(Chinhphu.vn) –សប្តាហ៍កន្លង ក្រសួងសុខាភិបាលបានផ្ញើឯកសារបន្ទាន់ដល់គណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានានៅតំបន់តីណាមបូ ស្តីពីការបន្តអនុវត្តយ៉ាងមុឺងម៉ាត់ មានប្រសិទ្ធភាពនូវវិធានការបង្ការ ជំងឺរាតត្បាត COVID-១៩។
គ្រប់គ្រងតឹងរ៉ឹងប្រជាពលរដ្ឋខណៈពេលចេញចូលភូមិភាគ។
តាមនោះ ក្រសួងសុខាភិបាល (ស្ថាប័នប្រចាំការនៃគណៈចង្អុលការជាតិ បង្ការប្រឆាំងជំងឺ COVID-១៩) បានស្នើឱ្យខេត្ត ក្រុងនានា នៅតំបន់តីណាមបូ ចង្អុលការអនុវត្តបន្ទាន់ ខ្លឹមសារដូច ៖ បញ្ជ្រាបនិងរៀបចំការអនុវត្តយ៉ាងម៉ឺងម៉ាត់ ស៊ីសង្វាក់គ្នា ប្តូរផ្តាច់ ធ្វើឱ្យមានប្រសិទ្ធភាពកិច្ចចង្អុលការរបស់នាយករដ្ឋមន្ត្រី គណៈចង្អុលការជាតិបង្ការប្រឆាំងជំងឺ COVID-១៩; បណ្តាបទកំណត់ សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការប្រឆាំងជំងឺ COVID-១៩។ កសាងផែនការមេស្តីពីការសម្របខ្លួនប្រកបដោយសុវត្ថិភាព ឆ្លាតវៃ គ្រប់គ្រងមានប្រសិទ្ធភាពជំងឺ COVID- ១៩ ក្នុងនោះគឺផ្តោតលើការគ្របដណ្តប់វ៉ាក់សាំងសម្រាប់ប្រជាជន; លើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាល ជាពិសេសប្រព័ន្ធសុខាភិបាលមូលដ្ឋាន ដើម្បីឆ្លើយតបជាប្រចាំ និងទាន់ពេលវេលា; ធានាលើថ្នាំព្យាបាល សម្ភារពេទ្យ; កំណត់តំបន់ និងធ្វើចត្តាឡីស័កត្រូវបានអនុវត្តលើវិសាលភាពតូចបំផុតដែលអាចធ្វើទៅបាន; បន្តអនុវត្តសារ ៥K និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការបង្ការ ប្រឆាំងរោគរាតត្បាត។ អនុវត្តការបន្ធូរបន្ថយ ស្តារសកម្មភាពផលិតកម្ម អាជីវកម្ម បើកទ្វារសេដ្ឋកិច្ចឡើងវិញនៅកន្លែងដែលមានសុវត្ថិភាព និងមានលក្ខណៈគ្រប់គ្រាន់។ ពង្រឹងការត្រួតពិនិត្យ រកគំហើញទាន់ពេលនូវករណីសង្ស័យវិជ្ជមានជំងឺ COVID-១៩ នៅក្នុងសហគមន៍ ករណីដែលមានរោគសញ្ញាក្អក និងគ្រុនក្តៅ ដើម្បីទាន់ពេលកំណត់តំបន់ធ្វើចត្តាឡីស័ក និងដោះស្រាយឱ្យដាច់ស្រឡះសម្បុករោគ មិនទុកឱ្យផ្ទុះរីករាលដាលក្នុងសហគមន៍; ទន្ទឹមនឹងនោះ ត្រូវអនុវត្តបណ្តាសកម្មភាព សុខាភិបាលឱ្យបានល្អ ជៀសវាងការឆ្លងរាលដាលនៅតំបន់ធ្វើចត្តាឡីស័ក តំបន់បិទខ្ទប់...។
ក្រសួងសុខាភិបាល សំណូមពរឱ្យខេត្ត ក្រុងនានានៅតំបន់តីណាមបូ ពន្លឿនដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដល់មុខសញ្ញាមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ (ផ្តល់អាទិភាពចំពោះមុខសញ្ញា មានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ) ធានាសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាព។ បង្កើននិងពន្លឿនកម្រិតគ្របដណ្តប់វ៉ាក់សាំងម្ជុលទី ១ អនុវត្តចាក់ម្ជុលទី ២ ដល់មុខសញ្ញាដែលមានពេលវេលាគ្រប់គ្រាន់ដែលបានចាក់ម្ជុលទី ១ រួច និងអនុវត្តចាក់វ៉ាក់សាំងឱ្យកុមារចាប់អាយុពី ១២- ១៧ ឆ្នាំតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលក៏បានស្នើដល់ភូមិភាគនានា ត្រូវពង្រឹងការត្រួតពិនិត្យការចលនាប្រជាជនឲ្យបានតឹងរ៉ឹង គ្រប់គ្រងតឹងរ៉ឹងប្រជាពលរដ្ឋខណៈពេលចេញចូលភូមិភាគ ប្រជាពលរដ្ឋដែលមានហានិភ័យកំពុងស្នាក់នៅ ឬធ្វើការនៅភូមិភាគ អាជីវកម្ម (ដូចជាអ្នកបើកបរ អ្នកជំនួយបើកបរផ្លូវឆ្ងាយពីខេត្តមួយទៅខេត្តមួយ; អ្នកធ្វើការនៅក្រៅខេត្តត្រឡប់មកភូមិភាគស្នាក់នៅ អ្នករស់នៅក្រៅខេត្តមកធ្វើការនៅភូមិភាគ…) ដើម្បីមានវិធានការគ្រប់គ្រងសមស្រប រាយការណ៍សុខភាពជាប្រចាំ ធ្វើតេស្តតាមកាលកំណត់…៕
ប្រែសម្រួល៖ វ៉ាន់តឹន