នោះគឺជាមតិចង្អុលការរបស់សមមិត្ត ហូវអាឡឺន រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញទូទាំងប្រទេស បូកសរុបបណ្តោះអាសន្នការងារជនជាតិ ៩ ខែ និងផ្សព្វផ្សាយភារកិច្ចសំខាន់ការងារ ៣ ខែចុង ឆ្នាំ ២០២១។ សមមិត្ត ហូវអាឡឹន រំលឹក៖ ស្ថានភាពជំងឺ COVID- ១៩ នៅតែបង្កប់នូវភាពលំបាក រងផលប៉ះពាល់ដល់ជីវភាពប្រជាជនជាច្រើន ពិសេសគឺនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ អាស្រ័យហេតុនោះ ប្រព័ន្ធស្ថាប័ន ការងារជនជាតិគប្បីមានវិធានការ ម្ចាស់ការធ្វើសេនាធិការ លើកសំណើ សហការដើម្បីដោះស្រាយនូវការលំបាកជូនជនជាតិភាគតិច។
អ្នកតំណាងចូលរួមនៅទីតាំងតភ្ជាប់ប្រព័ន្ធក្រុងកឹងធើ។
សមមិត្ត ស្នើថ្នាក់ដឹកនាំខេត្ត ក្រុងនានាយកចិត្តទុកដាក់ចង្អុលការគណៈជនជាតិសហការជាមួយនឹងមន្ទីរ ផ្នែកភូមិភាគនានាផ្សព្វផ្សាយនូវកម្មវិធីសហការការងារតាមខ្លឹមសារសំខាន់ៗ ជាក់ស្តែង; មានដំណោះស្រាយព្រមៗគ្នា ពង្រីកឱ្យបានល្អជាងទៀតតួនាទីអ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិច; យកចិត្តទុកដាក់ផ្ដល់មតិយោបល់លើកម្មវិធី គម្រោងរបស់មជ្ឈិម; កែប្រែរបៀបរបបធ្វើការ ជំរុញអនុវត្តបច្ចេកវិទ្យាព័ត៌មាន បំផុតគឺក្នុងការអនុវត្តកម្មវិធីទិសដៅជាតិ។
ឆ្នាំ ២០២១ គណៈកម្មាធិការជនជាតិ បានប្រគល់ភារកិច្ចលើកជូនរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អំពីកម្មវិធី គម្រោង គោលនយោបាយជនជាតិចំនួន ៧ ។ រហូតដល់ខែកញ្ញា ឆ្នាំ ២០២១ គណៈកម្មាធិការជនជាតិ បានធ្វើសេនាធិការជូនរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានប្រកាសឱ្យប្រើគម្រោងចំនួន ២ និងបានលើកជូនគម្រោងចំនួន ២ រង់ចាំផ្តល់សច្ចានុមតិ; បន្តកសាងនិងធ្វើឱ្យសុក្រឹតគម្រោងចំនួន ៣ តាមការគ្រោងទុកនឹងលើកជូនក្នុងត្រៃមាស ទីIV ឆ្នាំ ២០២១នេះ។ល។ គណៈកម្មាធិការជនជាតិ បានប្រកាសជាសាធារណៈឯកសារចង្អុលការជាច្រើន ចលនានាយកដ្ឋាន អង្គភាព និងស្ថាប័នការងារជនជាតិខេត្ត ក្រុងនានា ផ្តុំកម្លាំងបង្ការប្រឆាំងជំងឺ COVID-១៩ និងធានាសុខុមាលភាពសង្គមក្នុងតំបន់ជនជាតិភាគតិច។ ការងារជនជាតិ និងអនុវត្តគោលនយោបាយជនជាតិ ត្រូវបានភូមិភាគយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្ត។ ភូមិភាគមួយចំនួននៅទាំងប្រកាសឱ្យប្រើនូវគោលនយោបាយពិសេសដោយឡែក ដូចជាឧបត្ថម្ភថ្លៃសិក្សា និងជំនួយសង្គមដល់សិស្សជនជាតិភាគតិចគ្រប់កម្រិត; របបអនុគ្រោះចំពោះវេជ្ជបណ្ឌិតបំពេញការងារនៅតាមដំណាក់សុខាភិបាលតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ; ឧបត្ថម្ភទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់ជនជាតិភាគតិច មិនស្ថិតក្នុងតំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាក; ជូនអំណោយដល់គ្រួសារជនជាតិភាគតិចគំរូ និងឧបត្ថម្ភការប្រាក់បុលទុនចំពោះគ្រួសារជនជាតិភាគតិច៕
ង៉ុកក្វៀង-វិមាន