យោងតាមគណៈជនជាតិខេត្តអាងយ៉ាង រយៈពេលកន្លង ខេត្តបានផ្សព្វផ្សាយសកម្មភាពជាច្រើន ស្តីពីការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងភូមិរបររបស់ជនជាតិភាគតិច។ តាមរយៈនោះ ខេត្តបានឧបត្ថម្ភកសាងបន្ទប់ដាក់តាំងបង្ហាញ ឧទ្ទេសនាមផលិតផលផ្សារភ្ជាប់នឹងដំណើរទេសចរណ៍និងគោលដៅទេសចរណ៍សម្រាប់ភូមិរបរត្បាញហូលផាមួងខ្មែរវ៉ាន់យ៉ាវ (ស្រុកទ្រីតូង) ជាមួយទឹកប្រាក់ចំនួន ៥០០ លានដុង។ បើកវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនបច្ចេកទេស និងបណ្តុះបណ្តាលរបរ (ធ្វើស្ករត្នោត ត្បាញហូលផាមួង ជាងឈើជាលក្ខណៈគ្រួសារ និងប៉ាក់) បាន ៧ វគ្គ មានសិក្ខាកាម ២១០ នាក់ ជាមួយទឹកប្រាក់សរុប ២៨០ លានដុង។ ក្រៅពីនោះ ផ្នែកសមត្ថកិច្ចខេត្តបានរចនាប្លង់និងចែកចាយខិត្តប័ណ្ណនិងប័ណ្ណផ្សព្វផ្សាយពីផលិតផលភូមិរបរ និងផលិតផលសិប្បកម្មវិចិត្រសិល្បៈ និងផលិតផលពិសេសៗរបស់ខេត្តអាងយ៉ាង។ ជារៀងរាល់ឆ្នាំ ខេត្តនៅទាំងឧបត្ថម្ភដល់មូលដ្ឋានឧស្សាហកម្ម - សិប្បកម្មខ្នាតតូច ចូលរួមតាំងពិព័រណ៍ផ្សារណាត់។ កិច្ចប្រជុំទំនាក់ទំនងពាណិជ្ជកម្ម ចងសម្ព័ន្ធការផ្គត់ផ្គង់និងតម្រូវការជំរុញផលិតផលរបស់ខេត្តទៅកាន់ទីផ្សារនៅភូមិភាគខាងជើង ភូមិភាគកណ្តាល តីង្វៀង និងក្រុងហូជីមិញ។ ចាត់តាំងបន្ទប់ដាក់តាំង ឧទ្ទេសនាម...។ល។
ភ្ញៀវទេសចររីករាយពេលស្លៀកសម្លៀកបំពាក់របស់ជនជាតិខ្មែរនៅភូមិរបរត្បាញហូលផាមួងខ្មែរវ៉ាន់យ៉ាវ។
អាងយ៉ាង មានរបរសិប្បកម្មជាច្រើន ប្រកបដោយលក្ខណៈវប្បធម៌ជនជាតិ។ ជាក់ស្តែងដូច៖ ភូមិរបរត្បាញសំពត់ចរបាប់ចាមចូវផុង ចាមយ៉ាភឿក ភូមិរបរត្បាញហូលផាមួងខ្មែរវ៉ាន់យ៉ាវ ភូមិរបរផលិតស្ករត្នោតអាងភូនិងចូវឡាំង។ បណ្តាភូមិរបរទាំងនេះ ត្រូវបានវិនិយោគនិងអភិវឌ្ឍដើម្បីបម្រើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ និងបង្កើតនូវផលិតផលវត្ថុអនុស្សាវរីយ៍មានលក្ខណៈពិសេសសម្រាប់ផ្គត់ផ្គង់ភ្ញៀវទេសចរ៕
ថាញឡុង-លេងមី