គណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីការទទួលស្គាល់ក្រុងបាកលីវអនុវត្តសម្រេចភារកិច្ចកសាងជនបទថ្មី ឆ្នាំ ២០២០។ នេះគឺជាអង្គភាពទី ២ របស់ខេត្ត បានទទួលស្គាល់សម្រេចការកសាងជនបទថ្មីបន្ទាប់ពីស្រុកភឿកឡុង។
ក្រុងបាកលីវ ទទួលសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ទទួលស្គាល់ក្រុងបាកលីវ សម្រេចភារកិច្ចកសាងជនបទថ្មី។
សរុបថវិកាអនុវត្តកសាងជនបទថ្មីរបស់ក្រុងបាកលីវ គឺជាង ២៣៥.៤៥៩ ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិមជាង ១៤.៣២០ ពាន់លានដុង។ កៀរគរអាជីវកម្ម អង្គការ បុគ្គលនិងប្រជាជនរួមវិភាគទានបានជាង ៤៣.៦២៧ ពាន់លានដុង ក្រៅពីនោះគឺថវិកាខេត្ត ក្រុង និងឃុំ។
បច្ចុប្បន្ន ល្បឿនកំណើនសេដ្ឋកិច្ចរបស់ក្រុងបាកលីវ តែងស្ថិតក្នុងកម្រិតខ្ពស់ មធ្យមភាគគឺ ១០,៥១% ក្នុងមួយឆ្នាំ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់នៅឆ្នាំ ២០២០ សម្រាប់មណ្ឌលក្រុងគឺ ១០៥,៥ លានដុង/ម្នាក់/ឆ្នាំ តំបន់ជនបទគឺ ៦៣,២ លានដុង/ម្នាក់/ឆ្នាំ កើន ៤,១៦ ដងបើប្រៀបធៀបនឹងឆ្នាំ ២០១១...។
ស្របក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្ត ជូនប័ណ្ណសរសើរដល់សមូហភាពចំនួន ៥ និងបុគ្គល១១នាក់ ដោយសម្រេចបានស្នាដៃឆ្នើមក្នុងការកសាងជនបទថ្មីរបស់ក្រុងបាកលីវ៕
លីធាន-មុនី