ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/11/2021 - 09:48

សំ​ណើ​លើក​កម្ពស់​ទិន្ន​ផល គុណ​ភាព ​តម្លៃ​កសិផល​ តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​

(កឹង​ធើ) – កាល​ពី​សប្តាហ៍​កន្លង​ អនុ​រដ្ឋ​មន្ត្រី​ ក្រសួង​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ ត្រឹង​ថាញ​ណាម​ ដឹក​នាំ​កិច្ច​ប្រ​ជុំ​តាម​អនឡាញ​នឹង​ ១៣ ខេត្ត​ ក្រុង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បូក​សរុប​សេច​ក្ដី​សម្រេច​លេខ​ ២១-NQ/TW ចុះ​ថ្ងៃ​ទី ២០ ខែមក​រា​ ឆ្នាំ​ ២០០៣ របស់​ការិ​យាល័យ​នយោ​បាយ​ នីតិ​កាល​ទី IX ស្តីពី​ទិស​ដៅ​ ភារកិច្ច​ ដំណោះ​ស្រាយ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ និង​ធានា​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដំណាក់​កាល​ ២០០១-២០១០ (សេចក្តី​សម្រេច​លេខ​ ២១) សេច​ក្តី​សន្និ​ដ្ឋាន​លេខ​ ២៨-KL/TW ចុះ​ថ្ងៃ​ទី ១៤ ខែសីហា​ ឆ្នាំ​ ២០១២ របស់​ការិ​យាល័យ​នយោ​បាយ​ ស្តីពី​ទិស​ដៅ​ ភារកិច្ច​ ដំណោះ​ស្រាយ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ និង​ធានា​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដំណាក់​កាល​ ២០១១-២០២០ (សេច​ក្តី​សន្និដ្ឋាន​លេខ​ ២៨)។​

លោក​ ង្វៀង​ង៉ុក​ហែ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ
ធ្វើ​បទ​អន្តរា​គមន៍ក្នុង​កិច្ច​ប្រ​ជុំ​។​  រូប​៖ អា​ញ់​យុង

តាម​ការ​វាយ​តម្លៃ​របស់​ក្រសួង​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ ដំណាក់​កាល​ ២០០៤-២០២០ ផ្នែក​កសិកម្ម​វាល​រាប​ទន្លេ​គឺវ​ឡុង​ រួម​ចំ​ណែក​ជា​មធ្យម​ភាគ​ប្រ​មាណ​ ៣៣,៥៤% GDP លើ​វិស័យ​កសិកម្ម​ក្នុង​ទូទាំង​ប្រ​ទេស​; ល្បឿន​កំ​ណើន​មធ្យម​ភាគ​ GDP កសិកម្ម​សម្រេច​ ៤,៦% ខ្ពស់​ជាង​ល្បឿន​កំ​ណើន​ទូទាំង​ប្រ​ទេស​ (៣,៧៦%) វាល​រាប​ទន្លេ​គឺ​វឡុង​ខ្ពស់​ជាង​គេ ទូទាំង​ប្រ​ទេស​ អំ​ពី​បរិមាណ​ផល​អង្ករ​ បង្គាទឹក​ភ្លាវ ត្រី​ប្រានិង​ផ្លែ​ឈើ​ ដោយ​មាន​អង្ករ​ ប្រ​មាណ​ ២៤,៥១ លាន​តោន​ ស្រូប​អត្រា​ ៥៦% នៃ​បរិមាណ​ផល​សរុប​ក្នុង​ទូទាំង​ប្រ​ទេស​; បង្គា ៦៧១.៧០០ តោន​ ស្រូប​អត្រា​ ៨៣,៥១%; ត្រី​ប្រា ១,៤១ លាន​តោន​ ស្រូប​អត្រា​ ៩៨% និង​ផ្លែ​ឈើ​ ៤,៣ លាន​តោន​ ស្រូប​អត្រា​ ៦០% ។​ល។​ រហូត​ដល់​ដំណាច់​ឆ្នាំ​ ២០២០ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​មាន​ ៦០,៨% នៃ​ចំ​នួន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ (ក្រុង​កឹង​ធើ​និង​ខេត្ត​បាក​លីវ​ មាន​ ១០០% នៃ​ចំ​នួន​ឃុំ​សម្រេច​បទ​ដ្ឋាន​)។​ល។​ រហូត​ដល់​ឆ្នាំ​ ២០៣០ វាល​រាប​ទន្លេ​គឺវ​ឡុង​ ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​គឺ​៖ ល្បឿន​កំ​ណើន​ GDP កសិកម្ម​សម្រេច​ជាង​៣%/ឆ្នាំ​; ល្បឿន​បង្កើន​ប្រាក់​ចំ​ណូល​ពីការ​ច្នៃ​កសិរុក្ខ​កម្ម​ ជលផល​សម្រេច​ជាង​ ៥%/ឆ្នាំ​; ល្បឿន​បង្កើន​ទិន្ន​ផល ពលកម្ម​កសិរុក្ខ​កម្ម​ ជលផល​សម្រេច​ជាង​ ៥%/ឆ្នាំ​; អត្រា​ត​ម្លៃ​ផលិត​ផល កសិរុក្ខ​កម្ម​ ជលផល​ត្រូវ​បាន​ផលិត​ក្រោម​រូប​ភាព​សហ​ការ និង​ចង​សម្ព័ន្ធ​សម្រេច​ជាង​ ៣០%; ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់​តំ​បន់​ជន​បទ​កើន​យ៉ាង​ហោច​ណាស់​ ២ ដង បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០១៨ ។​ល។​

