជាមួយ​គ្រួ​សារ​ចម្អិន​បាយ​ម្ហូប​បម្រើ​ដល់​មាមីង​ដែល​ធ្វើ​ចត្តា​ឡីស័ក​ប្រ​មូល​ផ្តុំ​។​

ច្រើន​ខែ​មក​នេះ​ អ្នក​គ្រូ​ឡាញ់​ចម្អិន​បាយ​ ម្ហូប​ ឧបត្ថម្ភ​មាមីង​ក្នុង​តំ​បន់​ធ្វើ​ចត្តា​ឡីស័ក ប្រ​មូល​ផ្តុំ​មាន​កម្មា​ភិបាល​ អ្នក​ស្ម័គ្រ​ចិត្ត​ បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​  ទន្ទឹម​នឹង​នោះ​ ឧបត្ថម្ភ​អង្ករ​ដល់​អ្នក​ក្រដែល​រង​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩។​ អ្នក​គ្រូ​ឡាញ់​ ឱ្យ​ដឹង​៖ “ខ្ញុំ​ធ្វើ​សប្បុរស​ធម៌​បាន​ គឺ​អា​ស្រ័យ​ដោយ​ការ​គាំ​ទ្រ​ពីគ្រួ​សារ​និង​មិត្ត​ភក្តិ​រួម​វិភាគ​ទាន​។​ បច្ចុប្បន្ន​ ខ្ញុំ​បាន​ត្រៀម​សំ​ពត់​សចំ​នួន​ ១៥០ ម៉ែ​ត្រ សម្លៀក​បំ​ពាក់​ឯក​សណ្ឋាន​សិស្ស​សាលា ១២០ កំ​ប្លេ​ និង​អង្ករ​ជាង​ ១ តោន​ ដើម្បី​ជូន​មាមីង​ក្រី​ក្រនិង​សិស្ស​ក្រលំ​បាក​”។​

លោក​ដោ​ថុង​ញឹក​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ៊ឹង​ ឱ្យ​ដឹង​៖ “អ្នក​គ្រូ​លីវ​ធីឡាញ់​ គឺ​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​គំ​រូ​ឆ្នើម​របស់​ឃុំ​។​ មិន​ត្រឹម​តែ​ជួយ​អ្នក​ក្រធ្វើ​សប្បុរស​ធម៌​ក្នុង​វត្ត​ប៉ុណ្ណោះ​ទេ អ្នក​គ្រូ​ថែម​ទាំង​សកម្ម​រួម​វិភាគ​ទាន​ដើម្បី​កសាង​ស្ពាន​ ផ្លូវ​គមនា​គមន៍​ជន​បទ​និង​សំ​ណង់​សុខុមាល​ភាព​សង្គម​នៅ​ភូមិ​ភាគ​ទៀត​ផង​”៕​

                                   លីធាន​-លីសៀ

ចែករំលែកអត្ថបទ