01/11/2021 - 09:48

ជំនួយ​កសិករ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​

ជាច្រើន​ឆ្នាំ​មក​នេះ​ មូល​និធិ​គាំ​ទ្រ​កសិករ​ត្រា​វិញ​ បាន​ជួយ​ឱ្យ​កសិករ​រាប់​ពាន់​គ្រួ​សារ​នៅ​លើ​ភូមិ​សាស្រ្ត​មាន​លក្ខណៈ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ហើយ​លំ​នឹង​បាន​ជីវ​ភាព​។​

បង​ហ្វិញ​សារី កំ​ពុង​ថែទាំ​ដំណាំ​ត្រសក់ផ្អែម​។​

ឆ្នាំ​ ២០២១ សរុប​ប្រ​ភព​ទុន​មូល​និធិ​គាំ​ទ្រ​កសិករ​ទូទាំង​ខេត្ត​ត្រា​វិញ​ សម្រេច​ជាង​ ២៧,៦​ពាន់​លាន​ដុង​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​កើន​ជាង​ ៣ ពាន់​លាន​ដុង​ សម្រេច ​១០៧,៥% នៃ​ភាគ​កម្រិត​ដែល​មជ្ឈិម​ប្រ​គល់​ឱ្យ​។​ ផ្តើម​ពីប្រ​ភព​មូល​និធិ​នេះ​ ភូមិ​ភាគ​និង​អង្គ​ភាព​នានា​ បាន​ណែនាំ​កសិករ​កសាង​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ចំ​នួន​ ២៥៧ ដោយ​មាន​សមាជិក​ចូល​រួម​ ៥.៤១១ នាក់​; ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​ជិត​ ៦.១០០នាក់​ ក្នុង​នោះ​មាន​គ្រួ​សារ​ខ្មែរ​ជិត​ ៤០% ។​

លោក​ថាច់​ចន្ធី ប្រ​ធាន​សមាគម​កសិករ​ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ “ឆ្នាំ​ ២០១៩ មូល​និធិ​គាំ​ទ្រ​កសិករ​ ឧបត្ថម្ភ​ ផ្សព្វ​ផ្សា​យគម្រោង​ដាំ​ត្រសក់​ផ្អែម​បច្ចេក​វិជ្ជា​ខ្ពស់​ ថវិកា​អនុវត្ត​សរុប​ជាង​ ២,៣ ពាន់​លាន​ដុង​។​ គម្រោង​មាន​គ្រួ​សារ​ចូល​រួម​ចំ​នួន​ ១១ (មាន​កសិករ​ខ្មែរ​ ៤ គ្រួ​សារ​) ក្នុង​នោះ​ មាន​គ្រួ​សារ​ចំ​នួន​ ១០ បាន​មូល​និធិ​គាំ​ទ្រ​កសិករ​ខេត្ត​ឧប​ត្ថម្ភ​ ឱ្យ​បុល​ទុន​អនុ​គ្រោះ​ ១០០ លាន​ដុង​/គ្រួ​សារ​។​ ក្រោយ​រយៈ​ពេល​ ៣ ឆ្នាំ​សង​ដើម​ទុន​វិញ​ សម្រាប់​ផ្ដល់​ជូន​គ្រួ​សារ​ដទៃ​ទៀត​”។​ បង​ហ្វិញ​សារី នៅ​ឃុំ​លឿង​ហ្វា A គឺ​ជាសមាជិក​ម្នាក់​ក្នុង​ចំ​ណោម​សមាជិក​ទាំង​ ១០ នាក់​ ជា​ជន​ជាតិ​ខ្មែរ​បាន​មូល​និធិ​គាំ​ទ្រកសិករ​ពិនិត្យ​ឱ្យ​បុល​ទុន​អនុ​គ្រោះ​ បាន​ឱ្យ​ដឹង​៖ “ត្រសក់​ផ្អែម​សម​ស្រប​នឹង​ស្ថាន​ភាព​ដី​របស់​ភូមិ​ភាគ​ ផ្លែ​ធំ​ ផ្អែម​ ទិន្ន​ផលខ្ពស់​។​ រៀង​រាល់​ឆ្នាំ​ ខ្ញុំ​ប្រ​មូល​ផល​ត្រ​សក់​ផ្អែម​បាន​ពី ២-៣ រដូវ​ រកបាន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ពី ៤០-៥០ លាន​ដុង /១.០០០ ម២/រដូវ​។​ ចំ​ណែក​ ២ រដូវ​កន្លង​ហើយ​ អា​ស្រ័យ​រង​ផលប៉ះ​ពាល់​ពីជំងឺ​ COVID-១៩ កសិផល​ដឹក​ជញ្ជូន​លំ​បាក​ តម្លៃ​ជីឡើង​ថ្លៃ​ ប៉ុន្តែ​នៅ​តែរក​បាន​ប្រាក់​ចំ​ណេញ​ ៣០ លាន​ដុង​/ ១.០០០ ម២/រដូវ​។​ ផ្តើម​ពីដាំ​ក្នុង​រោង​សំ​ណាញ់​មួយ​ដំបូង​ ១.០០០ ម២ រហូត​មក​ទល់​ពេល​នេះ​ ខ្ញុំ​ពង្រីក​រោង​សំ​ណាញ់​បន្ថែម​ចំ​នួន​ ៤ ទៀត​ ម្ល៉ោះ​ហើយ​ត្រសក់ប្រ​មូល​ផលជុំ​ឆ្នាំ​”។​

