តាមប្រសាសន៍លោកស្រីង្វៀងហ្វាយធ្វីហាំង នាយកមន្ទីរអប់រំនិងបណ្ដុះបណ្តាលខេត្តហូវយ៉ាង អាស្រ័យខេត្តផ្តោតការយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ បានជាកងជួរគ្រូបង្រៀនមានលក្ខណៈផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន សមស្របទៅនឹងស្ថានភាពថ្មី។
វគ្គហ្វឹកហ្វឺនអនុវត្តបច្ចេកវិជ្ជាព័ត៌មានក្នុងការបង្ហាត់បង្រៀនបានផ្នែកអប់រំចាត់តាំងឡើងជាប្រចាំ (រូបថតកាលពីជំងឺ COVID-១៩ មិនទាន់រាតត្បាត)។ រូប៖ កាវហ្វាញ់
ចាប់ពីខេត្តហូវយ៉ាងចែកចេញពីក្រុងកឹងធើ បង្កើតជាខេត្តថ្មី ថ្នាក់ដឹកនាំខេត្តហូវយ៉ាងបានផ្តុំកម្លាំងទៅលើការអភិវឌ្ឍវិស័យអប់រំ។ អាស្រ័យហេតុនោះ បណ្ដាញសាលារៀន មូលដ្ឋានសម្ភារៈ និងបរិក្ខារបម្រើការបង្ហាត់បង្រៀននៅតាមសាលានានា ត្រូវបានវិនិយោគព្រមៗគ្នា។ ចំនួនបន្ទប់រៀនបានកសាងរឹងមាំកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងបានបំពាក់បរិក្ខារបង្ហាត់បង្រៀនទំនើប គ្រប់សព្វ គ្រូបង្រៀនសម្រេចនិងសម្រេចលើសបទដ្ឋាន។ លោកឡេហ្វាងសើុង ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកចូវថាញ់ A ឱ្យដឹង៖ “សាលារៀនលើភូមិសាស្រ្តស្ទើរតែទាំងអស់បានសម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយកងជួរគ្រូបង្រៀន មានគ្រប់លក្ខណសម្បត្តិខាងបរិក្ខារទំនើបៗ ដើម្បីចាត់តាំងបង្រៀនអនឡាញ”។
លោកវ៉ថាញម៉ុង ប្រធានការិយាល័យមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ឱ្យដឹង៖ “ចំពោះការប្រែប្រួលយ៉ាងស្មុគស្មាញនៃស្ថានភាពជំងឺ COVID-១៩ មន្ទីរបានចង្អុលការដល់សាលានានា បង្កើនកម្រិតតភ្ជាប់បណ្តាញ ប្រើប្រាស់កំព្យូទ័ររបស់បន្ទប់កំព្យូទ័រ ដើម្បីកសាងបន្ទប់រៀនអនឡាញ ជួយឱ្យកងជួរគ្រូបង្រៀន អាចបង្រៀនមានប្រសិទ្ធភាព”។ លោកគ្រូទ្រិញអាញ់វៀត នាយកវិទ្យាល័យវីថាញ ក្រុងវីថាញ ឱ្យដឹង៖ “សាលាបានបង្កើនកម្រិតតភ្ជាប់បណ្តាញ កសាងបន្ទប់រៀនអនឡាញបាន ១៨ បន្ទប់ ប៉ុន្តែនៅតែមិនគ្រប់បន្ទប់ដើម្បីគ្រូបង្រៀនបង្ហាត់ ម្ល៉ោះហើយកំពុងបន្តការកសាងបន្ទប់រៀនបន្ថែម។ គ្រូបង្រៀនចូលចិត្តអនុវត្តវិធីសាស្រ្តបង្រៀនតាមអនឡាញមានប្រើប្រាស់ក្តារខៀន ម្ល៉ោះហើយតម្រូវការបន្ទប់បង្រៀនអនឡាញនៅសាលាខ្ពស់ណាស់។ អាស្រ័យសាលាមានកំព្យូទ័រនៅបន្ទប់កំព្យូទ័រស្រាប់ ហេតុនោះដើម្បីកសាងបន្ទប់រៀនអនឡាញមួយ សាលាគ្រាន់តែវិនិយោគបន្ថែមកាមេរ៉ានិងភ្ជាប់បន្ថែមមីក្រូ”។
ទន្ទឹមនឹងការវិនិយោគបន្ទប់រៀនអនឡាញ សម្រាប់គ្រូបង្រៀនចូលសាលាបង្ហាត់បង្រៀន ផ្នែកអប់រំខេត្តហូវយ៉ាងនៅទាំងត្រៀមបម្រុងក្នុងករណីអនុវត្តគម្លាតសង្គម លោកគ្រូ អ្នកគ្រូមិនអាចមកសាលាបង្រៀនបាន ម្ល៉ោះហើយលើកទឹកចិត្តកងជូរគ្រូបង្រៀនវិនិយោគទិញកំព្យូទ័រដាក់នៅផ្ទះសម្រាប់បង្រៀន។ អ្នកគ្រូហាធីហ្វៀងយ៉េវ គ្រូបង្រៀនវិទ្យាល័យជនជាតិអន្តេវាសិកហីមឡាម ឱ្យដឹង៖ “ផ្ទះខ្ញុំនៅខណ្ឌប៊ិញធ្វី ក្រុងកឹងធើ ហេតុនោះមានពេលខ្លះ ខ្ញុំមិនអាចមកសាលាបាន។ ព្រោះហេតុនោះ ខ្ញុំជួសជុលបន្ទប់ទទួលភ្ញៀវរបស់គ្រួសារ និងដាក់ក្ដារខៀនបំពាក់បន្ថែមមធ្យោបាយមួយចំនួនដើម្បីបង្ហាត់បង្រៀននៅផ្ទះ។ កងជួរគ្រូបង្រៀនយើងខ្ញុំតែងស្វែងរកគ្រប់វិធីដើម្បីមិនឱ្យប្អូនៗឈប់រៀនយូរពេក”៕
ហាថាញ-វិមាន