ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/11/2021 - 09:34

ឧប​នាយក​រដ្ឋ​មន្ត្រី​ ឡេវ៉ាន់​ថាញ់ ដឹក​នាំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អនឡាញ​ ទទួល​យក​មតិ​ធ្វើ​ឱ្យ​សុក្រឹត​គម្រោង​អភិវឌ្ឍន៍ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

(Chinhphu.vn) - ឧប​នាយក​រដ្ឋ​មន្ត្រី​ ឡេវ៉ាន់​ថាញ់ ប្រ​ធាន​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ដំណាក់​កាល​ ២០២១-២០២៥ ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អនឡាញ​របស់​ក្រុម​ប្រឹក្សា​ ដើម្បី​ទទួល​យក​មតិ​ធ្វើ​ឱ្យ​សុក្រឹត​គម្រោង​អភិវឌ្ឍន៍​តំ​បន់​វាល​រាប​ទន្លេ​គឺវឡុង​ ដំ​ ណាក់​កាល​ ២០២១- ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៥០ - ប្លង់​គម្រោង​អភិ​វឌ្ឍន៍​ដំបូង​ក្នុង​ចំ​ណោម​គម្រោង​អភិ​វឌ្ឍន៍តំ​បន់​ចំ​នួន​ ៦ ក្នុង​ទូទាំង​ប្រ​ទេស​។​

​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ឡេក្វាង​ម៉ាញ់ ថ្លែង​យោបល់​ ។​ រូប​៖VGP/ ឌឹកត្វឹង​

សមាជិក​ក្រុម​ប្រឹក្សា​ ដែល​ជាថ្នាក់​ដឹក​នាំ​ក្រសួង​ ស្ថាប័ន​មួយ​ចំ​នួន​ និង​ខេត្ត​ ក្រុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ទាំង​ ១៣ ចូល​រួម​ប្រ​ជុំ​។​

សរុប​សេច​ក្តី​ក្នុង​កិច្ច​ប្រ​ជុំ​ ឧប​នាយក​រដ្ឋ​មន្ត្រី​ ឡេវ៉ាន់​ថាញ់ គូសបញ្ជាក់​៖ “អា​ទិភាព​លេខ​ ១ សម្រាប់​ការ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​។​ បើ​ចង់​អភិវឌ្ឍបាន​តំ​បន់​វាល​រាប​ទន្លេ​គឺវឡុង​ កិច្ច​ការ​ដំបូង​ដែល​ភូមិ​ភាគ​នីមួយ​ៗ​គប្បី​ផ្តុំ​កម្លាំង​អនុ​វត្ត​ នោះ​គឺ​អភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគមន៍។​ ប្រ​ការ​នេះ​ជួយ​បង្កើន​ដល់​ការ​ចង​សម្ព័ន្ធ​តំ​បន់​ ពង្រីក​តួនាទី​ ឧត្តមភាព​របស់​តំ​បន់​”។​ ឧប​នាយក​រដ្ឋ​មន្ត្រី​ ឱ្យ​ដឹង​៖ បច្ចុប្បន្ន​ ការ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍន៍​ថ្នាក់​ជាតិ​ចំ​នួន​ ៤ របស់​ផ្នែក​គមនា​គមន៍​ដឹក​ជញ្ជូន​ (រួម​មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​គោក​ ផ្លូវ​ដែក​ កំ​ពង់​ផែ និង​ផ្លូវ​ទឹក​) ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ រីឯ​គម្រោង​អភិវឌ្ឍន៍​អា​កាស​ចរណ៍ ដែល​កំ​ពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្តល់​សច្ចា​ប័ន និង​ស្នើ​សុំ​បន្ត​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ លើ​គ្រប់​គម្រោង​អភិវឌ្ឍន៍​ផ្នែក​ជាតិ​ទាំង​នេះ​ទៅ​ជា​គម្រោង​អភិវឌ្ឍន៍​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​