តាម​ប្រ​សាសន៍​លោក​ចន្ធី អា​ស្រ័យ​គម្រោង​ដាំ​ត្រសក់​ផ្អែម​អនុវត្ត​បច្ចេក​ទេស​ជឿន​លឿន​ ហាក់​ដូច​ជា​ស្វ័យ​ប្រ​វត្តិ​ស្ទើរ​តែរាល់​ផ្នែក​ ម្ល៉ោះ​ហើយ​អ្នក​ដាំ​មិន​ចំ​ណាយ​កម្លាំង​ពលកម្ម​ច្រើន​ទេ។​ ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ មាន​ជន​រួម​ជាតិ​ខ្មែរ​ជិត​ ៨០% ។​ មាមីង​នៅ​ទីនេះ​រស់​នៅ​ដោយ​ប្រ​កប​របរ​កសិកម្ម​ជា​សំ​ខាន់​។​ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ការ​បម្រែ​បម្រួល​អា​កាស​ធាតុ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ​ផលិត​កសិកម្ម​របស់​កសិករ​នៅ​ភូមិ​ភាគ​ ម្ល៉ោះ​ហើយ​ទម្រង់​ដាំ​ត្រសក់​ផ្អែម​បច្ចេក​វិជ្ជា​ខ្ពស់​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាវិជ្ជ​មាន​។​ ក្រៅ​ពីនោះ​ សមាជិក​ កសិករ​ពេល​ចូល​រួម​ទម្រង់​នៅ​ទាំង​បាន​ផ្គួប​បញ្ចូល​នឹង​កម្ម​វិធី​ គម្រោង​របស់​ផ្នែក​កសិកម្ម​ ដើម្បី​ផ្សព្វ​ផ្សាយ​នូវ​បទ​ពិសោ​ធន៍ល្អ​ៗ​ ទម្រង់​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​មាន​ប្រ​សិទ្ធ​ភាព​។​ ផ្តើម​ពីនោះ​ សហការ​ជា​មួយ​នឹង​ផ្នែក​ឯក​ទេស​ បង្កើត​ក្រុម​សហការ​ចង​សម្ព័ន្ធ​ពង្រីក​ការ​ផលិត​ ផ្ដល់​ពិគ្រោះ​ដល់​គម្រោង​ផលិត​ ណែនាំ​របៀប​គ្រប់​គ្រង​និង​ប្រើ​ប្រាស់​ប្រ​ភព​ទុន​បុល​មាន​ប្រ​សិទ្ធ​ភាព​”៕​

                                  សើុង​ម៉ាល័យ​-វិមាន​​ 

ចែករំលែកអត្ថបទ