មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/11/2021 - 08:26

កម្មា​ភិបាល​ជន​ជាតិ​ អស់​ពីចិត្ត​នឹង​ការ​ងារ​

នោះ​គឺ​លោក​ យ័ញ​ធៀងភុក នាយ​កា​រិ​យាល័យ​រដ្ឋ​បាល​នៃ​មជ្ឈ​មណ្ឌល​ សុខា​ភិបាល​ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​។​

យ័ញ​ធៀងភុក (ឆ្វេង​) ចូល​រួម​ការ​ងារ​នៅ​ទីតាំង​ត្រួត​ពិនិត្យ​។​

ខ្ញុំដឹង​ថា​ ភុកមាន​ភាព​ស្មោះ​ត្រង់​ និង​អស់​ពីចិត្ត​ តាម​រយៈ​ខ្ញុំ​ទៅ​បំ​ពេញ​ការ​ងារ​នៅ​គៀង​យ៉ាង​។​ នៅ​ពេល​ទទួល​សារ​សួរ​សុខ​ទុក្ខ​របស់​ភុក ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់​។​ ភុកផ្ញើ​សារថា​៖ “ប្អូន​កំ​ពុង​បំ​ពេញ​ការ​ងារ​ត្រួត​ពិនិត្យ​ជំងឺ​ COVID-១៩ ដោយ​ឃើញ​បង​ប្អូន​សារ​ព័ត៌​មាន​កំ​ពុង​បំ​ពេញ​ការ​ងារ​ ម៉្លោះ​ហើយ​ទើប​ផ្ញើ​សារឱ្យ​បង​ស្រី​។​ បង​ស្រី​កុំ​ភ្លេច​ថែរក្សា​សុខ​ភាព​។​ អស់​ជំងឺ​រាត​ត្បាត​ បង​ប្អូន​យើង​នឹង​ជួប​គ្នា​ម្តង​ទៀត​”។​ សម្រាប់​មនុស្ស​ជាច្រើន​ វាគ្រាន់​តែជាសារ​ទាក់​ទង​ធម្ម​តា​ប៉ុណ្ណោះ​ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​លើ​ទឹក​ចិត្ត​ដ៏​ល្អ​  និង​ស្មោះ​ត្រង់​របស់​ភុក  ព្រោះ​ភុក​ច្រើន​តែជួយ​អ្នក​ដ ទៃ​។​

  យ័ញ​ធៀងភុក (ឈរ​ទី ៣ ពីខាង​ឆ្វេង​) រួម​ជាមួយ​ក្រុម​ពេល​ធ្វើ​ការ​ត្រួត​ពិនិត្យ​ក្នុង​សហគម​ន៍។​

តាម​រយៈ​សហកា​រី​ជិត​ស្និទ្ធ​នៅ​ហ្គក្វាវ ខ្ញុំ​ស្គាល់​ភុក  ពេល​ចូល​រួម​ពិធី​បុណ្យ​អកអំ​បុក​ខេត្ត​គៀង​យ៉ាង​ ដែល​បាន​ចាត់​តាំង​នៅ​ហ្គក្វាវ ។​ ពេល​នោះ​ ខ្ញុំ​រក​បន្ទប់​ស្នាក់​នៅ​មិន​បាន​ ព្រោះ​នៅ​ថ្ងៃ​បុណ្យ​ទាន​ មាន​មនុស្ស​មក​ពី​ឆ្ងាយ​រាប់​ពាន់​នាក់​ចូល​រួម​។​ ដូច្នេះ​ ភុក​បាន​ទំ​នាក់​ទំ​នង​ ហើយ​ជួយ​រក​បន្ទប់​មួយ​នៅ​ក្នុង​ផ្លូវ​តូច។​     ដោយ​សារ​ខ្ញុំ​មិន​អាច​ជិះ​ម៉ូតូ​ទៅ​ហ្គក្វាវ      ថ្ងៃ​បន្ទាប់​មក  ​  ភុកក្រោក​ពីព្រលឹម ឌុបខ្ញុំ​ទៅ​ស្រស់​ស្រូប​អា​ហា​រ ពេល​ព្រឹក​រួច​ឌុបទៅ​កន្លែង​ប្រ​កួត​កីឡា​ និង​ប្រ​ណាំង​ទូក​-ង។​ បន្ទាប់​មក​ ទើប​ភុកទៅ​ធ្វើ​ការ​។​ នៅ​តែមិន​ទាន់​ស្ងប់​ចិត្ត​ ភុកផ្ដាំ​ថា​ “បើ​គ្មាន​អ្នក​ណា​ជូន​ទៅ​ផ្ទះ​សំ​ណាក់​ទេ ហៅ​ខ្ញុំ​ជូន​ទៅ​”។​ បន្ទាប់​ពីខ្ញុំ​ចោទ​សួរ​ច្រើន​ដង ភុកបាន​ឱ្យ​ដឹង​ ថា​៖ «ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​ បង​ស្រី​ជា​អ្នក​ផ្សព្វ​ផ្សាយ ពីវប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ បាន​ជា​ប្អូន​ជួយ​ដោយ​អស់​ពីចិត្ត​ពីថ្លើម​ដូច្នេះ​»។​

