27/09/2021 - 09:08

អ្នក​ឆ្លង​ជំងឺ​COVID-១៩ អនុញ្ញាតឱ្យ​ធ្វើ​ចត្តា​ឡី​ស័កនៅ​ផ្ទះ​ ត្រូវ​មាន​គ្រប់​លក្ខណៈ​ ២ យ៉ាង​

ក្រសួង​សុខា​ភិបាល​ ទើប​ប្រ​កាស​ឱ្យ​ប្រើ​សេច​ក្តី​សម្រេច​លេខ​ ៤១៥៦/QĐ-BYT ណែនាំ​ពី​ការ​ថែទាំ​អ្នក​ជំងឺ​ COVID-១៩ នៅ​ផ្ទះ​។​ ឆ្លង​តាម​រយៈ​នោះ​ អ្នក​ឆ្លង​ជំងឺ​ COVID-១៩ ត្រូវ​មាន​គ្រប់​លក្ខណៈ​ ២ យ៉ាង​ (ដូច​ខាង​ក្រោម​) ទើប​ត្រូវ​បាន​ស្ថាប័ន​មាន​ភារ​កិច្ច​នានា​កំ​ណត់​សម្រេច​ឱ្យ​ធ្វើ​ចត្តាឡីស័ក និង​តាម​ដាន​សុខ​ភាព​នៅ​ផ្ទះ​។​

ថែទាំ​អ្នក​ជំងឺ​ COVID-១៩ នៅ​ផ្ទះ​។​ រូប​ថត​ជា​ឧទាហរណ៍​

លក្ខណៈ​ទី១៖ ផ្អែក​លើ​កម្រិត​ជំងឺ​ និង​លក្ខណៈ​ពិសេស​របស់​អ្នក​ឆ្លង​ជំងឺ​ COVID-១៩

- គ្មាន​រោគ​សញ្ញា​ ឬ​មាន​រោគ​សញ្ញា​កម្រិត​ស្រាល​ រួម​មាន​អា​ការៈ​ដូច​៖ មិន​ចុះ​ខ្សោយ​ ដង្ហើម​ SpO២ ≥ ៩៦%  ចង្វាក់​ដង្ហើម​ ≤២០ ដងក្នុង​មួយ​នាទី​។​

- កម្រិត​អាយុ​៖ សើស​ពី ១២ ខែឡើង​ទៅ​ និង​អា​យុ​ក្រោម​ ៥០ ឆ្នាំ​។​

- ជំងឺ​ ស្ថាន​ភាព​រាង​កាយ​អម​ដោយ​៖ គ្មាន​ជំងឺ​ប្រ​ចាំ​កាយ​។​

- គ្មាន​ពផ្ទៃ​។​

លក្ខណៈ​ទី២៖ អ្នក​ឆ្លង​ជំងឺ​ COVID-១៩ មាន​សមត្ថ​ភាព​អាច​ថែទាំ​ខ្លួន​ឯង​បាន​

- អាច​ថែទាំ​សុខ​ភាព​ដោយ​ខ្លួន​ឯង​បាន​ ដូច​ជា​ហូប​ចុក បោក​សម្លៀក​បំ​ពាក់​ ងូត​លាង​ជា​ដើម​។​

- ដឹង​របៀប​វាស់​កម្ដៅ​ខ្លួន​។​

- មាន​សមត្ថ​ភាព​ទាក់​ទង​ជា​មួយ​នឹង​បុគ្គ​លិក សុខា​ភិបាល​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ តាម​ដាន​។​ ពេល​មាន​ស្ថាន​ភាព​ត្រូវ​សង្គ្រោះ​បន្ទាន់​ ក៏​ចេះ​ប្រើ​ប្រាស់​មធ្យោ​បាយ​ទាក់​ទង​ ដូច​ជា​ទូរ​ស័ព្ទ​ កុំ​ព្យូទ័រ​ជា​ដើម​។​

