(កឹងធើ)- កាលពីសប្ដាហ៍កន្លង កាសែតកឹងធើសហការជាមួយនឹងសមាគមសហព័ន្ធនារីស្រុកថើយឡាយ ក្រុងកឹងធើ រៀបចំជូនអាហារូបករណ៍ ៣២ ចំណែក (៥០០.០០០ ដុង/ចំណែក) និងសៀវភៅសរសេរដល់សិស្សានុសិស្សជនជាតិខ្មែរ ដែលមានស្ថានភាពក្រលំបាកនៅស្រុកថើយឡាយ។ អាហារូបករណ៍អាស្រ័យព្រះតេជព្រះគុណត្រឹងយ៉ឹង ព្រះចៅអធិការវត្តខ្ទឹង (ខេត្តត្រាវិញ) និងបក្ខជនសាខាបក្ស ៥ ចំណុះបក្ខភាគកាសែតកឹងធើរួមវិភាគទាន។ សៀវភៅសរសេរ ៦៤០ ក្បាល អាស្រ័យក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិក្រុងកឹងធើជូន។
តំណាងចូលរួមជូនអាហារូបករណ៍ ថតរូបអនុស្សាវរីយ៍ជាមួយសិស្សានុសិស្ស។
“បន្តកម្លាំងដើម្បីប្អូនៗទៅសាលា” ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនឋិតក្នុងទម្រង់ចលនាប៉ិនប្រសប់របស់គណៈកម្មាធិការបក្សកាសែតកឹងធើ។ គិតដោយឡែក ៦ ខែដើមឆ្នាំ ២០២១ បក្ខភាគកាសែតកឹងធើបានចលនាកសាងផ្ទះមេត្តាធម៌ ៣ ខ្នង; ទទួលគាំពារសិស្សក្រីក្រ កំព្រាសង្វាតរៀនសូត្រ ៨ នាក់ និងអំពាវនាវជំនួយដល់ស្ថានភាពគួរឱ្យអាណិតជាច្រើនទៀត៕
ហាថាញ - ថាច់ធី