ថ្នាក់​ដឹក​នាំ​ទាំង​អស់​នៅ​តាម​ខេត្ត​ ក្រុង​នានា​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដែល​ចូល​រួម​កិច្ច​ប្រ​ជុំ​បាន​អះ​អាង​៖  ផលិត​ផលកសិកម្ម​របស់​វាល​រាប​ទន្លេ​គឺវ​ឡុង​ សំ​ខាន់​គឺ​ស្រូវ​អង្ករ​ ជលផល​និង​ផ្លែ​ឈើ​ជាដើម​។​ អា​ស្រ័យ​ហេតុ​នោះ​ ថ្នាក់​ដឹក​នាំ​ខេត្ត​ ក្រុង​នានា​ក្នុង​តំ​បន់​បាន​ស្នើ​ទៅ​ការិ​យាល័យ​នយោ​បាយ​ ចង្អុល​ការ​ ក្រសួង​ ផ្នែក​មជ្ឈិម​ និង​ភូមិ​ភាគ​នានា​ ផ្សព្វ​ផ្សា​យឱ្យ​បាន​ច្រើន​នូវ​ដំណោះ​ស្រាយ​សម្រាប់​លើក​កម្ពស់​ទិន្ន​ផល គុណ​ភាព​តម្លៃ​ផលិត​ផលខាង​លើ​ ដើម្បី​ប្រ​ជា​ជន​បង្កើន​ប្រាក់​ចំ​ណូល​ និង​លើក​កម្ពស់​ជីវ​ភាព​។​ ទន្ទឹម​នឹង​នោះ​សង្ឃឹម​ថា​ ការិ​យាល័យ​នយោ​បាយ​ នឹង​ដាក់​ចេញ​សេចក្តី​សម្រេច​ថ្មី​ ជំនួស​សេច​ក្តី​សម្រេច​លេខ​ ២១ និង​សេច​ក្តី​សន្និ​ដ្ឋាន​លេខ​ ២៨។​

ថ្លែង​យោបល់​សរុប​ក្នុង​កិច្ច​ប្រ​ជុំ​ អនុ​រដ្ឋ​មន្ត្រី​ ក្រសួង​កសិកម្ម​និង​អភិ​វឌ្ឍន៍ជន​បទ​ ត្រឹង​ថាញ​ណាម​ កត់​សម្គាល់​មតិ​យោបល់​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​ ក្រុង​នានា​ ដើម្បី​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម​ រួច​ស្នើ​ទៅ​ការិ​យាល័យ​នយោ​បាយ​ពិនិត្យ​ពិច័យ​។​ ទន្ទឹម​នឹង​នោះ​ គូស​បញ្ជាក់​៖ ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍន៍ជន​បទ​ នឹង​ធ្វើ​សេនា​ធិការ​ជូន​រដ្ឋា​ភិបាល​ ចង្អុល​ការ​ក្រសួង​ ផ្នែក​មជ្ឈិម​ និង​ភូមិ​ភាគ​នានា​ កសាង​បង្កើន​កម្រិត​ប្រ​ព័ន្ធ​ធារា​សាស្ត្រ​ក្នុង​តំ​បន់​ សំ​ដៅ​ធានា​ការ​បង្ក​បង្កើន​ផល​របស់​ប្រ​ជា​ជន​; ជំរុញ​រចនា​សម្ព័ន្ធ​ឡើង​វិញ​ បង្វែរ​ផលិត​កម្ម​កសិកម្ម​ ដោយ​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​ បច្ចេក​វិទ្យា​ឌីជី​ថល និង​យន្ត​កម្ម​ក្នុង​ការ​បង្ក​បង្កើន​ផលកសិកម្ម​។​ ពិសេស​ អនុវត្ត​ល្អ​ការ​ចង​សម្ព័ន្ធ​ផលិត​កម្ម​តាម​សង្វាក់​តម្លៃ​ ដើម្បី​ក្លាយ​ទៅ​ជាតំ​បន់​បង្ក​បង្កើន​ផលដ៏​ធំ​; កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ logistics សម្រាប់​សហករណ៍​ សំ​ដៅ​ជំរុញ​ការ​ផលិត​កសិកម្ម​រីក​ចម្រើន​៕​

     អត្ថ​បទ​ រូប​៖ អា​ញ់យុង-ប្រែសម្រួល​៖ លីសៀ ​  

ចែករំលែកអត្ថបទ