- មាន​សមត្ថ​ភាព​ផឹក​ថ្នាំ​ដោយ​ខ្លួន​ឯង​តាម​វេជ្ជ​បញ្ជា​របស់​វេជ្ជ​បណ្ឌិត​។​

ប្រ​សិន​បើ​អ្នក​ឆ្លង​ជំងឺ​ COVID-១៩ គ្មាន​សមត្ថ​ភាព​ថែទាំ​ខ្លួន​ឯង​ គឺ​ក្នុង​គ្រួ​សារ​ត្រូវ​តែ​មាន​អ្នក​មាន​សុខ​ភាព​មាំ​មួន​ មាន​ចំ​ណេះ​ដឹង​ថែទាំ​សុខ​ភាព​អ្នក​ជំងឺ​ ដឹង​របៀប​បង្ការ​រោគ​ឆ្លង​ ដើម្បី​ជួយ​អ្នក​ឆ្លង​ជំងឺ​ COVID-១៩ អនុវត្ត​លក្ខខណ្ឌ​ស្ថិត​ក្នុង​ក្រុម​លក្ខណៈ​នេះ​។​ ថ្វី​ត្បិត​ដូច្នេះ​ក្តី​ ក្រសួង​សុខា​ភិបាល​ក្រើន​រំលឹក​ គប្បី​កាត់​បន្ថយ​ចំ​នួន​អ្នក​ថែទាំ​។​

កំ​ណត់​ចំ​ណាំ​ចំ​ពោះ​សមាជិក​ក្នុង​គ្រួ​សារ​

យោង​តាម​ការ​ណែនាំ​នេះ​ ពេល​ទទួល​បាន​ព័ត៌​មាន​នៃ​ការ​ឱ្យ​ធ្វើ​ចត្តា​ឡីស័កនៅ​ផ្ទះ​សម្រាប់​អ្នក​ឆ្លង​ជំងឺ​ COVID-១៩  សមាជិក​ក្នុង​គ្រួ​សារ​គប្បី​កត់​ចំ​ណាំ​នូវ​បញ្ហា​មួយ​ចំ​នួន​ដូច​ខាង​ក្រោម​៖

- គប្បី​រក្សា​ទុក​លេខ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការណ៍​ បង្ការ​ប្រ​ឆាំង​ជំងឺ​ឆ្លង​; អ្នក​បាន​ចាត់​មក​ជួយ​តាម​ដាន​សុខ​ភាព​អ្នក​ឆ្លង​ជំងឺ​និង​លេខ​ទូរ​ស័ព្ទ​ចាំ​បាច់​ផ្សេង​ៗ​ទៀត​។​

-  កំ​ណត់​ច្បាស់​និង​ឯក​ភាព​ជា​មួយ​សមាជិក​ គ្រួ​សារ​ អំ​ពី​ទី​កន្លែង​ដោយ​ឡែក​សម្រាប់​អ្នក​ជំងឺ​។​

- ចាត់​មនុស្ស​ម្នាក់​សម​ស្រប​បំផុត​ថែទាំ​អ្នក​ឆ្លង​ជំងឺ​ (ប្រ​សិន​បើ​ចាំ​បាច់​)។​

