សប្តាហ៍កន្លង ភូមិភាគនានានៅតំបន់តីណាមបូ (ក្រុងកឹងធើ សុកត្រាំង ត្រាវិញ អាងយ៉ាង គៀងយ៉ាង។ល។) បានរៀបចំពិធីជួបជុំ និងចាត់គណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃតាមវត្តនានា និងមាមីងពុទ្ធបរិស័ទក្នុងឱកាសបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២១។
គណៈប្រតិភូនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២១។ រូបថត៖ ង៉ុកក្វៀង
ខេត្តសុកត្រាំង រៀបចំពិធីជួបជុំ ប្រគេនទេយ្យវត្ថុដល់ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរៈក្នុងគណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង។ រូបថត៖ លីធាន
នៅក្នុងកិច្ចជួបជុំ ថ្នាក់ដឹកនាំគណៈប្រតិភូ មានបិយវាចាសួរសុខទុក្ខ និងប្រសិទ្ធពរមហាប្រសើរដល់ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរៈ និងមាមីងពុទ្ធបរិស័ទគ្រប់អង្គនិងរូប អំណរបុណ្យសែនដូនតា ឆ្នាំ ២០២១ ប្រកបដោយក្តីរីករាយ សុភមង្គល។ល។ ថ្នាក់ដឹកនាំគណៈប្រតិភូ លើកឡើង ទោះបីជួបការលំបាកច្រើនក៏ដោយ ប៉ុន្តែភូមិភាគនានានៅតែប្តេជ្ញាចិត្តចង្អុលការជំរុញមាំការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងចូលរួមបង្ការ ប្រឆាំងជំងឺ COVID-១៩។ កត់សម្គាល់ការរួមចំណែករបស់ព្រះសង្ឃនិងពុទ្ធបរិស័ទរយៈពេលកន្លង ថ្នាក់ដឹកនាំគណៈប្រតិភូ សង្ឃឹមថា ជនរួមជាតិខ្មែរនឹងបន្តពង្រីកប្រវេណីសាមគ្គីជនជាតិ អនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ចលនាប្រឡងប្រណាំងស្នេហាជាតិ ស្ងប់ចិត្តក្នុងការផលិត ធ្វើអាជីវកម្ម លើកស្ទួយជីវភាព បន្តការរួមដំណើរជាមួយបក្ខភាគ រដ្ឋអំណាចនិងមជ្ឈដ្ឋាន ប្រជាជន កសាងភូមិភាគកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ចំពោះការប្រែប្រួលយ៉ាងស្មុគស្មាញនៃជំងឺ COVID-១៩ គ្រួសារគោលនយោបាយ ព្រះសង្ឃ គណៈកម្មការវត្ត។ល។ បន្តការផ្សព្វផ្សាយចលនា មាមីងពុទ្ធបរិស័ទ អនុវត្តល្អនូវវិធានការបង្ការប្រឆាំងជំងឺរាតត្បាត។ ផ្តើមពីនោះ រួមចំណែកជាមួយបក្ខភាគ រដ្ឋអំណាចនិងប្រជាជនឆាប់ទប់ស្កាត់ជំងឺរាតត្បាត ធ្វើឱ្យជីវភាពប្រជាជនត្រឡប់មកសភាពធម្មតាថ្មីវិញ៕
ការិយាល័យកាសែតខ្មែរ (សរុប)