លោក ត្រឹងក្វឹកកឿង អនុប្រធានគណៈកម្មការ - អគ្គលេខានៃគណៈកម្មការទំនាក់ទំនងអ្នករួមស្រុកកំណើតបាកលីវ - កាម៉ាវ នៅក្រុងហូជីមិញ (គណៈកម្មការទំនាក់ទំនង) ឱ្យដឹង៖ ចាប់ពីថ្ងៃទី ៣ ខែកញ្ញារហូតដល់ពេលបញ្ចប់ (តាមការគ្រោងទុកគឺថ្ងៃទី ១៥ ខែតុលា) គណៈកម្មការទំនាក់ទំនង នឹងបន្តចលនារៀបចំផ្ដល់ជំនួយសង្រ្គោះអ្នករួមស្រុកកំណើតជួបលំបាក ខ្វះខាតក្នុងពេលមានជំងឺឆ្លងរាលដាលប្រមាណ ៣០.០០០ នាក់ (សំខាន់គឺកម្មករ អ្នកសិក្សារៀនសូត្រនិងប្រកបការងារនៅក្រុងហូជីមិញ និងនៅបណ្ដាខេត្ត ក្រុងជិតខាង)។ ការជំនួយសង្រ្គោះ ចែកជាច្រើនលើកក្នុងមួយលើកៗប្រមាណ ៥.០០០ នាក់។
គណៈកម្មការទំនាក់ទំនង តែងខ្នះខ្នែងជំនួយសង្រ្គោះអ្នករួមស្រុកកំណើតឆ្លងកាត់ការលំបាកដោយសារជំងឺ COVID-១៩។
សរុបថវិកាសម្រាប់ជំនួយសង្រ្គោះលើកនេះ ប៉ាន់ស្មានប្រមាណ ១៥ ពាន់លានដុង ដោយចលនាក្នុងនិងក្រៅប្រទេស ឬអាស្រ័យភូមិភាគទាំង ២ គឺខេត្តបាកលីវ ខេត្តកាម៉ាវ និងបណ្ដាស្រុក ទីប្រជុំជន ក្រុងកៀរគរ ឬថវិការដ្ឋ (ប្រសិនបើមាន)។ ទន្ទឹមនឹងនោះ នៅមានគ្រឿងឧបភោគ និងបរិភោគមួយចំនួនទៀត គិតជាទឹកប្រាក់ប្រមាណ ៥០០.០០០ ដុង/ចំណែក/នាក់។ សំខាន់គឺអាហារក្រៀមគ្រប់ប្រភេទ ឬគ្រឿងឧបភោគ និងបរិភោគមួយចំនួនងាយស្រួលរក្សាទុក។
គិតចាប់ពីថ្ងៃ ១៧ ខែកក្កដា រហូតដល់ថ្ងៃទី ២ ខែកញ្ញា គណៈកម្មការទំនាក់ទំនង បានពិនិត្យជំនួយសង្រ្គោះមនុស្សជាង ៤៣.៦០០ នាក់ ក្នុងនោះ ខេត្តបាកលីវជាង ១៧.០០០ នាក់ ខេត្តកាម៉ាវជាង ២៦.៥០០ នាក់។ រហូតដល់ថ្ងៃទី ២ ខែកញ្ញា មានអ្នករួមស្រុកកំណើត ៣៦.៩៥៨ នាក់បានផ្ដល់ជំនួយសង្រ្គោះ ក្នុងនោះ ខេត្ដបាកលីវមាន ១៥.៥៧៩ នាក់ ខេត្តកាម៉ាវមាន ២១.៣៧៩ នាក់។ តាមប្រសាសន៍លោកត្រឹងក្វឹកកឿង ឆ្លងតាមរយៈការប្រមូលព័ត៌មាន ត្រួតពិនិត្យតម្រូវការតាមរយៈការចុះឈ្មោះ សូមផ្ដល់ជំនួយសង្រ្គោះ ឃើញថាមានមាមីងជាង ២៥.០០០ នាក់មានបំណងវិលត្រឡប់មកស្រុកកំណើត ក្នុងនោះ ខេត្តបាកលីវមានជាង ១៣.០០០ នាក់ ខេត្តកាម៉ាវមានជាង ១២.០០០ នាក់។ ពិសេស បច្ចុប្បន្ន ខេត្តទាំងនេះ មានមនុស្សប្រមាណពី ៥០០ ដល់ ១.០០០ នាក់កំពុងជួបលំបាកពិតប្រាកដ សូមវិលត្រឡប់មកស្រុកកំណើត។ ពួកគាត់គឺអ្នកដាច់អាជីព ជួបលំបាកតាំងពីកន្លែងរស់នៅ ប្រាក់កាស គ្មានការងារធ្វើ ត្រៀមដល់ថ្ងៃសម្រាលកូន កូននៅតូចគ្មានទឹកដោះបៅ ទៅព្យាបាលជំងឺហើយជាប់នៅទីនោះ៕
ប្រភព៖ កាសែតកាម៉ាវ -ប្រែសម្រួល៖ ថាច់ធី