- គប្បី​រៀប​ចំ​សម្ភារៈ​ប្រើ​ប្រាស់​ហោច​ណាស់​ ក៏​មាន​៖ ម៉ាស់​ប្រើ​ម្តង​រួច​ចោល​ (គ្រប់​គ្រាន់​សម្រាប់​សមាជិក​ក្នុង​គ្រួ​សារ​ប្រើ​ប្រាស់​ពី ២-៣ សប្តាហ៍​); ស្រោម​ដៃ​ពេទ្យ​ (តិច​បំ​ផុត​គ្រប់​ប្រើ​ប្រាស់​សម្រាប់​អ្នក​ថែទាំ​ប្រើ​ក្នុង​រង្វង់​ពី ២-៣ សប្តាហ៍​); ឧបករណ៍​វាស់​កម្ដៅ​បារត ឬ​អេឡិច​ត្រូនិក​; ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម​; ធុង​ដាក់​កាក​សំ​ណល់​រោគ​ឆ្លង​មាន​គម្រប​បិទ​ និង​មាន​ថង់​ប្លា​ស្ទិច​ពណ៌​លឿង​ ដើម្បី​ទ្រាប់​ពីខាង​ក្នុង​ធុង​និង​ឧបករណ៍​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ដោយ​ឡែក​សម្រាប់​អ្នក​ជំងឺ​ (ច្រាស​ដុស​ធ្មេញ​ កន្សែង​ងូត​ទឹក​ ជូត​មុខ​ ក្លាំ​ងូត​ទឹក​ បោក​គក់​ ចាន​ ស្លាបព្រា សាប៊ូ (ងូត​ទឹក​ បោក​គក់​) ម៉ាស៊ីន​ បោក​គក់​ ឧបករណ៍​ហាល​ សម្ងួតសម្លៀក​បំ​ពាក់​ផ្ទាល់​ខ្លួន​)។​

- ថ្នាំ​ដែល​កំ​ពុង​ប្រើ​ប្រាស់​សម្រាប់​មនុស្ស​ក្នុង​គ្រួ​សារ​ដែល​មាន​ជំងឺ​ប្រ​ចាំ​កាយ​ ដូច​៖ សម្ពាធ​ឈាម​ខ្ពស់​ ទឹក​នោម​ផ្អែម​ ជំងឺ​រលាក​សន្លាក់​ហ្គោដ។​ល។​ មាន​ចំ​នួន​អាច​ប្រើ​ប្រាស់​តិច​បំ​ផុត​ក្នុង​អំ​ឡុង​ ៣០ ថ្ងៃ​; ថ្នាំ​និង​ឈ្មោះ​ថ្នាំ​ (តាម​វេជ្ជ​បញ្ជា​) របស់​វេជ្ជ​បណ្ឌិត​ចំ​ពោះ​អ្នក​ឆ្លង​ជំងឺ​ (ប្រ​សិន​ជា​មាន​)។​

ក្រសួង​សុខា​ភិបាល​ កំ​ណត់​ចំ​ណាំ​ប្រ​សិន​បើ​ក្នុង​គ្រួ​សារ​មាន​អ្នក​ឆ្លង​ជំងឺ​ COVID-១៩ មនុស្ស​ដែល​នៅ​ក្នុង​គ្រួ​សារ​ក៏​ត្រូវ​ធ្វើ​ចត្តា​ឡីស័ក នៅ​ផ្ទះ​ដែរ​ ដើម្បី​ចៀស​វាស​ឆ្លង​ដល់​សហគមន៍ ពីព្រោះ​មនុស្ស​ទាំង​នេះ​ក៏​មាន​ហានិ​ភ័យ​ឆ្លង​ជំងឺ​។​

ចំ​ពោះ​គ្រួ​សារ​មាន​អ្នក​ឆ្លង​ជំងឺ​ COVID-១៩ ធ្វើ​ចត្តា​ឡីស័ក​នៅ​ផ្ទះ​ មិន​ចាំ​បាច់​ស្តុក​ទុក​ម្ហូប​អា​ហារទេ ពីព្រោះ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ សាច់​ញាតិ​ និង​កង​កម្លាំង​ អង្គ​ការ​នានា​ នឹង​ជួយ​ទំ​នុក​បម្រុង​គ្រួ​សារ​ក្នុង​រយៈ​ពេល​ធ្វើ​ចត្តាឡី​ស័ក​នៅ​ផ្ទះ​៕​

         យោង​៖ កាសែត​អេឡិច​ត្រូនិក​រដ្ឋា​ភិបាល​- ប្រែសម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