បង​ង្វៀង​ត្រុងទឿង កម្មា​ភិបាល​មជ្ឈ​មណ្ឌល​ វប្ប​ធម៌​ និង​កីឡា​ស្រុក​ហ្គក្វាវ ឲ្យ​ដឹង​៖ “បង​ភុក តែង​អស់​ពីចិត្ត​ពីថ្លើ​ម​ចំ​ពោះ​ការ​ចលនា​វប្ប​ធម៌​ និង​កីឡា​ក្នុង​តំ​បន់​។​ ជាពិសេស​ សកម្ម​ភាព​ វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ បង​ភុក ថែម​ទាំង​ឧស្សា​ហ៍ធ្វើ​ការ​ងារ​សប្បុរស​ទៀត​ផង​”។​

ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​ ម៉្លោះ​ហើយ​ជួប​អ្នក​ជំងឺ​មាន​ស្ថាន​ភាព​លំ​បាក​ គឺ​ភុក តែង​ឧប​ត្ថម្ភ​និង​ចលនា​អ្នក​ស្គាល់​នៅ​ជិត​ឆ្ងាយ​ដើម្បី​ជួយ​បន្ថែម​។​ ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ COVID-១៩ នេះ​ តាម​រយៈ​រូប​ភាព​ ខ្ញុំ​ឃើញ​ភុក តែង​មាន​វត្ត​មាន​សឹង​គ្រប់​កន្លែង​។​ ជួន​កាល​ចូល​រួម​យក​សំ​ណាកគំ​រូ​នៅ​ទីតាំង​ត្រួត​ពិនិត្យ​ ជួន​កាល​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ក្រុម​ធ្វើ​តេស្ត​ យក​សំ​ណាក​ក្នុង​សហគមន៍។​ ពេល​ទំ​នេរ​ ភុកត្រឡប់​ទៅ​ភោជ​នីយដ្ឋាន​របស់​ខ្លួន​ដើម្បី​រៀប​ចំ​ធ្វើ​ម្ហូប​អា​ហារ​ជូន​អ្នក​ស្ម័គ្រ​ចិត្ត​ បុគ្គ​លិក​ពេទ្យ​…។​

រូប​ភាព​របស់​ភុក ចូល​រួម​ក្នុង​សកម្ម​ភាព​ ស្ម័គ្រ​ចិត្ត​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​មនុស្ស​គ្រប់​គ្នា​ គឺ​ជារូប​ភាព​ដែល​ធ្លាប់​ស្គាល់​សម្រាប់​អ្នក​ដែល​ផ្សារ​ភ្ជាប់​នឹង​ហ្គក្វាវ៕​

                                   ហាថាញ់-ទីទុយ​

ចែករំលែកអត្ថបទ