បញ្ជាការដ្ឋានយោធភូមិភាគ ៩ ទើបប្រមូលទិញកសិផល ៤,៥ តោន សម្រាប់យកទៅជំនួយមាមីងនៅក្រុងហូជីមិញ។ មុននោះ បញ្ជាការដ្ឋានយោធភូមិភាគ ៩ ក៏បានប្រមូលទិញកសិផលជាង ១៦,៥ តោនរបស់កសិករនៅខេត្តសុកត្រាំង ដើម្បីជំនួយដល់មាមីងនៅក្រុងហូជីមិញ។
កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ៩ដឹកជញ្ជូនកសិផល
ទៅជំនួយប្រជាជនក្រុងហូជីមិញ។
នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន សំដៅគាំទ្រ ចលនា “កងទ័ពរួមនឹងទូទាំងប្រទេសរួមកម្លាំង ស្រុះចិត្តប្រឡងប្រណាំងបង្ការប្រឆាំង និងយកឈ្នះលើជំងឺ COVID-១៩”។ ទន្ទឹមនឹងនោះ ក៏បង្ហាញពីមនោសញ្ចេតនារបស់កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ៩ ចំពោះប្រជាជននៅក្រុងហូជីមិញ ក្នុងដំណាក់កាលនៃជំងឺរាតត្បាតដ៏លំបាកនេះ៕
យ៉ីអាញ-ពេជ្រសឿន