01/11/2021 - 09:48

បង​ប្អូន​ភ្លោះ​ចូល​រៀន​សាលា​នាយ​ទាហាន​រថ​ក្រោះ​ទាំង​ពីរនាក់​

ក្នុង​មណ្ឌល​យោធ​ភូមិ​ភាគ​មាន​បង​ប្អូន​ភ្លោះ​ជាច្រើន​ចូល​បម្រើ​កង​ទ័ព​ ឬ​ប្រ​ឡង​ជាប់​ចូល​រៀន​សាកល​វិទ្យា​ល័យ​ណា​មួយ​ជា​មួយ​គ្នា​ ប៉ុន្តែ​កម្រ​មាន​ករណី​ជាប់​ជម្រើស​ចូល​រៀន​មហា​វិទ្យា​ល័យ​យោធា​រួម​គ្នា​ដូច​ជា​ យ័ញ​ហ៊ឺវ​ង៉ី និង​យ័ញ​តឹង​លឹក ជាជន​ជាតិ​ខ្មែរ​នៅ​ភូមិ​សើុង​ហ្វា ឃុំ​វង់​ដុង​ ស្រុក​ថ្វយ​សើុង​ខេត្ត​អាង​ យ៉ាង​។​

 ​ បង​ប្អូន​ភ្លោះ​ពីរនាក់​ យ័ញ​ហ៊ឺវង៉ី(ឆ្វេង​)និង​យ័ញ​តឹង​លឹក។​ 

ប្អូន​យ័ញ​ហ៊ឺវង៉ី រ៉ាយ​រ៉ាប់​៖ “ពួក​ខ្ញុំ​មាន​បំ​ណង​ក្លាយ​ជា​កង​ទ័ព​ ដើម្បី​លត់ដំ​ខ្លួន​បម្រើ​ជាតិ​មាតុ​ភូមិ​និង​ស្នង​ប្រ​វេណី​របស់​គ្រួ​សារ​។​ ព្រោះ​ហេតុ​នោះ​ បង​ប្អូន​ខ្ញុំ​តែង​ខិត​ខំ​រៀន​សូត្រ​ដោយ​ប្ដេជ្ញា​ចិត្ត​ ប្រ​ឡង​ជាប់​ចូល​រៀន​សាលា​យោធា​។​ ពេល​ជួប​លំ​ហាត់​ពិបាក​ធ្វើ​ឬ​ពិន្ទុ​ទាប​ បង​ប្អូន​លើក​ទឹក​ចិត្ត​គ្នា​ខិត​ខំ​រៀន​ថែម​ទៀត​។​ អា​ស្រ័យ​ការ​ប្រឹង​ប្រែង​រៀន​សូត្រ​ សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​កន្លង​ហើយ​ ខ្ញុំ​ប្រ​ឡង​បាន​ ២៤,៦ ពិន្ទុ​ យ័ញ​តឹង​លឹក បាន​២៤,៧ពិន្ទុ​ គ្រប់​ពិន្ទុ​ពិនិត្យ​ជម្រើស​តាម​គោល​បំ​ណង​ ១ ចូល​រៀន​នៅ​សាលា​នាយ​ទា​ហាន​រថ​ក្រោះ​ ជំនាញ​ផ្នែក​បញ្ជា​ការ​សេនា​ធិការ​”។​

ក្នុង​ផ្ទះ​ចាស់​ សមាជិក​ក្នុង​គ្រួ​សារ​សប្បាយ​រីក​រាយ​ មោទនៈ​ចំ​ពោះ​ស្នាដៃ​របស់​បង​ប្អូន​ពីរនាក់​។​ លោក​យាយ​ចូវ​ធីមី​យ៉ុង (ជីដូន​ខាង​ឪ​ពុក​របស់​ង៉ីនិង​លឹក) ចែក​រំលែក​៖ “កាល​សម័យ​តស៊ូ​ប្រ​ឆាំង​អា​មេរិក​ ជីតា​របស់​ពួក​គេក៏​ជាកង​ទ័ព​ ចំ​ណែក​ខ្ញុំ​បម្រើ​ការ​នៅ​ស្ថាប័ន​ពេទ្យ​យោធា​ខេត្ត​។​ ឥឡូ​វចៅ​ខ្ញុំ​ទាំង​ពីរប្រ​ឡង​ជាប់​ចូល​រៀន​សាលា​យោធា​ ក្លាយ​ជានាយ​ទាហាន​ក្នុង​ពេល​អនា​គត​ ក្នុង​គ្រួ​សារ​និង​សាច់ញាតិ​ត្រេក​អរ​ខ្លាំង​ណាស់​។​ ហេតុ​នោះ​ គ្រប់​គ្នា​ក្នុង​គ្រួ​សារ​តែង​តែ​ដាស់​តឿន​ លើក​ទឹក​ចិត្ត​ឱ្យ​ចៅ​ៗ​ខំប្រឹង​រៀន​សូត្រ​ ហាត់​ពត់​លត់​ដំ​ឱ្យ​បាន​ល្អ​ ដើម្បី​បម្រើ​ភូមិ​ស្រុក​ ប្រ​ទេស​ជាតិ​”។​

ឆ្នាំ​ ២០២១ ស្រុក​ថ្វយសើុង មាន​បេក្ខ​សិស្ស​ ១៥ នាក់​ (ប្រុស​ ១០ នាក់​ ស្រី​ ៥ នាក់​) គ្រប់​លក្ខណ​សម្បត្ដិ​ពិនិត្យ​ជម្រើស​ចូល​រៀន​នៅ​វិទ្យា​ស្ថាន​និង​សាលា​យោធា​។​ “លទ្ធ​ផល​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ មាន​បេក្ខ​សិស្ស​ ៤ នាក់​ជាប់​ជម្រើស​ចូល​រៀន​សាលា​នាយ​ទាហាន​កង​ទ័ព​ជើង​អា​កាស​ កង​ទ័ព​ជើង​គោក​ ២ ង៉ីនិង​លឹក ចូល​រៀន​សាលា​នាយ​ទាហាន​រថ​ក្រោះ​។​ នេះ​មិន​ត្រឹម​តែក្ដី​មោទនៈ​សម្រាប់​ប្អូន​ៗ​និង​គ្រួ​សារ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជាមោទន​ភាព​របស់​ភូមិ​ភាគ​ទៀត​ផង​។​ បច្ចុប្បន្ន​ យើង​ខ្ញុំ​កំ​ពុង​ស្នើ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ផ្ដល់​ជូន​រង្វាន់​សរ​សើរ​ដល់​ប្អូន​ៗ​ ព្រម​ទាំង​ឧបត្ថម្ភ​ថវិកា​ដល់​ប្អូន​ៗ​ចូល​រៀន​។​ ក្រៅ​ពីនោះ​ ក្នុង​រយៈ​ពេល​ប្អូន​ៗ​រៀន​សូត្រ​ យើង​ខ្ញុំ​សហការ​ជា​មួយ​នឹង​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ គិត​គូរ​ដល់​គ្រួ​សារ​ប្អូន​ៗ​ប្រ​សិន​បើ​ជួប​ការ​លំ​បាក​” វរសេនីយ៍​ឯក​បម្រុង​ វ៉ថាញ​ប៊ិញ ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​យោធា​ស្រុក​ថ្វយសើុង មាន​ប្រ​សាសន៍​ដូច្នេះ​៕​

 អត្ថ​បទ​និង​រូប​ថត​៖ គៀង​យ៉ាង​ – ហ៊ឺវដាំ​ង- ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