ក្រោយ​ពីមាន​គម្រោង​អភិវឌ្ឍន៍ ភូមិ​ភាគ​នីមួយ​ៗ​ម្ចាស់​ការ​ឡើង​ផែន​ការ​ ធ្វើ​ការ​ពង្រីក​ការ​វិនិ​យោគ​ កៀរ​គរ​ប្រ​ភព​កម្លាំង​ពីអា​ជីវ​កម្ម​ចូល​រួម​វិនិ​យោគ​ក្នុង​គម្រោង​។​ ពិសេស​ភូមិ​ភាគ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ គប្បី​ផ្តុំ​កម្លាំង​កៀរ​គរ​ប្រ​ភព​ដើម​ទុន​ពីសង្គមូ​បនីយក​ម្ម​ សម្រាប់​អភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគ​មន៍​។​ តាម​ប្រ​សាសន៍​ ឧប​នាយក​រដ្ឋ​មន្ត្រី​ ការ​ដែល​បង្កើត​ឱ្យ​មាន​គ្រប់​លើ​វិជ្ជ​មាន​កំ​ណើន​ គប្បី​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ទិស​ដៅ​អភិវឌ្ឍន៍​ក្រុង​កឹង​ធើ ក្នុង​តួនាទី​ជាមជ្ឈ​មណ្ឌល​របស់​តំ​បន់​។​ ពោល​គឺ​បរិយា​កាស​អភិវឌ្ឍ​តំ​បន់​គប្បី​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រ​ព័ន្ធ​ដើម​ទង​អំ​ពី​ឧស្សា​ហកម្ម​។​ ផ្តោត​ខ្លាំង​ទៅ​លើ​ការ​អភិវឌ្ឍ​បរិយា​កាស​សមុទ្រ​ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សមុទ្រ​ ចំ​ពោះ​មុខ​គឺ​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ឆ្នេរ​សមុទ្រ​ កំ​ពង់​ផែ និង​ប្រ​ព័ន្ធ​ logistics ដើម្បី​ទាញ​យក​ផលពីសក្តានុពល​ តំ​បន់​ដី​ឆ្នេរ​សមុទ្រ​ ខណៈ​ពេល​ខេត្ត​ ក្រុង​ ទាំង​ ១៣ នៅ​វាល​រាប​ទន្លេ​គឺវឡុង​ មាន​ដល់​ទៅ​ ៧ ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​។​

ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍មាន​ប្រ​សិ​ទ្ធភាព​ ឧប​នាយក​រដ្ឋ​មន្ត្រី​ បាន​សំ​ណូម​ពរក្រសួង​ផែន​ការ​និង​វិនិ​យោគ​សហការ​ដិត​ដល់​ជាមួយ​នឹង​គ្រប់​ក្រសួង​ ផ្នែក​ ភូមិ​ភាគ​ ក្រុម​អ្នក​ឯក​ទេស​ស្រាវ​ជ្រាវ​ ស្នើ​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​ កម្ម​វិធី​ គម្រោង​ជាក់​ស្តែង​ ធានា​មាន​ប្រ​សិទ្ធភាព​ និង​លទ្ធ​ភាព​ ដើម្បី​អាច​នឹង​ផ្សព្វ​ផ្សាយ​បាន​ជា​បន្ទាន់​នូវ​គម្រោង​អភិវឌ្ឍន៍​ទាំង​នេះ​ ឆ្លើ​យ​តប​ទៅ​នឹង​សំ​ណូម​ពរនៃ​ការ​អភិ​វឌ្ឍ; ទន្ទឹម​នឹង​នោះ​ គឺ​ជាមូល​ដ្ឋាន​ដើម្បី​កំ​ណត់​ទិស​ដៅ​សម្រាប់​ការ​បង្កើត​ ផ្សព្វ​ផ្សាយ​គ្រប់​គម្រោង​អភិវឌ្ឍន៍​ខេត្ត​ ដោយ​មាន​ការ​ឯក​ភាព​និង​ព្រម​ៗ​គ្នា​។​

ឧប​នាយក​រដ្ឋ​មន្ត្រី​ បាន​រំលឹក​គ្រប់​ភូមិ​ភាគ​គប្បី​យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​ទៅ​លើ​គម្រោង​ដែល​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ គម្រោង​អភិវឌ្ឍន៍​តំ​បន់​។​ គប្បី​ខិត​ខំ​អនុវត្ត​ ដំណើរ​ការ​ឱ្យ​បាន​ឆាប់​រហ័ស​នូវ​សំ​ណុំ​បែប​បទ​វិនិ​យោ​គ។​ ចំ​ពោះ​គម្រោង​ដែល​គ្រោង​ប្រើ​ប្រាស់​ទុន​ ODA ឧប​នាយក​រដ្ឋ​មន្ត្រី​ បាន​ស្នើ​ឱ្យ​មាន​ការ​ជំរុញ​ឆាប់​រហ័ស​ ដំណាក់​កាល​ត្រៀម​បម្រុង​ ដើម្បី​អាច​នឹង​រំសាយ​ថវិកា​បាន​ភ្លាម​នៅ​ពេល​ចាត់​ចែង​ដើម​ទុន​។​ល។​

ឧប​នាយក​រដ្ឋ​មន្ត្រី​ បាន​ស្នើ​៖ ក្រោយ​ពីកិច្ច​ប្រ​ជុំ​នេះ​ ក្រសួង​ផែន​ការ​និង​វិនិ​យោ​គ គប្បី​ប្រ​ញាប់​ធ្វើ​ឱ្យ​សុក្រឹត​របាយ​ការណ៍​ ឯក​សារ​ ដើម្បី​ដាក់​ជូន​ក្រុម​ប្រឹក្សា​ពិនិត្យ​វាយ​តម្លៃ​ ធ្វើ​ការ​ពិនិត្យ​សម្រេច​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​ ២០២១; និង​ផ្តល់​សច្ចា​ប័នក្នុង​ខែធ្នូឆ្នាំ​ ២០២១៕​               

                         ប្រែ​សម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