04/10/2021 - 07:20

យោធ​ភូមិ​ភាគ​ ៩ ចេញ​ទ័ព​ទៅ​ជួយ​ទីក្រុង​ហូជីមិញ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩

 (កឹង​ធើ)៖ បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ ​៩ ទើប​រៀប​ចំ​ពិធី​ចេញ​ទ័ព​ជួយ​ទីក្រុង​ហូជី​មិញ​ យក​សំ​ណាក​ធ្វើ​តេស្ត​រក​មេ​រោគ​ SARS-CoV-២ ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ។​

ឧត្តមសេនីយ៍​ទោ ង្វៀង​ស្វឹង​យ៉ាក់ មេបញ្ជា​ការ​យោធា​យោធ​ភូមិ​ភាគ​ ៩ និង​បណ្ដា​សម​មិត្ត​ថ្នាក់​ដឹក​នាំ​បញ្ជា​ការ​ដ្ឋាន​យោធា​យោធ​ភូមិ​ភាគ​ ៩ បាន​លើក​ទឹក​ចិត្ត​កង​កម្លាំង​ ត្រៀម​លក្ខណៈ​ចេញ​ទៅ​បំ​ពេញ​ភារ​កិច្ច​នៅ​ទីក្រុង​ហូជី​មិញ​។​

ថ្លែង​ការណ៍​ក្នុង​ពិធី​នេះ​ ឧត្តមសេនីយ៍​ទោ ង្វៀង​ស្វឹង​យ៉ាក់ បាន​សង្កត់​ធ្ងន់​៖ ការ​ចេញ​ទ័ព​លើក​នេះ​ គឺ​ជា​ការ​ងារ​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​ សម្ដែង​បង្ហាញ​ពី​ស្មារ​តី​សាមគ្គី​ និង​ការ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ប្រ​ជា​ជាតិ​។​ នេះ​គឺ​ជា​កិច្ច​ការ​សែន​លំ​បាក​និង​គ្រោះ​ថ្នាក់​ជាទីបំ​ផុត​ ពីព្រោះ​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ COVID-១៩ គឺ​ជាសមរ​ភូមិ​ថ្មី​ សង្គ្រាម​ថ្មី​ ឧត្តមសេនីយ៍​ទោ ង្វៀង​ស្វឹង​យ៉ាក់ បាន​សំ​ណូម​ពរ កម្មា​ភិបាល​ យុទ្ធ​ជន​ វេជ្ជ​បណ្ឌិត​ និង​គ្រូ​ពេទ្យ​គ្រប់​រូប​ ត្រូវ​កំ​ណត់​ច្បាស់​ពីទង្វើ​និង​ភារ​កិច្ច​របស់​ខ្លួន​ សកម្ម​ចូល​រួម​ អនុ​វត្ត​ល្អ​ បណ្តា​ភារកិច្ច​ តាម​តម្រូវ​ការ​របស់​អង្គ​ភាព​មិត្ត​។​  រួម​កម្លាំង​ ចែក​រំលែក​នូវ​ការ​លំ​បាក​ វេទនា យក​អស់​ពីកម្លាំង​កាយ​ចិត្ត​បម្រើ​ប្រ​ជា​ជន​។​  កង​កម្លាំង​ដែល​បំ​ពេញ​ភារ​កិច្ច​នៅ​ទីក្រុង​ហូជី​មិញ​ ត្រូវ​គោ​រព​យ៉ាង​តឹង​រ៉ឹង​នូវ​វិន័យ​កង​ទ័ព​ និង​សេចក្តី​កំ​ណត់​ស្តីពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID -១៩ ។​  ពង្រឹង​ចំ​ណង​សាមគ្គី​ភាព​រវាង​កង​ទ័ព​ និង​ប្រ​ជា​ជន​ រក្សា​ម៉ឺង​ម៉ាត់​នូវ​វិន័យ​ប្រ​ជាចលនា​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​សម្រេច​ភារ​កិច្ច​បាន​ល្អ​។​

ក្រោយ​ពីពិធី​ចេញ​ទ័ព​ មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ វេជ្ជ​បណ្ឌិត​ គ្រូ​ពេទ្យ​ចំ​នួន​ ១.០០០ រូប​ មក​ពី​នាយក​ដ្ឋាន​ភស្តុភារ សាលា​យោធា​យោធ​ភូមិ​ភាគ​ ៩ កង​ពល​ថ្មើរ​ជើង​លេខ​ ៣៣០ កង​ពល​តូច​កាំ​ភ្លើ​ង​ធំ​កង​ទ័ព​ជើង​អា​កាស​លេខ​ ២២៦ និង​កង​ពល​តូច ព័ត៌​មាន​លេខ​ ២៩ បាន​ចេញ​ទៅ​បំ​ពេញ​ភារ​កិច្ច​នៅ​ទីក្រុង​ហូជី​មិញ​។​

ចាប់​ពីខែ​សីហា​ ឆ្នាំ​ ២០២១ រហូត​មក​ដល់​ពេល​នេះ​ បញ្ជា​ការ​ដ្ឋាន​យោធា​យោធ​ភូមិ​ភាគ​ ៩ បាន​រៀប​ចំ​ចេញ​ទ័ព​ចំ​នួន​ ២ លើក គឺ​ជំនួយ​កម្លាំង​ មធ្យោ​បាយ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ និង​ស្បៀង​អា​ហារ​ដល់​ទីក្រុង​ហូជី​មិញ​មួយ​លើក និង​ចេញ​កម្លាំង​ទៅ​ជួយ​ខេត្ត​គៀង​យ៉ាង​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ មួយ​លើក។​

                        អត្ថ​បទ​ & រូប​: ផាមទ្រុង​- ប្រែសម្រួល​៖ វ៉ាន់​តឹន 

ចែករំលែកអត្ថបទ