គណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ទើបដាក់ចេញផែនការអនុវត្តកម្មវិធីគោលដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។ ដំណាក់កាលទី ១៖ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនជាតិខ្មែរនៅខេត្តអាងយ៉ាងកាន់តែអភិវឌ្ឍន៍ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច – សង្គមនៅភូមិភាគ។ រូបថត៖ ថាញ់ឡុង
យោងតាមនោះ ខេត្តអាងយ៉ាងខិតខំដល់ឆ្នាំ ២០២៥ នឹងបង្កើនកម្រិតចំណូលមធ្យមភាគរបស់ជនជាតិភាគតិច កើនលើស ២ ដង បើប្រៀបនឹងឆ្នាំ ២០២០; អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិច រៀងរាល់ឆ្នាំថយចុះចាប់ពី ៣% ដល់ ៤%/ឆ្នាំ; ខិតខំឱ្យមានភូមិ ឃុំចំនួន ៥០% ចាកផុតភូមិសាស្រ្តលំបាកខ្លាំង។ ខិតខំឱ្យសម្រេច ១០០% ឃុំតំបន់ជនជាតិភាគតិចមានផ្លូវចាក់កៅស៊ូឬបេតុងចុះដល់មជ្ឈមណ្ឌលឃុំ; ភូមិតំបន់ជនជាតិភាគតិច ៧០% មានផ្លូវកសាងរឹងមាំចុះដល់មជ្ឈមណ្ឌល; កែលម្អហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសង្គមនៅបណ្ដាឃុំដែលលំបាកខ្លាំង (តំបន់ ៣) និងភូមិលំបាកខ្លាំងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ; ចំនួនសាលារៀន ថ្នាក់រៀន សាលាជនជាតិអន្តេវាសិក និងដំណាក់សុខាភិបាលនៅតំបន់ជនជាតិភាគតិចបានកសាងរឹងមាំទាំង ១០០% ។ល។ រហូតដល់ឆ្នាំ ២០២៥ ខេត្តដោះស្រាយជាសារវន្តស្ថានភាពខ្វះដីសង់ផ្ទះ ដីបង្កបង្កើនផលជូនជនជាតិភាគតិច; អត្រាសិស្សជនជាតិភាគតិចក្នុងអាយុ ៥ ឆ្នាំចូលរៀនថ្នាក់មត្តេយ្យសម្រេចជាង ៩៨% សិស្សជនជាតិភាគតិចក្នុងកម្រិតអាយុរៀនកម្រិតសិក្សាសម្រេចជាង ៩៧% រៀនអនុវិទ្យាល័យសម្រេចជាង ៩៥% រៀនវិទ្យាល័យសម្រេចជាង ៦០%; ជនជាតិភាគតិចអាយុចាប់ពី ១៥ ឆ្នាំឡើង ទៅចេះអានចេះសរសេរស្ទាត់ភាសាសកលសម្រេចជាង ៩០%។
ក្រៅពីនោះ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ ខេត្តអាងយ៉ាងបន្តអភិរក្សនិងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ; បន្តបណ្តុះបណ្ដាល រៀបចំគម្រោង កសាងកម្មាភិបាលជនជាតិភាគតិច សំខាន់គឺជនជាតិភាគតិចនៅនឹងកន្លែង។ ធានាអត្រាកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិច សមស្របនឹងអត្រាប្រជាជនជាជនជាតិនៅភូមិភាគនីមួយៗ៕
យោងតាមកាសែតអាងយ៉ាង -ប្រែសម្រួល៖ ថាច់ធី